ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គី​រី​  ||     មន្ត្រី​គយ​ស្រុកស្រែ​អំបិល ធុំក្លិន​ពុំ​សូវ​ស្រួល ខណៈ​មានការ​បែកធ្លាយ​រឿង ប្រមូល​ពន្ធ​ក្រៅបញ្ជី​រដ្ឋ ?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គីរី​  ||     ករណី​អ្នកទោស​ស្លាប់ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឆ្លើយ​ដាក់គ្នា?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់​ព្រម​លក់ខ្លួន តែ​ចុងក្រោយ​បែរជា…

នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់​ព្រម​លក់ខ្លួន តែ​ចុងក្រោយ​បែរជា…

អន្តរជាតិ ៖ ប្រភពព័ត៌មាន Mirror UK បាន​ឲ្យ​ដឹងថា នារី​វ័យ១៧ឆ្នាំ​រូបនេះ​ពិតណាស់​ចង់បាន​ទូរស័ព្ទដៃ iPhone 8ជាខ្លាំង ហើយ​ជាក់ស្តែង នាង​បាន​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត ដើម្បី​ប្រាស្រ័យ​ទាក់ទង​ក្នុងការ​លក់ខ្លួន ជា​ថ្នូរ​នឹង​ប្រាក់​ប្រមាណ ៣ ពាន់​ដុល្លារ ដែល​ក្នុងនោះ​នាង​យក​វា​សម្រាប់​ទិញ​ទូរស័ព្ទដៃ iPhone 8 ដែល​ទើបតែ​ចេញ​ថ្មី។

រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ បាន​អង្រួន​ពិភព​អ្នក​និយម​លេង​អ៊ី​ន​ធឺ​ណេ​ត ដែល​នារី​វ័យក្មេង​ជនជាតិ​ចិន​ម្នាក់ ត្រូវគេ​ស្គាល់​ឈ្មោះថា Xiao Chen សុខចិត្ត​លក់ខ្លួន ដើម្បី​យកលុយ​ទិញ​ទូរស័ព្ទដៃ iPhone 8 ដែល​នាង​បាន​ប៉ង​វា​ជា​យូរ​មកហើយ តែ​ចុងក្រោយ​នាង​បានត្រឹមតែ​ខកចិត្ត​ប៉ុណ្ណោះ។

មិនយូរប៉ុន្មាន ការប្រកាស​លក់ខ្លួនរ​បស់ Xiao Chen (ក្នុង​វេទិកា​អន​ឡាញ​មួយ) បាន​ជ្រួតជ្រាប​ទៅដល់​នារី​ម្នាក់ទៀត ឈ្មោះ Nana ដែល​ក្លែងខ្លួន​ជា​អ្នករក​ម៉ូយ​ឲ្យ​នាង។ ពួកគេ​ទាំងពីរ​នាក់​បាន​រក​ពេលវេលា​សមរម្យ​មួយ​ណាត់គ្នា​ពិភាក្សា​អំពី​ជំនួញ​នេះ ដោយ​នារី​ឈ្មោះ Nana អាយុ២១ឆ្នាំ បាន​កក់​ប្រាក់​ជិត៨០ដុល្លារ ដើម្បី​ឲ្យ Xiao Chen ពុំមាន​មន្ទិលសង្ស័យ។

គួរបញ្ជាក់​ផងដែរ​ថា​នៅក្នុង​ការពិភាក្សា​របស់​ពួកគេ​ទាំងពីរ Xiao Chen ថា​នាង​ព្រម​លក់ខ្លួន​ដូច្នេះ ព្រោះ​មិត្តភក្តិ​របស់​នាង​ជាច្រើន​មាន iPhone 8 កាន់ពេញៗដៃ អត់​អី​តែ​នាង។ នាង​បន្ថែមទៀតថា នាង​មាន​មិត្តភក្តិ​ម្នាក់​ធ្លាប់​រកស៊ី​អ៊ីចឹង​ដែរ ហើយ​គេ​រកលុយ​បានស្រួលៗ ដែល​នេះ​ជា​អ្វីដែល​ជំរុញ​នាង​ធ្វើតាម​យ៉ាង​ដូច្នេះ។

នារី​ឈ្មោះ Xiao Chen ត្រូវ​ជួប​ភ្ញៀវ​ដែល​បាន​ណាត់ នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយកន្លែង។ ដំបូង​ឡើយ​គេ​ឃើញ​មាន​បុរស​មាឌធំ​ពាក់អាវ​ក្រហម​ម្នាក់​បាន​ដើរ​ចូលមក ដោយ​ហុច iPhone 8 ដល់​នាង ធ្វើ​ឲ្យ​នារី​ក្មេងខ្ចី​ម្នាក់នេះ​មានការ​រំភើប​យ៉ាងខ្លាំង។ ប៉ុន្តែ​ជា​អ្វី​គួរ​ឲ្យ​នឹកស្មាន​មិន​ដល់ ភ្លាមៗនោះ​នាង​ស្រាប់តែ​បាន​ប្រទះ​ជួប​បុរស​បីនាក់​ផ្សេងទៀត ដោយមាន​ម្នាក់​កាន់​កាមេរ៉ា​ថត ដែល​ធ្វើ​ឲ្យ​នារី​វ័យ១៧ឆ្នាំ​ម្នាក់នេះ​តក់ស្លុត​យ៉ាងខ្លាំង។ ស្របពេល​ជាមួយគ្នានេះដែរ នារី​ឈ្មោះ Nana ដែល​ក្លែងខ្លួន​ជា​អ្នករក​ម៉ូយ ស្រាប់តែ​ចេញមុខភ្លាមៗ រួច​បង្គាប់​ឲ្យ​បុរស​ទាំង​បួន​ចេញ​ក្រៅ​បន្ទប់ ក្នុង​គោលបំណង​ពន្យល់​ក្មេងស្រី (កំពុង​យំ​លើ​គ្រែ) ដែល​មិនទាន់​គ្រប់​អាយុ​ម្នាក់នេះ ថ្ងៃក្រោយ​កុំ​ឲ្យ​សម្ភារៈ​និយម​ហួសហេតុ​ពេក ។

នេះ​ជា​មេរៀន​មួយ​សម្រាប់ក្មេងៗស្រី​ទាំងឡាយ​គួរ​ចងចាំ និង​យល់​ពី​តម្លៃ​ខ្លួនឯង ដែល​គ្មានអ្វី​យកមក​ប្រៀបធៀប ឬ​ទិញដូរ​បានឡើយ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya