ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ក្រសួង​សង្គមកិច្ច​គឺ​រឿង​ក្របខ័ណ្ឌ​ពិសេស​ប្រហែល​ពាក់ព័ន្ធ​កូន ប្អូន​នឹង​បក្ខពួក​ច្រើន ?​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់​ថ្មាំ​តិចតួច នៅ​ផ្នែក​ខ្លះ​អគារ​ជាន់​ទី២និង​ទី៣ នៃ​អគារ​ធំ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||     ផ្ទះ​ទទួល​ទិញ​នៅ​ផល​ចោរកម្ម​ពី​ឡាន​ដឹក​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង កំពុង​លួច​សំ​ង៉​ទិញ​យ៉ាង​រំភើយ​  ||     ចាប់​ឡាន​ដឹកឈើ​ប្រណិត​មួយគ្រឿង មិនបាន​មួយ​ដង្ហើមចង្រិត​លែង​វិញ​បាត់​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់ថ្នាំ​តិចតួច នៅ​អគារ​ធំ ផ្នែក​ខ្លះ​នៃ​ជា​ន់ទី២និង​ទី៣ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » មន្ត្រី​មន្ទីរ​សុខាភិបាល​ចុះ​បិទ​គ្លីនិក​សុខ សុវណ្ណ​រ៉ា ព្រោះ​ដាក់…

មន្ត្រី​មន្ទីរ​សុខាភិបាល​ចុះ​បិទ​គ្លីនិក​សុខ សុវណ្ណ​រ៉ា ព្រោះ​ដាក់…

ខេត្តស្វាយរៀង ៖ ការចុះ​បិទ​បន្ទប់​សេវា​ថែទាំ​អ្នកជំងឺ​នេះ​ធើ្វ​ឡើង​នៅ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅ​បន្ទប់​សេវា​ថែទាំ​ជំងឺ​យីហោ សុខ​សុវណ្ណារ៉ា ស្ថិតនៅ​ភូមិ​ពោន ឃុំ​សង្កែ ស្រុក​រំដួល ។

មន្ត្រី​ក្រុមការងារ លេខាធិការដ្ឋាន​នគ​បាល​យុត្តិធម៌​នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ចុះ​បិទ បន្ទប់​សេវា​ថែទាំ​អ្នកជំងឺ​យីហោ​សុខ សុវណ្ណារ៉ា ដោយ​មិន​អនុវត្តន៍​តាមច្បាប់ អនុញ្ញាត ។

ក្រុមការងារ លេខាធិការដ្ឋាន​នគ​បាល​យុត្តិធម៌​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​និង ដកហូត​លិខិតអនុញ្ញាត​ច្បាប់​បន្ទប់​សេវា​ថែទាំ​អ្នកជំងឺ​ឈ្មោះ ញឹម ចាន់​រ៉ា ភេទ​ប្រុស អាយុ២៩ឆ្នាំ នៅ​ភូមិ​ពោន គឺ​ក្រុមការងារ​ពិនិត្យឃើញ​លោក ញឹម ចាន់​រ៉ា មាន​បរិញ្ញាបត្ររង ជា​បរិញ្ញាបត្ររង គិលានុបដ្ឋាក ហើយ​បានធ្វើ​សកម្មភាព​អនុវត្តន៍​ហួស​ពី​កម្រិត​បច្ចេកទេស​ដែល​ច្បាប់​អនុញ្ញាតិ ឲ្យ​បន្ទប់​សេវា​ថែទាំ​ជំងឺ មានតែ​គ្រែ​សម្រាក​ថែទាំ​អ្នកជំងឺ២គ្រែ​ប៉ុណ្ណោះ។ ប៉ុន្តែ​បន្ទប់​សេវា​ថែទាំ​ជំងឺ យីហោ សុខ​សុវណ្ណារ៉ា បានដាក់​គ្រែ​រហូតដល់​ទៅ១២គ្រែ​ច្រើនជាង​មណ្ឌល​សុខភាព​ឃុំ​មានតែ១០គ្រែ និង​មិន​អនុញ្ញាតិ​ឲ្យ សម្រាក​ព្យាបាល​ទេ គឺ​ពិនិត្យ​ព្យាបាល​បឋម ជំងឺស្រាលៗបើ​មាន​អការ​ធ្ងន់​គឺ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិភ្លាម។ បន្ទប់​ថែទាំ​ជំងឺ សុខ​សុវណ្ណារ៉ា មិន​ត្រឹមតែ​ថែទាំ​ជំងឺ​ទេ គឺមាន​ពិគ្រោះ​ព្យាបាល ដាក់​សេរ៉ូម រ​ណេង​រណោង នៅខាងមុខ​បន្ទប់​ថែទាំ​ជម្ងឺ​ទៀតផង​ទើប​មន្ត្រី​មន្ទីរ​សុខាភិបាល បិទ​បញ្ឈប់​ការផ្តល់សេវា ដែលជា​បញ្ហា​ប្រឈម​ដល់​សុខភាព​ប្រជាពលរដ្ឋ។

លោក​វេជ្ជបណ្ឌិត​បន្តទៀត​ថា នៅ​ត្រីមាស​ទី៣ គិត​ត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​លុបបំបាត់​ការលក់​ឱសថ​ក្លែងក្លាយ​និង​សេវា​ព្យាបាល​អត់ ច្បាប់​សរុប២៤៨កន្លែង នៅ​ទូទាំង​ខេត្ត។ លោក​បន្តថា អ្នកផ្តល់​សេវា​វេជ្ជសាស្ត្រ មានច្បាប់​និង​គ្មាន​ច្បាប់​សរុប ៥៤៣កន្លែង មានច្បាប់​ចំនួន ២៩៥កន្លែង គ្មាន​ច្បាប់​ចំនួន២៤៨កន្លែង​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ​បាន​ចុះ​ធ្វើ​កិច្ចសន្យា​រួចរាល់​ហើយ​មិន​អនុញ្ញាតិ​ឲ្យ​បន្ត​ផ្តល់​សេវា សុខាភិបាល​ទៀត​ទេ ។

ក្នុង​នោះបាន​លុបចោល ដកហូត​ច្បាប់​អនុញ្ញាតិ បញ្ឈប់​ឲ្យ​ធ្វើ​សកម្មភាព​ផ្តល់​សេវា​សុខភាព៣គឺ៖បន្ទប់​ថែទាំ​ជំងឺ១ បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ ១ បន្ទប់ពិសោធន៍​វេជ្ជសាស្ត្រ១ និង​នៅ​ថ្ងៃ១១ ខែតុលា ឆ្នាំ២០១៧ បាន​ចុះទៅ​បិទ​បន្ទប់​សេវា​ថែទាំ​ជំងឺ យីហោ​សុខ​សុវណ្ណារ៉ា មួយកន្លែង​ទៀត ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya