ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » លោក អនុ​ប៉ុស្តិ៍ ឃុំ​បុសខ្នុរ របួសធ្ងន់ ពេលចុះ​អន្តរាគមន៍​ជនដៃដល់

លោក អនុ​ប៉ុស្តិ៍ ឃុំ​បុសខ្នុរ របួសធ្ងន់ ពេលចុះ​អន្តរាគមន៍​ជនដៃដល់

​កំពង់ចាមៈ    ជនដៃដល់​ជា​ប្តី​-​ប្រពន្ធ​បាន​ប្រើ​ហឹ​ង្សា​ទៅលើ​លោក អនុ​សេនី​ត្រី​យ៍ ឈិ​ត ហុង អាយុ​៤៣​ឆ្នាំ ជា​នាយរង​ប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំ​បុសខ្នុរ បណ្តាល​ឲ្យ​របួសធ្ងន់ ដោយ​ប្រើ​កាំបិត ផ្គាក់ ខណៈដែល​នាយរង​ប៉ុស្តិ៍ និង ក្រុមការងារ​ដឹកនាំ​ដោយ លោក អ៊ិត ដា​រ៉ា អធិការនគរបាល​ស្រុក ចម្ការលើ​ចុះ​អន្តរាគមន៍ បញ្ឈប់​សកម្មភាព​ជនដៃដល់ និង​ប្រពន្ធ​កុំ​ឲ្យ​ធ្វើ​សកម្មភាព​រុះរើ​ផ្ទះ របស់​សាច់ញាតិ របស់​ជន​ដៃ ដល់​នោះ បន្តទៀត​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣ នៅ​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ។​
​អធិការ នគរបាល​ស្រុក​ចម្ការលើ លោក អ៊ិត ដា​រ៉ា បាន​ឲ្យ​ដឹងថា ជនដៃដល់​ជា​ប្តី ដែល​សមត្ថកិច្ច បាន​ឃាត់ខ្លួន ឈ្មោះ ឡេ​ន  អាយុ​៣៣ និង​ប្រពន្ធ​ឈ្មោះ អ៊ុន ញ៉ អាយុ​៥០​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​ដែរ ពីបទ​ផ្សំគំនិត​បំផ្លាញ​ផ្ទះសម្បែង អ្នក​ដ៏​ទៃ​។ ជនសង្ស័យ​ពីរ​នាក់​ប្តី​-​ប្រពន្ធ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។​
​លោក អធិការ បាន​ឲ្យ​ដឹង​ទៀតថា នៅ​ល្ងាច​ថ្ងៃទី​២៨ ខែតុលា នគរបាល​ប៉ុស្តិ៍​ឃុំ​បុសខ្នុរ បានទទួល​បណ្តឹង ផ្ទាល់មាត់​ពី​ឈ្មោះ តឹង ទី ភេទ​ស្រី អាយុ​៨៤​ឆ្នាំ ថា ឈ្មោះ​ឡេ​ន និង​ឈ្មោះ អ៊ុន ញ៉ ជា​កូនបង្កើត​របស់គាត់ បាន​កំពុង​ធ្វើ​សកម្មភាព​រុះរើ បំផ្លិចបំផ្លាញ ផ្ទះ​របស់គាត់​មាន​ទំហំ ៥​ម៉ែត្រ​គុណ​និង​៧​ម៉ែត្រ ដំបូល​ប្រក់ គ្បឿង ជញ្ជាំង​បាំង​ដែក​ស័ង្កសី ។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះទៅ អន្តរាគមន៍ ឃើញ​ពីរ​នាក់​ប្តី​ប្រពន្ធ​កំពុង​ធ្វើ​សកម្មភាព បុក​បំបែក​ក្បឿង និង​គាស់​ជញ្ជាំង​ផ្ទះ ទើប​សមត្ថកិច្ច បានធ្វើការ​ហាមឃាត់ ប៉ុន្តែ​ពេលនោះ ជនសង្ស័យ​មិន​ព្រមស្តាប់​ទេ ។ លុះដល់​ព្រឹក ថ្ងៃទី​២៩ ជនសង្ស័យ ពីរ​នាក់​ប្តី​ប្រពន្ធ បាន​បន្តធ្វើ​សកម្មភាព​រុះរើ​ផ្ទះ​នោះ​ទៀត ហើយ​ម្ចាស់ផ្ទះ ដែល​ត្រូវជា​ម្តាយ បាន​ប្តឹង​មក​សមត្ថកិច្ច​ម្តងទៀត ទើប​លោក​អធិការ បាន​ដឹកនាំ​កម្លាំង ចុះ​ដល់​កន្លែង កើតហេតុ ឃើញ​ជនសង្ស័យ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ មាន​ពូថៅ ដែកគាស់ កំពុងតែ​រុះផ្ទះ ហើយ​បាន​ហាមឃាត់ ប៉ុន្តែ​ជនសង្ស័យ​ទាំងពី មិន​ស្តាប់​សមត្ថកិច្ច​ឡើយ ។ ដោយមាន​ស្ថានភាព​ដូច្នោះ ទើប​លោក អធិការ បាន​សុំ​គោល​ការ​ពី លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្តកំពង់ចាម ក៏ដូចជា លោក​ស្នងការរង ជឹម សេងហុង ដើម្បី​មាន​វិធានការ នៃ​ករណី​ខាងលើ ។​
​លោក អធិការ បាន​បន្តទៀតថា ក្រោយពី​មាន​បញ្ជា​តាម​ទូរស័ព្ទ ពី​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម សាលាដំបូង ខេត្ត​ឲ្យ​ឃាត់ខ្លួន ទើប​លោក បាន​បើក​កិច្ច​ប្រតិ​ប​ត្ត​ការ បន្ត ខណៈនោះ​ជនសង្ស័យ ឈ្មោះ ឡេ​ន បាន​រារាំង​សមត្ថកិច្ច និង​ស្ទុះ​យក​កាំបិតផ្គាក់​កាប់​ត្រូវ​លោក អនុសេនីយ៍ត្រី ឈិ​ត ហុង បណ្តាល​ឲ្យ ត្រូវ​កន្លែង​ចំក្បាល ខាងលើ ផ្នែក​ខាងឆ្វេង រយះ​៥​សង្ទីម៉ែត្រ ជម្រៅ​ដល់​ឆ្អឹង ។ បន្ទាប់មក​ទើប​សមត្ថកិច្ច យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya