ភ្នំពេញ ៖ កាលពីវេលាម៉ោង១២ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ តុលា ២០១៣ នៅមុខហាង BOSE ផ្ទះលេខ១៤៩AB មហាវិថីកម្ពុជាក្រោម ក្រុម៤៦ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសេង វណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍មិត្តភាព ស្នាក់នៅជិតកន្លែងកើតហេតុផ្ទហលេខ១៤៦ មហាវិថីកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ប្រភពឱ្យដឹងទៀតថា រៀងរាល់ថ្ងៃជនរងគ្រោះតែងដេកយាមនៅមុខផ្ទះខាងលើ ហើយមុនពេលកើតហេតុក្មួយប្រុសរបស់ជនរងគ្រោះបានដើរមកឈរនិយាយ លេងជាមួយ រួមជាមួយអ្នកជិតខាងទាំងអស់៥នាក់ ប៉ុន្តែមន្ត្រីនគរបាលរងគ្រោះបានចងមុងនៅលើប៉ៅអ៊ីអង្គុយជជែក គ្នានៅក្នុងមុង ស្របពេលនោះមានជនសង្ស័យ៣នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូ៣គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី៣ដើមឈប់បត់ជើងតូចនៅក្រោយរថយន្តឡិច ស៊ីសពណ៌ខ្មៅ១គ្រឿង
ចតនៅជិតនោះ ជនរងគ្រោះដែលជាអ្នកយាមនៅទីនោះបានអើតចេញពីក្នុងមុងមើលទៅជន សង្ស័យ ស្រាប់តែជនសង្ស័យដើរចូលទៅទាំង៣នាក់ដកកាំភ្លើងវាយជនរងគ្រោះបែក ក្បាល ចំណែកអ្នកឃើញហេតុការណ៍បម្រុងចូលជួយ ត្រូវជនបង្កបាញ់គំរាម១គ្រាប់រួចនាំគ្នារត់គេចបាត់អស់៕