ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​​និង​ឧតុនិយម​​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ ​

លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក​​និង​ឧតុនិយម​​បើក​កិច្ចប្រជុំ​បូកសរុប​ការងារ ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ នៅ​សាលប្រជុំ​ទីស្ដីការក្រសួង​ធនធានទឹក និង​ឧតុនិយម មាន​បើ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ធនធានទឹក​និង​ឧត​និយម ដែល​បាន​អនុវត្ដ​ន៍​កន្លងមកនេះ ក្រោម​អធិបតីភាព​លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​មានការ​ចូលរួម​ពី​មន្ដ្រីរាជការ ក្រោម​ឱវាទ
​ក្រសួង និង​មន្ដ្រី​មកពី​គ្រប់​មន្ទីរ​ធនធានទឹក​និង​ឧ​និយម​ខេត្ដ និង​ការិយាល័យ​គ្រប់​ស្រុក ។​
​ថ្លែង​ក្នុងឱកាស បើក​កិច្ចប្រជុំ​នាពេលនោះ លោក​រដ្ឋមន្ដ្រី​បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​របស់​យើង​នៅពេលនេះ​ធ្វើឡើង​ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី ៣០-៣១ ខែតុលា ឆ្នាំ​២០១៣ គឺធ្វើឡើង ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស និង​ជា​លើក​ទី​១​សម្រាប់​អាណ​ត្ដិ​ទី​៥​នេះ ដើម្បី​បូកសរុប​វាយតម្លៃ រក​មូលហេតុ និង​ដំណោះស្រាយ​, ពិនិត្យ វាយតម្លៃ​ជារួម​លើ​ផលប៉ះពាល់ និង​ការខូចខាត​នានា ដែល​បណ្ដាលមកពី​ទឹកជំនន់​ឆ្នាំ ២០១៣​នេះ​, វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ពុះពារ​គ្រប់​ឧបសគ្គ ក្នុងការ​ទប់ទល់​ជាមួយ​ទឹកជំនន់​កន្លងមកនេះ និង​ក៏​ក្នុងន័យ​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ពី​ខេត្ដ​១ ទៅ​ខេត្ដ​១ ទៀត ព្រោះថា តំបន់​នីមួយៗ​មាន​សណ្ឋាន​ខុសគ្នា ដូចជា តំបន់​ខ្ពង់រាប តំបន់​មាត់សមុទ្រ តំបន់​ទំនាប ជាដើម ដូចនេះ​ភូមិសាស្ដ្រ អាកាសធាតុ ក៏​ខុសគ្នា​ដែរ ដែល​កត្ដា​នេះ យើង​ត្រូវតែ​ស្គាល់​ទាំងអស់គ្នា​ជា​ចាំបាច់ ។ លោក​រដ្ឋមន្ដ្រី​បន្ដទៀតថា ឱកាស​នេះដែរ ក៏​អាចឱ្យ​អស់លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ ការិយាល័យ បាន​ស្គាល់​កាន់តែច្បាស់​នូវ​សមាសភាព​ថ្នាក់ដឹកនាំ​ក្រសួង​ក្នុង​អាណ​ត្ដិ​ថ្មី​នេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya