រតនគិរី ៖កាលពីវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី៣០ តុលា ២០១៣ នៅក្នុងផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។ ក្មេងស្រីអាយុ ៥ឆ្នាំ ម្នាក់ បានស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ ខណៈដែលឪពុកម្តាយជាប់រវល់ទៅធ្វើការ ហើយនាងឃ្លានបាយ ក៏ទៅតោងឆ្នាំងបាយអគ្គិសនីដែលមានជាប់ឌុយភ្លើង បណ្តាល
ឲ្យឆក់ស្លាប់ត្រូវបានអ្នកជិតខាងមកប្រទះឃើញ ។
តាមសម្តីបងស្រី អាយុ ១០ឆ្នាំ បានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ជា វិច្ឆិកាលីហ្សា អាយុ ៥ឆ្នាំ ពេលព្រឹកថ្ងៃកើតហេតុ ឪពុកម្តាយពួកគេបានទៅធ្វើការអស់ ចំណែកនាងបានដួសបាយយកទៅហូបជាមួយអ្នកជិតខាងដោយទុកប្អូនស្រី ឲ្យនៅផ្ទះម្នាក់ឯង លុះក្រោយមក មានអ្នកជិតខាងម្នាក់ដើរទៅផ្ទះនាង ហើយបានស្រែកហៅប្អូនស្រី តែពុំឮការឆ្លើយតបមកវិញ ស្ត្រីម្នាក់នោះ ក៏អើតមើលក្នុងផ្ទះ ស្រាប់តែឃើញប្អូនស្រីរបស់នាងឆក់ជាប់ឆ្នាំងបាយស្លាប់បាត់ទៅហើយ៕