ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ក្រសួង​សង្គមកិច្ច​គឺ​រឿង​ក្របខ័ណ្ឌ​ពិសេស​ប្រហែល​ពាក់ព័ន្ធ​កូន ប្អូន​នឹង​បក្ខពួក​ច្រើន ?​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់​ថ្មាំ​តិចតួច នៅ​ផ្នែក​ខ្លះ​អគារ​ជាន់​ទី២និង​ទី៣ នៃ​អគារ​ធំ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||     ផ្ទះ​ទទួល​ទិញ​នៅ​ផល​ចោរកម្ម​ពី​ឡាន​ដឹក​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង កំពុង​លួច​សំ​ង៉​ទិញ​យ៉ាង​រំភើយ​  ||     ចាប់​ឡាន​ដឹកឈើ​ប្រណិត​មួយគ្រឿង មិនបាន​មួយ​ដង្ហើមចង្រិត​លែង​វិញ​បាត់​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់ថ្នាំ​តិចតួច នៅ​អគារ​ធំ ផ្នែក​ខ្លះ​នៃ​ជា​ន់ទី២និង​ទី៣ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » ចុះ​ធ្វើ​រដ្ឋបាល​ចំហរ​នៅ​ចំណុចឃ្លាំង​ចាស់​បេនឡាន រកឃើញ​ជនសង្ស័យ៦នាក់ រួមជាមួយ​ថ្នាំញៀន​មួយចំនួន

ចុះ​ធ្វើ​រដ្ឋបាល​ចំហរ​នៅ​ចំណុចឃ្លាំង​ចាស់​បេនឡាន រកឃើញ​ជនសង្ស័យ៦នាក់ រួមជាមួយ​ថ្នាំញៀន​មួយចំនួន

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៧ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ស្រុក​មេមត់ និង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ត្បូងឃ្មុំ ចុះ​ធ្វើ​រដ្ឋបាល​ចំហរ​នៅ​ចំណុចឃ្លាំង​ចាស់ បេនឡាន ( សំណង់អាណាធិបតេយ្យ ) ស្ថិតក្នុង​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក ជា ជឿន នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើការ​ឆែកឆេរ និង​រៀបចំ​នូវ​ភាព​រញ៉េរញ៉ៃ ដែលមាន​ប្រជាពលរដ្ឋ​មក​ស្នាក់នៅ​ទីនោះ និង​មាន​មុខរបរ​ពិតប្រាកដ ។

ក្នុង​កិច្ចសហប្រតិបត្តិការ​ធ្វើ​រដ្ឋបាល​ចំហរ​ធ្វើឡើង​ក្នុង​គោលបំណង ចុះ​ឆែកឆេរ និង​រៀបចំ​ភាព រញ៉េរញ៉ៃ ដែល មាន​ប្រជាពលរដ្ឋ​មក​ស្នាក់នៅ​ទីនោះ​មិនមាន​លំនៅឋាន​ពិតប្រាកដ ។ សកម្មភាព​នេះ កម្លាំង​បានធ្វើការ​ឡោម ព័ន្ធ​ឃ្លាំង​ចាស់​បេនឡាន​នោះ រហូត​ខ្ទម​បាំង​តង់មួយៗ ស្នាក់នៅ​ដោយ​ឈ្មោះ មុំ យ៉ា ភេទ​ស្រី អាយុ ៣០ ឆ្នាំ ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ និង​បាន​រកឃើញ​យុវជន៦នាក់​ទៀត មានឈ្មោះ​ដូចខាងក្រោម ៖
១.ឈ្មោះ ខុន ឌី​ម៉​ង់ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ខ្នង​ក្រពើ​កើត ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។
២.ឈ្មោះ ជា ធី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។
៣.ឈ្មោះ ញោ​ក ពិសី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​មេមត់​កណ្តាល ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។
៤.ឈ្មោះ ពេល ស្មា​រ៉ា ភេទ​ប្រុស អាយុ ១៥ ឆ្នាំ ជាតិខ្មែរ-ឥស្លាម មាន​ទីលំនៅ​ភូមិ​ស្លា​ភ្នំ ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។
៥.ឈ្មោះ ឈុំ សិលា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។
៦.ឈ្មោះ វឿន អូន ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

លោក​បន្តថា ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​បាន​ឆែកឆេរ​រកឃើញ​នូវ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​គ្រឿងញៀន​ចំនួន ០១ កញ្ជប់ , ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន និង​សំភារៈ​វេច​ខ្ចប់​មួយចំនួន ។

បច្ចុប្បន្ន​ឈ្មោះ មុំ យ៉ា ភេទ​ស្រី ព្រមទាំង​យុវជន ០៦ នាក់​នៅក្នុង​ខ្ទម​នោះ និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​គ្រឿងញៀន​ចំនួន ០១ កញ្ជប់ , ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន និង​សំភារៈ​វេច​ខ្ចប់​មួយចំនួន ត្រូវបាន​កម្លាំង​ជំនាញ​បានប្រគល់​ទៅ​ឲ្យ​ជំនាញកា​រិ​យា​ល័​ប្រឆាំង​គ្រឿង ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ធ្វើការ​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​បញ្ចូនទៅ​តុលាការខេត្ត​ត្បូងឃ្មុំ ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya