ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » សាលាឧទ្ធរណ៍​​បើកសវនាការ​សំណុំ​រឿង​ឈូក​បណ្ឌិត​ ​

សាលាឧទ្ធរណ៍​​បើកសវនាការ​សំណុំ​រឿង​ឈូក​បណ្ឌិត​ ​

ភ្នំពេញ ៖​អតីត អភិបាលក្រុង​បាវិត​លោក ឈូក បណ្ឌិត ដែល​តុលាការ​ខេត្ដ​ស្វាយ រៀង​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​១៨​ខែ ចំពោះ​ការបាញ់​កម្មការិនី​រោងចក្រ​កៅ​វ៉េ (Kaoway) ៣​នាក់​ឱ្យ​រងរបួស​កំពុងមាន សេរីភាព​នៅក្រៅ​ពន្ធនាគារ​នៅឡើយ ។
បើ​មិន​ប្រែប្រួល​ទេ​សាលា ឧទ្ធរណ៍​នឹង​បើកសវនាការ​លើ​សំណុំរឿង លោក ឈូក បណ្ឌិត ដែល​ប្ដឹង​ទាស់​នឹង សាលក្រម​សាលាដំបូង​ខេត្ដ​ស្វាយរៀង ដែល​បាន​កាត់ក្ដី​ឱ្យ​លោក​មានទោស​ពី បទ​បង្ក​របួសស្នាម​ដោយ​ចេតនា​នៅ​ថ្ងៃ នេះ ។ រីឯ​អាជ្ញាធរ​ខេត្ដ​ស្វាយរៀង​ក៏​ដូច ជា​កម្លាំងប្រដាប់អាវុធ​មិនទាន់​អាច​ចាប់ខ្លួន​ទណ្ឌិត ឈូក​បណ្ឌិត​បាន
​នៅឡើយ បើ ទោះជា​លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង បាន​ប្ដេជ្ញា​ចិ​ត្ដ​ជំរុញ​ឱ្យកម្លាំង​ប្រដាប់អាវុធ ស្វែងរក​ចាប់ខ្លួន​ឈូក​បណ្ឌិត​យ៉ាងណា​ក៏ ដោយ ។​
​មេធាវី​មក ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ដែល​ជួយ​ការពារ​ក្ដី​ឱ្យ​កម្មករ រោងចក្រ​កៅ​វ៉េ​គឺ​លោកស្រី សារីបុត្រ​ចរិយា មានប្រសាសន៍ថា បណ្ដឹងទាស់​របស់លោក ឈូក បណ្ឌិត ត្រូវ​សាលាឧទ្ធរណ៍​សម្រេច​បើក​សវ​នា ការជម្រះ​នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​៣១ ខែ តុលា ឆ្នាំ​២០១៣ បន្ទាប់ពី​បណ្ដឹង​នោះ បាន​ធ្លាក់​ចូលក្នុង​ដៃ​សាលាឧទ្ធរណ៍​តាំងពី​ចុងខែ​មិថុនា ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya