ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គី​រី​  ||     មន្ត្រី​គយ​ស្រុកស្រែ​អំបិល ធុំក្លិន​ពុំ​សូវ​ស្រួល ខណៈ​មានការ​បែកធ្លាយ​រឿង ប្រមូល​ពន្ធ​ក្រៅបញ្ជី​រដ្ឋ ?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គីរី​  ||     ករណី​អ្នកទោស​ស្លាប់ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឆ្លើយ​ដាក់គ្នា?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សាហាវ​ណាស់! បុរស​ម្នាក់​​បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង ដែល​កំពុង​តែមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយ ព្រោះតែ​ខឹង​នឹង​នាង​មិន​ព្រម​ទៅផ្ទះ​វិញ ករណី​ដូច សាន ស្រី​ឡៃ ដែរ ពិតជា…

សាហាវ​ណាស់! បុរស​ម្នាក់​​បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង ដែល​កំពុង​តែមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយ ព្រោះតែ​ខឹង​នឹង​នាង​មិន​ព្រម​ទៅផ្ទះ​វិញ ករណី​ដូច សាន ស្រី​ឡៃ ដែរ ពិតជា…

អន្តរជាតិ៖ដោយ​បុរស​ជា​ប្តី​មាន​មុខងារ​ធ្វើជា​ទា​ហ៊ាន ហើយ​កំពុងតែ​រស់នៅក្នុង​ក្រុង Kanchanaburi ភាគ​ខាងលិច​ប្រទេស​ថៃ។ រឿងរ៉ាវ​ដែល​ដែល​ឈានដល់​កើត​ករណី​ឃាតកម្ម​ខាងលើនេះ គឺ​បុរស​ជា​ប្តី​រូបនេះ​បាន​លួច​មាន​ស្រី​ផ្សេង​ជាច្រើន​នាក់​ស្ទើរ​រាប់មិនអស់​ទៅហើយ ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​រូបនេះ​មានការ​ឆ្អែត​ចិត្តជា​ខ្លាំង ហើយក៏​សុំ​លែងលះ​ជាមួយ​ប្តី​ម្នាក់នេះ​ផងដែរ តែ​បុរស​ជា​ប្តី​មិន​ព្រម​លែងលះ​នោះទេ។

 

មាន​ករណី​មួយ​ទៀតហើយ​ដែល​ដូចជា​ករណី​របស់ សាន ស្រី​ឡៃ​ដែរ គឺមាន​បុរស​ម្នា​ក់បាន​បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង ដែល​កំពុង​តែមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយ ព្រោះតែ​ខឹង​នឹង​នាង​មិន​ព្រម​ទៅផ្ទះ​វិញ ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​បើទោះបី​យកទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ Udonthani ក៏ដោយ។ ក្នុងនោះ​ផងដែរ បុរស​ដែលជា​ខ្មាន់កាំភ្លើង​នោះ​គឺមាន​ឈ្មោះថា Pichet Chumboonchu អាយុ៤១ឆ្នាំ ចំណែកឯ​ប្រពន្ធ​វិញ​មាន​ឈ្មោះថា Sirinporn Chumboonchu អាយុ៤០ឆ្នាំ។

 

ដោយសារ​ទង្វើរ​របស់​ប្តី​ម្នាក់​នៅតែដដែលៗនិយាយ​មិន​ស្តាប់​គ្នា​រឿង​មាន​ស្រី ទើប​ធ្វើ​ឲ្យ​ប្រពន្ធ​រូបនេះ​បាន​រត់​ចេញពីផ្ទះ ដោយ​ទៅ​រស់នៅ​ជាមួយ​ឪពុកម្តាយ​វិញ​នៅ ក្នុង​ខេត្ត Udon Thani ដែលមាន​ចម្ងាយ៦៤៣គីឡូម៉ែត្រ​ពី​ផ្ទះ ដែល​នាង​រស់នៅ​សព្វថ្ងៃនេះ។

 

ថ្ងៃកើតហេតុ​ប្តី​របស់​នាង​បាន​ទៅតាមរ​កនាង​ជួប​នៅក្នុង​ផ្សារ ហើយ​ពេលនោះ​ប្តី​បាន​ប្រាប់​ប្រពន្ធ​ឲ្យ​ទៅផ្ទះ​វិញ​ដើម្បី​រស់នៅ​ជាមួយគ្នា​តទៅទៀត តែ​ស្ត្រី​ជា​ប្រពន្ធ​រូបនេះ​មិន​ព្រម​ជាដាច់ខាត។ ហើយភ្លាមៗនោះ​ជំលោះ​បាន​កើតឡើង​កាន់តែខ្លាំងទៅៗ រហូត​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​រូបនេះ ហ៊ាន​ទាញ​កាំភ្លើង​មក​បាញ់​ប្រពន្ធ៣គ្រាប់​ស្លាប់​កណ្តាល​ផ្សារ​តែម្តង។ ក្រោយមក​បុរស​ជា​ប្តី​ក៏បាន​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ផងដែរ តែ​មិន​ស្លាប់​នោះទេ។ ហើយ​ខាង​ប៉ូលិស​បានធ្វើការ​ចាប់ខ្លួន​បុរស​ជា​ប្តី​នោះ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya