ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » ប្រតិកម្ម​និង​រិះគន់យ៉ាងខ្លាំងៗ ទៅលើ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តក្រចេះ​ម្នាក់ គឺ​លោក អេង ចំណាប់ ដោះលែង​ឈ្នួ​ញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ម្នាក់

ប្រតិកម្ម​និង​រិះគន់យ៉ាងខ្លាំងៗ ទៅលើ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តក្រចេះ​ម្នាក់ គឺ​លោក អេង ចំណាប់ ដោះលែង​ឈ្នួ​ញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ម្នាក់

(ក្រចេះ) ៖ ប្រតិកម្ម និង​រិះគន់​ជា​បន្ដបន្ទាប់​នេះ ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា​ខេត្តក្រចេះ​គ្រោង​សរសេរ​លិខិត​មួយ​ទៅកាន់​រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា ដើម្បី​សុំ​ឲ្យ​ចាត់ការ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរ៉ឹង​ទៀតផង។

ប្រធាន​តុលាការ​ខេត្តក្រចេះ, ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្តក្រចេះ​រួមជាមួយ ព្រះរាជអាជ្ញារង​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ, អភិបាលស្រុក​ស្នួល និង​សមត្ថកិច្ច​ទាំង​នគរបាល អាវុធហត្ថ ដែល​ចូលរួម​ប្រតិបត្តិការ បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ បាន​ចេញមក​ប្រតិកម្ម និង​រិះគន់យ៉ាងខ្លាំងៗ ទៅលើ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តក្រចេះ​ម្នាក់ គឺ​លោក អេង ចំណាប់ ដែល​បាន​ដោះលែង​ឈ្នួ​ញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ម្នាក់ ឲ្យ​ត្រឡប់​ទៅវិញ​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ជាច្រើន​នាក់​តាម​បង្ក្រាប និង​ចាប់ខ្លួន​ជនល្មើស​រូបនេះ បាន​យ៉ាង​លំបាក ។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​នគរបាល និង​អាវុធហត្ថ​ស្រុក​ស្នូល ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង ជា សុ​ភ័​ក្រ និង​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក គង់ គឹម​នី ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​ស្នួល បាន​បើក​ប្រតិបត្តិការ ចុះទៅ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ទឹកដី​ស្រុក​ស្នួល ស្ថិតនៅលើ​ផ្លូវជាតិ​លេខ៧ ក្នុង​ឃុំ​ខ្សឹ​ម ដោយ​ឃាត់​បានរ​ថយ​ន​ដឹកឈើ និង​ដឹកអុស​ស្រស់​រហូតដល់២៥គ្រឿង។

បន្ទាប់មក​កម្លាំង​សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន​អ្នកបើករថយន្ដ​ដឹកឈើ​ម្នាក់​ឈ្មោះ រី សុភា អាយុ៣១ឆ្នាំ រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​ជននេះ​បាន​បើករថយន្ដ​គេច​ពី​សមត្ថកិច្ច ហើយ​បុក​រថយន្ដ​សា​រ៉ែ​ន​របស់​សមត្ថកិច្ច បន្ទាប់ពី​ដេញ​បង្ក្រាប​រូបគេ។

លុះ​ពេល​ចាប់ខ្លួន​រួច​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ ហើយ​ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ ប៉ុន្ដែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅពេល​សំណុំ​រឿងនេះ បញ្ជូនទៅ​ដល់ដៃ​ចៅក្រម អេង ចំណាប់ បែរជា​ត្រូវ​លោក​ដោះលែង​ទៅវិញ។

ព្រះរាជអាជ្ញារង ជា សុ​ភ័​ក្រ បាន​ប្រាប់​សារព័ត៌មាន​នៅ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ​ឲ្យ​ដឹងថា “ការដោះលែង​នេះ​ពិត​ជាមាន​ភាពមិនប្រក្រតី លើ​នីតិវិធី​ប្រាកដ​មែន ហើយ​ស្ថាប័ន​អយ្យការ នឹង​ប្ដឹង​ជំទាស់​ករណីនេះ ទៅកាន់​សាលាឧទ្ធរណ៍​បន្ដទៀត។

ដោយឡែក​អភិបាលស្រុក​ស្នួល លោក គង់ គឹម​នី ក៏បាន​បង្ហាញ​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​របស់លោក​ចៅ​ក្រម​រូបនេះ ដោយសារតែ​កម្លាំង​សមត្ថកិច្ច​មាន​ប្រឈមមុខ និង​បង្ក្រាប​យ៉ាង​លំបាក​លើ​បទល្មើស​មួយ​នេះ ហើយ​ប្រឈម​ការគ្រោះថ្នាក់​ទៀតផង។

លោក​ឲ្យ​ដឹងថា “ករណីនេះ​ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា នឹង​សរសេរ​លិខិត​ទៅកាន់​រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌ ចាត់ការ​តាមផ្លូវ​ច្បាប់​លើ​ចៅក្រម​រូបនេះ”៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya