ភ្នំពេញ ៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៩៥ ក្រុម៣៥ ភូមិ៥ សង្កាត់ផ្សារដើថ្កូវ ខណ្ឌចំការមន។
ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សុខ ពុទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ ជានិស្សិត កសិកម្មចំការដូង ស្នាក់នៅបច្ចុប្បន្នផ្ទះលេខ២៤ ផ្លូវ៤៥៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំកាមន។ ចំណែកជនរងគ្រោះឈ្មោះ ជិន សុភារៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជួយលក់ត្រីម្តាយ ស្នាក់នៅផ្ទះលេខAE0 ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជិន សុភារះ បានបបួលមិត្តភ័ក្តិ៣-៤នាក់មានស្រីមានប្រុសទៅផឹកនៅចំណុចផ្ទះ គ្មានលេខផ្លូវលេខ៩៥ ក្បែរបងសាលាបឋមសិក្សាបឹងត្របែក ដោយរៃអង្គាសលុយគ្នាយកមកទិញ ។ នៅក្នុងវង់ផឹកស៊ីមានឈ្មោះ រ៉ា ឈ្មោះ ឆៃ និង ស្រីៗ២នាក់ទៀតមិនស្គាល់ឈ្មោះក៏នៅហូបចុកទីនោះដែរ៕