ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » លោក កែវ វាសនា បញ្ចេញស្នាដៃ​និពន្ធ​ដោយ​ខ្លួនឯង បង្ហាញ​ពី​វាសនា…

លោក កែវ វាសនា បញ្ចេញស្នាដៃ​និពន្ធ​ដោយ​ខ្លួនឯង បង្ហាញ​ពី​វាសនា…

 (ភ្នំពេញ)៖ ជាក់ស្ដែង ថ្មីៗនេះ លោក កែវ វាសនា បាន​បញ្ចេញ​ចម្រៀង​មួយ​បទ ដែលជា​ស្នាដៃ​និពន្ធ​ថ្មី ដោយ​ស្នាដៃ​ខ្លួនឯង​ផ្ទាល់ ជា​ប្រភេទ​បទ​មនោសញ្ចេតនា កម្សត់ មាន​ចំណងជើង​ថា «ជីវិត​ក្រោម​មេឃ​តែមួយ» ដែល​និពន្ធ​ទាំង​បទ​ភ្លេង ទំនុក​ចម្រៀង ដោយ​ខ្លួន​លោក​ផ្ទាល់​តែម្ដង និង​ថត​ដោយ​ក្រុម​តន្ដ្រី នៃ​ផលិតកម្ម​ថោ​ន ផងដែរ។

តារាចម្រៀង​វ័យក្មេង មាន​ទឹកដម​សំនៀងពីរោះ លោក កែវ វាសនា ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម ថោ​ន មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង ដោយសារ​តារាចម្រៀង​រូបនេះ មាន​ភាពស៊ីចង្វាក់​ទៅនឹង​បទ​បែប មនោសញ្ចេតនា។ រាល់​បទ​ចម្រៀង លោក កែវ វាសនា ភាគច្រើន​សុទ្ធសឹងតែ​ជា​ប្រភេទ​បទ​មនោសញ្ចេតនា លន្លង់លន្លោច ត្អូញត្អែ ស្ដាប់ទៅ ពិតជា​ស្លុង​អារម្មណ៍ សម្រាប់​អ្នកមាន​វិបត្តិ​ទាំងឡាយ ឲ្យ​កម្សត់​ទៅតាម​អត្ថន័យ នៃ​បទ​ចម្រៀង​របស់លោក។

«ជីវិត​ក្រោម​មេឃ​តែមួយ» ទទួលបាន​ការចាប់អារម្មណ៍ ពេញ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​មានការ​ចែកចាយ ស៊ែរ ពី​សំណាក់​មិត្ត​យុវវ័យ​យ៉ាងច្រើន ដោយសារ​បទ​ចម្រៀង​មួយ​បទ​នេះ ជា​ស្នាដៃ​និពន្ធ​ថ្មី និង​និពន្ធ​ទំនុកច្រៀង​ដោយ​លោក កែវ វាសនា។ បទ​នេះ លាតត្រដាង និង​ឆ្លុះបញ្ចាំង​ពី​សង្គម​ខ្មែរ និង​ជីវិត​របស់​មនុស្សលោក ដែល​រស់នៅ​ក្រោម​មេឃ​តែមួយ តែមាន​វាសនា​ខុសគ្នា អ្នកខ្លះ​មានទ្រព្យ​សម្បត្តិ ស្ដុកស្ដម្ភ។ ចំណែក​អ្នក​ខ្លះទៀត ទោះជា​ខំប្រឹង​តស៊ូ​យ៉ាងណា ក៏​នៅតែ​មិនអាច​ចិញ្ចឹមជីវិត​បាន ស្ទើរ​មិន​ចង់​រស់​ទៀតផង។

អត្ថន័យ​នៃ​បទ​ចម្រៀង​របស់ កែវ វាសនា មួយ​បទ​នេះ ស្ដាប់ទៅ​គួរ​ឲ្យ​សង្វេគ​ណាស់ ជាពិសេស​សម្រាប់​អ្នកក្រ​ដែល​ខិតខំ​តស៊ូ ពុះពារ​ដើរ​លើ​វិថី​ជីវិត រកស៊ី​ចិញ្ចឹម​ខ្លួន បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក រឹតតែ​ខ្លោចចិត្ត​អាណិត​វាសនា​ខ្លួន ឯង​ជាខ្លាំង ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya