បន្ទាយមានជ័យ ៖ នៅថ្ងៃទី៣០ តុលា ២០១៣នេះ ស្ត្រី និងកុមារកម្ពុជាចំនួន១៤នាក់ ត្រូវបានភាគីថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាវេលាម៉ោង ជិត១២ថ្ងៃត្រង់ តាមរថយន្តចំនួន៥គ្រឿង និងមានមន្ត្រីជំនាញរបស់ថៃចំនួន១៩នាក់ ជូនដំណើរមកប្រគល់ឱ្យមជ្ឈមណ្ឌលសំចត របស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាដែលមានទីតាំងនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត។
ទោះជាយ៉ាងណា ស្ត្រី និងកុមារទាំង១៤នាក់នេះ ភ្នាក់ងារយើងមិនទាន់សុំការបំភ្លឺពី មន្ត្រីនៅមណ្ឌលសំចត បាននោះទេ ដោយប្រាប់ថា ពេលនេះកំពុងសួរនាំនៅឡើយ៕