ស្វាយរៀង ៖ រឿង ចម្រូងចម្រាស់មួយបានផ្ទុះឡើង នៅក្នុងស្ថាប័នមន្ទីរ សុខាភិបាលខេត្ដស្វាយរៀង បន្ទាប់ពីលោកកែវ រដ្ឋា ប្រធានមន្ទីរ សុខាភិបាលខេត្ដផ្ទេរភារកិច្ចឆ្មប៤រូប ចេញពីមន្ទីរពេទ្យបង្អែកខេត្ដស្វាយរៀង ឱ្យទៅបម្រើការងារនៅមណ្ឌលសុខភាព តាមជនបទ គ្រាដែលការផ្ទេរនេះខុស ប្រក្រតីដែលមន្ដ្រីទាំង៤មិនអាចទទួល យកបាន ។
មន្ដ្រី ពេទ្យឆ្មបដែលបានផ្ទេរត្រូវគេស្គាល់ទី.ឈ្មោះចាន់ សាមុត ភេទស្រី អាយុ២៧ឆ្នាំ ជាពេទ្យឆ្មបបឋមឱ្យទៅ បម្រើការងារជាបុគ្គលិកមណ្ឌលសុខភាព អង្គប្រស្រែ ស្រុកប្រតិបិត្ដរមាសហែក, ទី២. ឈ្មោះរស់ ម៉ាឡា ភេទស្រី អាយុ២៤ ឆ្នាំ ជាពេទ្យឆ្មបមធ្យមទៅបម្រើការងារ ជាបុគ្គលិកនៅមណ្ឌលសុខភាពម្រាម ស្រុករមាសហែក, ទី៣.ឈ្មោះ
ប្រាក់ ចន្ទ្រា ភេទស្រី អាយុ២៧ឆ្នាំ ជាពេទ្យឆ្មបទៅកាន់ មណ្ឌលសុខភាពត្រញំងស្ដៅ ស្រុករមាស ហែក អ្នកទាំង៣ជាបងប្អូនជីដូនមួយនឹង គ្នា ហើយពួកគេបានបម្រើការងារនៅ ក្នុងមន្ទីរពេទ្យខេត្ដស្វាយរៀងអស់រយៈ ពេល៥ឆ្នាំមកហើយ និងទី៤.ឈ្មោះសែម ដានី ជាពេទ្យឆ្មបមធ្យមទៅកាន់មណ្ឌល សុខភាពស្វាយជ្រុំ ស្រុកស្វាយជ្រុំ ។
ឈ្មោះរស់ ម៉ាឡា, ឈ្មោះប្រាក់ ចន្ទ្រា និងឈ្មោះចាន់ សាមុត បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ លោក កែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ដ បានកោះហៅពួកគេទាំង៣នាក់បងប្អូន រួមទាំងឈ្មោះសែម ដានី ផង ហើយបាន ប្រាប់ឱ្យទៅបម្រើការងារនៅតាមមណ្ឌល សុខភាពខាងលើដែលនៅតាមជនបទ ឆ្ងាយៗ ។ នៅពេលដែលលោកប្រធាន មន្ទីរហៅទៅនោះបានប្រាប់ដែរថា ការ ចាត់តាំងខាងលើ គឺយោងតាមគោល ការណ៍ក្រសួងសុខាភិបាលឱ្យពង្រាយពេទ្យ នៅតាមមណ្ឌលសុខភាព ។
ពួកគេ ទាំង៣បានបន្ដថា មូលហេតុ ដែលពួកគេទាំង៣នាក់ចង់តវ៉ានាពេល នេះ គឺបំណងសុំឱ្យក្រសួងសុខាភិបាល យល់យោគដល់ពួកគេឱ្យបានបម្រើការ ងារនៅមន្ទីរពេទ្យជាធម្មតាវិញ ពីព្រោះ ពួកគេមានក្រុមគ្រួសារ និងស្វាមីនៅ ទីរួមខេត្ដ ។ ម្យ៉ាងទៀតមានផ្ទៃពោះជិត គ្រប់ខែដែលមិនអាចទៅធ្វើការបាន ព្រោះខ្លាចប៉ះពាល់ដល់សុខភាពផង និង ជីវភាពក្នុងគ្រួសារផង ។
ពួកគេ ទាំង៣បានលើកឡើងថា តាម ច្បាប់ស្ដីពីសហលក្ខនក្ដិៈមន្ដ្រីរាជការ ស៊ីវិលមាត្រា៦-៧បានចែងថា រាល់ការ ដកឬផ្ទេរមន្ដ្រីពីក្របខណ្ឌមួយទៅក្រប ខណ្ឌមួយត្រូវមានការយល់ព្រមពីសាមី ខ្លួនជាមុនសិន តែផ្ទុយទៅវិញពួកគេត្រូវ បានដកចេញពីមន្ទីរពេទ្យខេត្ដដោយមិន មានការពិភាក្សា និងគ្មានកំហុសក៏ដូច ជាពុំបានដឹងខ្លួនជាមុនសោះ ។
ជុំវិញ ប្រតិកម្មខាងលើនេះលោកកែវ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ដបាន បំភ្លឺថា ការពង្រាយឆ្មប៤នាក់ខាងលើនេះ គឺលោកធ្វើឡើងតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលស្ដីពីការពង្រាយ មន្ដ្រីសុខាភិបាលឱ្យធ្វើការចំជំនាញ និង ពង្រាយពេទ្យឆ្មបទៅតាមមណ្ឌកសុខភាព នៅជនបទដាច់ស្រយ៉ាល ។ ដូចនេះរូប លោក
បានធ្វើកំណែរទម្រង់រដ្ឋបាលឱ្យ មន្ដ្រីពេទ្យទាំងអស់រៀបចំធ្វើការងារឱ្យ ចំជំនាញរបស់ខ្លួន ។
លោកបាន បន្ដថា ចំពោះឆ្មប៣នាក់ ឈ្មោះរស់ ម៉ាឡា, ប្រាក់ ចន្ទ្រា និងចាន់ សាមុត គឺពួកគេមានជំនាញឆ្មប ប៉ុន្ដែ បែរជាទៅបម្រើការងារនៅអគាររបួស និងសង្គ្រោះបន្ទាន់ទៅវិញ តែពេលនេះ នៅតាមមណ្ឌលសុខភាពខ្វះឆ្មប ទើប លោកសម្រេចផ្ទេរភារកិច្ចពួកគេបែប នេះ ។
តាមប្រភព ព័ត៌មានជុំវិញការដក និងផ្ទេរភារកិច្ចមន្ដ្រីពេទ្យឆ្មបទាំង៤ខាង លើនេះបានបង្ហើបឱ្យដឹងថា មូលហេតុ ដែលប្រធានមន្ទីរសុខាភិបាលដកមន្ដ្រី ពេទ្យឆ្មបទាំង៤ខាងលើ ព្រោះតែប្រធាន មន្ទីរសុខាភិបាលដាក់ការសង្ស័យទៅលើ អ្នកទាំងនេះថា បានលួចយកអ្នកជំងឺត្រូវ វះកាត់ចេញពីមន្ទីរពេទ្យខេត្ដទៅវះកាត់ នៅក្នុងគ្លីនិកឯកជនដើម្បី
បានសេវ៉ាក្រៅ។ដូច្នេះហើយ ការដកពួកគេចេញពីមន្ទីរ ពេទ្យអាចនិយាយបានថា ជាការកាត់ដៃ កាត់ជើងកុំឱ្យពួកគេនាំអ្នកជំងឺចេញពីមន្ទីរពេទ្យ ។
តាមប្រភព ពីមន្ដ្រីក្រសួងសុខាភិបាល បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ស្ដ្រីជាពេទ្យឆ្មបទាំង៣នាក់ ខាងលើបានយល់ព្រមផ្ដិតមេដាយធ្វើ កិច្ចសន្យាជាមួយក្រសួងសុខាភិបាលយល់ ព្រមទៅតាមមណ្ឌលសុខភាពដោយគិត ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣រហូត ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ទើបចូល មកបម្រើការងារនៅមន្ទីរពេទ្យខេត្ដវិញ។ព័ត៌មាននៃការសន្យារបស់ ស្ដ្រីជាពេទ្យ ឆ្មបទាំង៣នេះ គឺស្របពេលដែលពួកគេ ទាំង៣បានអះអាងថា មូលហេតុដែល ពួកគេព្រមផ្ដិតមេដៃទៅបម្រើការងារ នៅតាមមណ្ឌុសុខភាពរយៈពេល៣ខែ ដោយសារមានការកៀបសង្កត់ពីមន្ដ្រីថ្នាក់ខ្ពស់នៅក្រសួងសុខាភិបាល។ ទោះបីជាយ៉ាងណាក៏ ដោយ មជ្ឍដ្ឋានមួយចំនួនបានរិះគន់ថា ការពង្រាយពេទ្យឆ្មបនេះ ពុំត្រឹមត្រូវទៅ តាមលក្ខណ្តិកៈ ការងារនោះទេ ដោយសារពេទ្យឆ្មបទាំង៤នាក់នោះពុំមានកំហុស ហើយខាងមន្ទីរសុខាភិបាល ពុំបានជូនដំណឹងជាមុន ស្រាប់តែដកពេទ្យឆ្មប ទាំង៤នាក់នេះដោយគ្មានមូលហេតុច្បាស់លាស់ សង្ស័យមានអំពើមិនប្រក្រតីណា មួយជាក់ជាមិនខានឡើយ ដូច្នេះគួរតែក្រសួងសុខាភិបាល ចុះអង្កេតឱ្យបានច្បាស់ លាស់ជុំវិញបញ្ហាខាងលើនេះ៕ ដោយ ៖ នុត នាង
» Breaking News, ព័ត៌មានជាតិ » ពេទ្យឆ្មប៤នាក់ ប្តឹងតវ៉ារឿងពង្រាយពេទ្យឆ្មបទៅកាន់មណ្ឌលសុខភាពជនបទ