ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សាហាវ​ណាស់! ស្ត្រី​ម្នាក់​បាញ់សម្លាប់​កូនតូច​របស់ខ្លួន មាន​អាយុ​ទើបតែ២ខួប ហើយ​បាញ់​ខ្លួនឯង​តាម​ក្រោយ ដោយសារ….

សាហាវ​ណាស់! ស្ត្រី​ម្នាក់​បាញ់សម្លាប់​កូនតូច​របស់ខ្លួន មាន​អាយុ​ទើបតែ២ខួប ហើយ​បាញ់​ខ្លួនឯង​តាម​ក្រោយ ដោយសារ….

អន្តរជាតិ ៖ ហេតុការណ៍​ដ៏​គួរអោយ​សង្វេគ និង​រន្ធត់​មួយ​នេះ បានកើត​ឡើង​នៅ​ប្រទេស​ថៃ ដោយ​គ្រួសារ​មួយ ដែល​ធ្លាប់​តែមាន​សុភមង្គល​ស្រាប់តែ​ត្រូវ​រលាយបាត់​តែមួយ​ពព្រិច​ភ្នែក នេះ​គឺ​ដោយសារតែ​ប្តី​ទៅ​មាន​ស្រី​ថ្មី ក្បត់ចិត្ត​ប្រពន្ធ ទើប​ធ្វើអោយ​នាង អស់​ទីពឹង និង​អស់សង្ឃឹម​ក្នុង​ជីវិត ហើយ​បានប្រែក្លាយ​កំហឹង ទៅជា​អំពើ​ឆោតល្ងង់ បាន​បំផ្លាញ​ជីវិត​កូន និង​ខ្លួនឯង​ក្នុងពេល មួយ​ប៉ព្រិចភ្នែក​តែប៉ុណ្ណោះ ។

 

រឿងហេតុ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ពេល​កន្លងទៅ​ជាច្រើន​ខែ​ទៅហើយ ទាក់ទង​ស្ត្រី​ម្នាក់​ដែលមាន​វិបត្តិ​ក្នុង​គ្រួសារ ទើប​ធ្វើអោយ​ស្ត្រី​ម្នាក់នេះ​គិត​ខ្លី បានធ្វើ​អំពើ​ដ៏​ឆោតល្ងង់​មួយ ដោយ​សម្រេចចិត្ត​បាញ់សម្លាប់​កូនតូច​ដែល​គ្នា​ពុំ​ដឹងអី​សោះ ដែល​គ្នា​ទើបតែ​មាន​អាយុ២ខួប បាញ់​រហូតដល់​ធ្លាយ​ខួរ​ស្លាប់ភ្លាមៗ ហើយ​ទើប​ម្តាយ​ឆោតល្ងង់​ម្នាក់នេះ សម្រេចចិត្ត​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ។

យោងតាម​សម្តី​ប៉ូលិស​ក្រុង​បាងកក បាន​និយាយប្រាប់​សារព័ត៌មាន​ថា ប៉ូលិស​បានទទួល​ដំណឹង ពី​អ្នកជិតខាង​រាយការណ៍​ថា ស្ត្រី​ម្នាក់​បានធ្វើ​អត្តឃាត បាញ់សម្លាប់​ខ្លួន និង​កូនតូច​នៅក្នុង​ផ្ទះ ជួល​មួយកន្លែង ក្នុង​ក្រុង​បាងកក។

ក្រោយពេល​ទទួលដំណឹង​រួច ប៉ូលិស​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ភ្លាមៗ ក៏បាន​ឃើញ​សាកសព ហើយ​ធ្វើការ​ត្រួតពិនិត្យ​ផងដែរ ។ តាម​របាយការណ៍​ត្រួតពិនិត្យ បានអោយដឹងថា កូនតូច​អាយុ២ខួប ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង បាញ់​ចំក្បាល​ពី​ខាងស្តាំ ធ្លាយ​ទៅខាង​ឆ្វេង ធ្លាយ​ខួរ​ស្លាប់​នៅលើ​តុ​តែម្តង ចំណែក​ម្តាយ​បាន​បាញ់​សម្លាប់ខ្លួន មួយ​គ្រាប់​លើ​គុម្ពត្រចៀក ផ្នែក​ខាងស្តាំ ធ្លាយ​ទៅ​ឆ្វេង ស្លាប់​ក្នុង​ថ្លុកឈាម យ៉ាង​វេទនា ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya