ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទះ​ទទួល​ទិញ​នៅ​ផល​ចោរកម្ម​ពី​ឡាន​ដឹក​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង កំពុង​លួច​សំ​ង៉​ទិញ​យ៉ាង​រំភើយ​  ||     ចាប់​ឡាន​ដឹកឈើ​ប្រណិត​មួយគ្រឿង មិនបាន​មួយ​ដង្ហើមចង្រិត​លែង​វិញ​បាត់​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់ថ្នាំ​តិចតួច នៅ​អគារ​ធំ ផ្នែក​ខ្លះ​នៃ​ជា​ន់ទី២និង​ទី៣ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||     មេព្រៃ​ខេត្តក្រចេះ មើលមិនឃើញ​ក្រុម​រកស៊ី​ដឹកឈើ​ប្រណីត​តាម​រថយន្ត​យី​ឌុប សាំ​យ៉ុង ម៉ូតូ​ជាច្រើន​គ្រឿង ដែល​ដឹក​តាម​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ សង្ស័យ​ត្រូវ​ថ្នាំ​សណ្ដំ​ឈ្មួញ​  ||     បែកធ្លាយ​លុយ៥ម៉ឺន​ដុល្លា​សម្រាប់​រត់ការ​ដាក់​ឆ្នុក​បំផ្លាញ​ម​ឆ្ឆា​ជាតិ ជូន​ដល់​អង្គភាព​ពាក់​ព័​ន្ឋ​ខេត្តកំពង់ធំ?​  ||   

» Breaking News, ព័ត៌មានជាតិ » បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី កើតឡើង​កាន់តែខ្លាំង ដោយសារ​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ ?

បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី កើតឡើង​កាន់តែខ្លាំង ដោយសារ​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ ?

ខេត្ត​រត​គី​រី ៖ ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​ជាង១ខែ​កន្លងទៅនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ៧៨ចេញទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀងក្បែរៗនោះ​នៅតែ​បន្ត​កើតឡើង យ៉ាង​ពេញបន្ទុក។ ក្នុងមួយថ្ងៃៗមាន​រថយន្ត​សាំ​យ៉ុង រថយន្ត​កាមរី​បា​ឡែ​ន រថយន្ត​ឡិច​ស៊ី​ស និង​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​រាប់សិប​គ្រឿង ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន តាម​ច្រកទ្វារ​អន្តរ ជាតិ អូ​រយ៉ា​ដាវ ហើយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ។

ផ្ទុយទៅវិញ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​នៅលើ​ដងផ្លូវ​ជាច្រើន​ស្ថាប័ន​ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍។ ចំណែក​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា គ្មាន​វិធានការ​ច្បាស់លាស់​ដើម្បី​ទប់ស្កាត់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​នោះឡើយ។

ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​រយៈពេល​ជាង១ខែ​កន្លងទៅនេះ សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន បាន​កក្រើក​ឡើងវិញ​ខ្លាំង​ជាង​មុន ជាពិសេស​នៅ​ច្រករបៀង​ភ្នំ​ក្រហម ហើយ​មានការ​សម្របសម្រួល​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​ផងដែរ ទើបអ្វីៗអាច​ប្រព្រឹត្ត​ទៅដោយ​រលូន។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹកឈើ​ប្រភេទ​សាំ​យ៉ុង ឡង់​គ្រឺ​ស័​រ និង​ឡិច​ស៊ី​ស​ជាដើម មានការ​សម្របសម្រួល​ចាត់ចែង​យ៉ាង​ប្រុងប្រយ័ត្ន ពី​សំណាក់​លោក កង សារឿន ដែលមាន​តួនាទី​ជា​ប្រធាន​ក្រុម​គណៈកម្មការ​ចម្រុះ​ខេត្តរតនគិរី ដែលមាន​តួនាទី​ជា​អ្នក​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​នេះ។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា​លោក កង សារឿន បាន​ឃុបឃិត​ជាមួយ​លោក សុខ មីន មន្ត្រី​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍។ ហេតុនេះហើយ​ទើប​ឈ្មួញ​អាច​ដឹកឈើ ទៅដល់​គោលដៅ​ដោយ​គ្មាន​ឧបសគ្គ​អ្វី​ទាំង​អស់ហើយ​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត​រតនគិរី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់។

ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​ពួកគេ​អាច​ដឹកជញ្ជូន​ឈើ ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភ្នំ​ក្រហម ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺ​ពួកគេ​បង់លុយ​យ៉ាងច្រើន​ឲ្យ​លោក កង សារឿន និង​លោក សុខ មីន ជា​អ្នករត់​ការបើកផ្លូវ​តាម​ការកំណត់។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា គ្រាន់តែ​ចម្ងាយ​ផ្លូវ១០គីឡូម៉ែត្រ ពី​ស្រុក​អូ​រយ៉ា​ដាវ ដល់​ច្រករបៀង​ភ្នំ​ក្រហម មាន​កុងត្រូល​របស់​សមត្ថកិច្ច​ចំនួន៣ដែល​ចាំ​យក លុយ​ពី​ឈ្មួញ​ដឹកឈើ២៤ម៉ោង​លើ២៤ម៉ោង ដោយ​សមត្ថកិច្ច​ទាំងនោះ​មិន​ដេក​ពួន​ឡើយ។ ប្រការនេះ​គឺជា​រឿង​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក កង សារឿន និង​លោក សុខ មីន គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ ចេញ​តាម​ច្រករបៀង​ភ្នំ​ក្រហម ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី។

លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ផងដែរ ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya