ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ព្រះសីហនុ បន្លំ​ប្រើ និង​ស៊ី​ឈ្មោះ​អ្នកដទៃ​ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ និង​ប្រើ​បរិញ្ញាបត្រ​សេះ​ហោះ រហូត​បាន​ឡើង​ប្រធាន​មន្ទីរ កំពុង​ប្រឹង​ពុករលួយ?​  ||     លោក ភេ​ម សុខុន នាយ​សង្កាត់​ជលផល​បាកាន ចាត់ចែង​ឲ្យ​ឈ្មោះ គុយ តាំង​លី ប្រមូល​ប្រយោជន៍ ពីបទ​ល្មើស​នេសាទ តាម​ទំនើងចិត្ត នៅ​ពោធិ៍សាត់?​  ||     ការ​ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ស្រុក​កំពង់លែង មិនមាន​ការទប់ស្កាត់​ដោយមាន​ការឃុបឃិត​គ្នា​ពី​មន្ត្រី​មានអំណាច​និង​ក្រុម​ឈ្មួញ នៅ​កំពង់ឆ្នាំង​  ||     រឿងអាស្រូវ លោក សោម សាវ៉ាត ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេ​ត្ព​ព្រះសីហនុ ត្រូវបាន​ទម្លាយ?​  ||     លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ស្រណុក​ពេក​ដេក​ភ្លេច​មើល​ព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​កន្លែង​កំពុង​ទទួលរង​នូវ​ការបាត់បង់​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » ថ្មីៗនេះ កញ្ញា សុគន្ធ និសា ប្រកាស​ក្ដែងៗថា​នឹង​ចូល​រោងការ​នៅ​ឆ្នាំនេះ

ថ្មីៗនេះ កញ្ញា សុគន្ធ និសា ប្រកាស​ក្ដែងៗថា​នឹង​ចូល​រោងការ​នៅ​ឆ្នាំនេះ

ភ្នំពេញ៖ នេះ​បើ​តាមរយៈ​កម្មវិធី​ព័ត៌មាន​ពេលនេះ របស់​ទូរទស្សន៍​ហង្ស​មាស កំពុងធ្វើការ​ផ្សាយ​ផ្ទាល់ កិច្ចសម្ភាសន៍​ពី​អារម្មណ៍​របស់​ក្រុម​និសា ក្រោយ​កម្មវិធី The Voice Kids Cambodia ដែល​ទើបបាន​បញ្ចប់ទៅ។

 បន្ទាប់ពី​មាន​ដំណឹង​លេចឮ​ជាច្រើន ពាក់ព័ន្ធ​ថា សុគន្ធ និសា នឹង​រៀបការ​ជាមួយ​អ្នកមាន​ទ្រព្យ​នោះ ពេលនេះ​ចម្ងល់​យ៉ាង​រសើប​នេះ ត្រូវបាន​ស្រាយ​បំភ្លឺ​ដោយ​កញ្ញា ផ្ទាល់​តែម្ដង។

ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក រិទ្ធី ដែលជា​ពិធីករ​ក្នុង​កម្មវិធី​នេះ ក៏បាន​សាកសួរ​ទាក់ទង​នឹង​ព័ត៌មាន ដែលថា សុគន្ធ និសា ជិត​ចូល​រោងការ តើ​ពិត​ឬ​យ៉ាងណា?  មិន​បង្អង់​យូរ តារា​ស្រី​រូបនេះ បាន​ឆ្លើយ​ទាំង​ញញឹម បិទមាត់​មិន​ជិត​ថា វា​ជា​ការពិត ហើយ​ពិធី​មង្គល​នេះ នឹង​ចាប់ផ្ដើម​នៅ​ខែធ្នូ នេះឯង។

នាង​ក៏បាន​បញ្ជាក់ទៀតថា អនាគត​ស្វាមី​របស់​នាង ជា​មនុស្ស​ប្រុស​សាមញ្ញធម្មតាៗ មិនមែនជា​មន្ត្រី​មានទ្រព្យ​សម្បត្តិ​មហាសាល ដូច​ការលើកឡើង មួយចំនួន​នោះទេ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya