ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » តំបន់​សេដ្ឋកិច្ច​ពិសេស​បិទ​ត្រាំ​ង រង​ការរិះគន់ ជំរិត​ទារប្រាក់​ពី​ក្រុម​អ្នកបើករថយន្ត​ដឹក​កម្មករ​រោងចក្រ​

តំបន់​សេដ្ឋកិច្ច​ពិសេស​បិទ​ត្រាំ​ង រង​ការរិះគន់ ជំរិត​ទារប្រាក់​ពី​ក្រុម​អ្នកបើករថយន្ត​ដឹក​កម្មករ​រោងចក្រ​

ព្រះសីហនុ ៖ ក្រុម​អ្នកបើករថយន្ត​ដឹក​កម្មករ​រោងចក្រ បាន​សម្តែង​នៅ​ភាព​ក្តៅរ​ហាយ រអ៊ូរទាំ ពីរ តំបន់​សេដ្ឋកិច្ច​ពិសេស​បិទ​ត្រាំ​ង បាននាំគ្នា​ប្រមាណ​១២០​នាក់ មក​ធ្វើ​ការតវ៉ា ដោយ​ចោទប្រកាន់​ប្រធាន​សន្តិសុខ​រោងចក្រ​នេះ​ថា បាន​ជំរិត​ទា​លុយ​ពួកគាត់ ដោយ​ឲ្យ​បង់​ក្នុង​ឡាន​មួយ ៥​ដុល្លារ​សហរដ្ឋអាមេរិក ជា​រាងរាល់ខែ​។ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែតុលា ឆ្នាំ​២០១៣​នេះ ។​
​លោក លុយ យ័ន អាយុ​៥៦​ឆ្នាំ តំណាង​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មក​បាន​និយាយថា តំណាង​រោងចក្រ​បាន​ជំរិត​ទា​លុយ​ពី​ពួកគាត់​ជា​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ រោងចក្រ ក្នុង​រថយន្ត​មួយគ្រឿង​៥​ដុល្លារ ក្នុង​មួយខែ​ដោយ​ចិត្ត​ឯង ពុំមាន​ការអនុញ្ញាត​ពី​ស្ថាប័ន​ណា​ឡើយ​។​
​តំណាង​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​រូបនេះ​បាន​បន្តថា ការដឹក​កម្មករ​រាល់ថ្ងៃ​របស់​ពួកគាត់ មិនសូវ​ទទួលបាន​ចំណូល​ប៉ុន្មាន​ទេ ព្រោះ​ប្រេងសាំង​ក៏​ឡើយ​ថ្លៃ និង​ត្រូវ​ចំណាយ​តាមផ្លូវ​ផ្សេងៗ​ទៀត ហើយ​ពេលនេះ​បែរជា​ក្រុមហ៊ុន​ជំរិត​ទា​ប្រាក់​ពី​ម្ចាស់​រថយន្ត​ដឹក​កម្មករ រោងចក្រ​ទៀត ដែល​វា​ធ្វើ​ឲ្យ​ពួកគាត់​ជា​អ្នកបើកបរ​រថយន្ត​ទាំងអស់ មាន​ការមិនសប្បាយចិត្ត​ឡើយ​។​
​ចំពោះ​បញ្ហា​នេះ លោក យ៉ុ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ អរិយធម៌ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣០ តុលា នេះ ថា បញ្ហា​ជំរិត​ទា​លុយ​រថយន្ត​នេះ មន្ទីរ​មិនបាន​ឯកភាព​នោះទេ ហើយ​ថា លោក​នឹង​ចុះទៅ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ដើម្បី​បញ្ឈប់​ការទាមទារ​បង់លុយ​ពី​រោងចក្រ ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​រត​ទៅទៀត​។​
​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ បាន​សំណូមពរ​ដល់​មន្ទីរ​ពា​ក់ព​ន្ធ និង​អាជ្ញាធរ​ដែនដី ក៏ដូចជា​អាជ្ញាធរខេត្ត​ជួយ​អន្តរាគមន៍ ដើម្បី​ទប់ស្កាត់​នូវ​ការ​ជុំរិត​ទា​ប្រាក់​ដោយ​គ្មាន​សៀវភៅ​បន្ទុក និង​គ្មាន​វិក​យ័​ប​ត្រ​ត្រឹមត្រូវ​នេះ​ផង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya