ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣។ក្រុមអ្នកតវ៉ាជាច្រើននាក់បាន នាំគ្នា បិទផ្លូវព្រះមុនីវង្សមុខសាលារាជធានី ភ្នំពេញ បន្ទាប់ពីតំណាងសាលារាជធានី
ភ្នំពេញមិនបានមកដោះស្រាយ ហើយ ក្រុមអ្នកតវ៉ាក៏នាំគ្នាអង្គុយនៅលើកំណាត់ ផ្លូវខាងលើមិនអាចឱ្យអ្នកដំណើរ ម៉ូតូ រថយន្ដឆ្លងកាត់បានអស់រយៈពេលជិត១ ម៉ោង ទើបនៅវេលាម៉ោង១០និង១០ នាទីព្រឹកថ្ងៃដដែលកម្លាំងនគរបាលកង អន្ដាគមន៍ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញរួមទាំងសណ្ដាប់ធ្នាប់ខណ្ឌដូន ពេញផងដែរក៏បានធ្វើការបំបែកហ្វូងអ្នក តវ៉ាដើម្បីសម្រួលចរាចរណ៍ឡើងវិញ ដែលការរុញច្រានទៅវិញទៅមករវាង អ្នកតវ៉ានឹងសមត្ថកិច្ចមិនមានអំពើ ហិង្សា ឬរបួសស្នាមអ្វីនោះឡើយ ៕