ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្ត្រី​ប៉េអឹម​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ និង ហូ​វ ជី​វ៉ៃ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​  ||     ធ្លាយ​រឿង​ស្រូវ​នៅ មន្ទីរ​សង្គមកិច្ច​ខេត្ត​កំពង​ចាម ឪពុក​ជា​ប្រធាន​មន្ទីរ រួម​ដៃ​និង​កូនប្រុស កិបកេង​ថវិកាជាតិ​ក្នុងមួយឆ្នាំៗ អស់ប្រាក់​មិនតិចជាង៣០០លាន​រៀល ?​  ||     ឃាត់ខ្លួន​ក្មេង​ទំនើង៤នាក់ រួម​នឹង​ថ្នាំញៀន៦កញ្ចប់ នៅ​តាកែវ​  ||     ឈ្មោះ ណាប់ វណ្ណៈ (ណាក់​ក្បាល​ធំ)និង ហូរ ជី​វ៉ៃ ជា​មន្ត្រី​ប៉េអឹម មាន​មេ​សមត្ថកិច្ច​ជា​ខ្នងបង្អែក សម្រុក​ដឹកជញ្ជូន​ឈើ ចេញទៅ​ស្រុក​យួន ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ?​  ||     ធ្លាយ​រឿងអាស្រូវ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​លោក អេង ភិ​រុន ពោរពេញ​ដោយ​អំពើពុករលួយ ?​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » ភ្ញាក់ផ្អើល លោក បញ្ញា សិទ្ធិ ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ឡៃ ចេញមក​បកស្រាយ ….

ភ្ញាក់ផ្អើល លោក បញ្ញា សិទ្ធិ ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ឡៃ ចេញមក​បកស្រាយ ….

ភ្នំពេញ ៖ ដើម្បី​លាងជម្រះ​ពាក្យ​យល់ច្រឡំ​កំពុងតែ​ផ្អើល ក្រោយពេល​ស្រី​ឡៃ និង​បញ្ញា​សិទ្ធិ ថតរូប​ហើយ​បង្ហោះ​ដាក់ពាក្យ​ពេជន៍​ផ្អែមល្ហែម​រហូត​ក្លាយជា​ប្រធានបទ​ថ្មី បានធ្វើឱ្យ​បញ្ញា សិទ្ធិ ដែល​ក្តុកក្តួល​រឿង​បាត់​មិត្តភក្តិ​រួមការ​ងារ​ហាក់​ហួសចិត្ត ហើយក៏​មិន​នឹកស្មានថា គេ​យក​រូប​ចាស់​នោះ មក​ធ្វើជា​ប្រធានបទ​ក្តៅ ក្នុងពេល​ខាង​ស្រី​លាចាក​ឋាន​មិនដឹង​រឿង ។

ស្រប​ពេលដែល​ពិធី​បុណ្យសព​របស់​អ្នកនាង​សាន ស្រី​ឡៃ បានបញ្ចប់​ក្រោយ​កើតរឿង​ចម្រូងចម្រាស់​មួយចំនួន​បង្ក​ការចាប់អារម្មណ៍​មួយ​ប្រាវ ។ ករណី​ទី១ គឺ​អាចារ្យ​ម្នាក់​ចង់​វ៉ាងទី​យកលុយ​ពី​ម្ចាស់​ក្រុមហ៊ុន​ហង្ស​មាស រឿង​ដាក់​សព​ស្រី​ឡៃ​ក្នុង​វត្ត​សែន​សុខ ។ បន្ត​មកទៀត​កំពុង​ផ្អើល​បញ្ញា សិទ្ធិ ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី​ឡៃ ទើបបានជា​អតីត​ស្វាមី​កំរោលចូល​នោះ មាន​បញ្ហា​តែម្តង ។

ក្នុង​វិ​ដេ​អូ​ឃ្លី​ប​របស់​បញ្ញា សិទ្ធិ បាន​បង្ហោះ​ឱ្យ​សារ​ធាណៈ​ជន​ឱ្យដឹងថា មួយ​ពព្រិច​ភ្នែក​សោះ ស្រាប់​តែមាន​ព័ត៌មាន​រវាង​លោក​និង​សាន​ស្រី​ឡៃ​ជា​ស្នេហា​នឹង​គ្នា​ក្រោយ​ឃើញ​រូបនាង​និង​ខ្ញុំ​បង្ហោះ ។ ការពិត​រូបនេះ ជា​រូប​យូរ​មកហើយ ដែល​ថត​ក្នុងពេល​កំពុងធ្វើការ​នៅក្នុង​ក្លិប​កម្សាន្ត​មួយ​ច្រៀង​ជាមួយគ្នា ហើយ​លោក​សំណូមពរ​ឲ្យ​សារព័ត៌មាន​ដែល​ចុះ​មិនបាន​សួរនាំ​នោះ មេត្តា​សរសេរ​កែតម្រូវ​ឲ្យ​លោក​វិញ​ផង ។

បញ្ញា​សិទ្ធិ​បន្តទៀតថា គ្នា​ចាក​ផុត​លោក​នេះ ហើយ​មិន​ចង់​ឲ្យ​វិ​ញ្ញា​ក្ខ​ន្ឋ​របស់​ស្រី​ឡៃ​ទៅ​មិន​ស្ងប់​នោះទេ ណាមួយ​លោក​ក៏មាន​អារម្មណ៍​តក់ស្លុត ពិបាកចិត្ត​ដែល​បាន​បាត់បង់​មិត្តភក្តិ​ដូចជា​ប្អូនស្រី​ឡៃ​ស្ទើរតែ​មិន​ជឿ​ផង  ។ចំពោះ​អ្នក​ដែល​ចូលមក​រិះគន់​លោក​ក្នុងសង្គម​ហ្វេ​ស​បុក​សូមមេត្តា​បញ្ចប់ទៅ​ទាំង​មិនដឹង​រឿង​ព្រោះ​វា​បាន​ប៉ះពាល់​ដល់​ខ្ញុំ​បើ​ស្រី​ឡៃ​នៅរស់​គ្នា​អាច​បកស្រាយ​បាន។ចុះបើ​ខាង​ប្រុស​បងប្អូន​គាត់​ដឹង​រឿង​ច្បាស់​ជា​ឡើងក​ម្តៅ​ដាក់​លោក​ថា​ខ្ញុំ​នេះ​ពិតជា​ភ្លើង​នាំ​រឿង​មាន​ទំនាក់ទំនង​ជាមួយគ្នា​បាត់ទៅហើយ។

ព្រោះតែ​រូបថត​ប៉ុន្មាន​សន្លឹក​មក​ចុះផ្សាយ ទាំង​មិនបាន​សួរនាំ​លោក​តើ​បើ​មានការ​ធ្វើបាប​លោក​មាន​គ្រោះថ្នាក់​នោះ​អ្នកណា​ទទួលខុសត្រូវ សូមកុំ​យល់ច្រឡំ និង​បកស្រាយ​លាងជម្រះ​ឲ្យ​អស់ហើយ​មិនមែន​រឿង​ពី​លោក​ទាក់ទង​ស្រី​ឡៃ​បានជា​ប្តី​គាត់​ខឹង ។ រំពឹងថា​បងប្អូន​ទាំងអស់​យល់ និង​បញ្ចប់​ការយល់​ខុស ហើយ​លោក​សូម​ចូលរួម​មរណៈទុក្ខ​ស្រី​ឡៃ ក៏​ដូច​អ្នកសិល្បៈ​ទាំងអស់ សុ​ទ្ឋ​តែ​សោកស្តាយ  ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya