ភ្នំពេញ ៖ កាលពីវេលាម៉ោង ៣យប់ រំលងអាធ្រាត្រចូលថ្ងៃទី៣១ តុលា ២០១៣ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ វៀង ក្វាន់ថាន់ ជាជនជាតិវៀតណាម អាយុ ២៣ឆ្នាំ ទីលំនៅមិនពីតប្រាកដ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជារៀងរាល់យប់ពួកគាត់តែងតែបាត់សម្ភារ ដូចជា ម៉ូតូ កង់ ចាន ឆ្នាំង ខោអាវ ស្បែកជើង។ល។ ទើបពួកគាត់បានសហការគ្នាដាក់វេនយាមម្នាក់ម្តងរាល់យប់ ដើម្បីចាំឃ្លាំមើលចោរចូលមកលួចទៀត លុះដល់យប់ថ្ងៃកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋជាក់ស្តែងតែម្តង ក៏ធ្វើការឡោមព័ន្ធចាប់បាន។
ក្រោយចាប់បានចោរលួចគាស់ផ្ទះ ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីមកនាំខ្លួនយកទៅធ្វើការសួរនាំនៅប៉ុស្តិ៍៕