ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក សឿង វ៉ាន់ នាយកវិទ្យាល័យ ហ៊ុនសែនកំពង់ចាម មានអំណាចយកលុយពីសិស្សម្នាក់៦៥ដុល្លា ថ្លៃចុះឈ្មោះចូលរៀន ប្រឆាំងគោលនយោបាយរាជរដ្ឋាភិបាល​  ||     មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្តស្ទឹងត្រែង ប្រតិកម្ម​និង​គម្រោង តែងតាំង​ប្រធាន​មន្ទីរ​ថ្មី ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ក្រសួង​វប្បធម៌​រង់​ការ​ចោទថា សមគំនិត​  ||     ឡាន​សាំ​យ៉ុង​នឹង​បា​ឡែ​ន រាប់រយ​គ្រឿង​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​វៀតណាម អត់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​  ||     លោក ឌួង​ឆាយ សា​វុ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​កំពុង​ត្រូវប៉ាន់ ដោយ​ឲ្យ​កូនចៅ​ចាំ នៅ​ស្នាក់ការ​កំពោ​ត​គយ ជា​អ្នក​ប្រមូលប្រាក់​ឲ្យ?​  ||     ប្រជាពលរដ្ឋ​ប្រមាណ​ជាង៥០នាក់ ផ្ទុះ​តវ៉ា​រារាំង មិន​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន តំឡើង​បង្គោល​អត់​តែ​ន​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » គាំទ្រ​បេ​ក្ខ​នារី ខ្លឹម ស្រី​គា «Miss Grand Cambodia» ដើម្បី​ឲ្យ​បេក្ខភាព​កម្ពុជា ទទួលបាន….

គាំទ្រ​បេ​ក្ខ​នារី ខ្លឹម ស្រី​គា «Miss Grand Cambodia» ដើម្បី​ឲ្យ​បេក្ខភាព​កម្ពុជា ទទួលបាន….

 (ភ្នំពេញ)៖ ថ្ងៃទី១២ តុលា ឆ្នាំ២០១៧នេះ  បេ​ក្ខ​នារី​មាន​រូប​សម្រស់​ស្អាត តំណាង​ជាតិនីមួយៗ មកពី៨០ប្រទេស​លើ​ពិភពលោក ជួបជុំគ្នា​លើទឹក​ដី​ប្រទេស​វៀតណាម ដើ​ម្ប​ចូលរួម​ប្រកួតប្រជែង ដណ្ដើម​មកុដ «Miss Grand International ២០១៧» ដោយ​ក្នុងនោះ​កម្ពុ​ជាមាន​កញ្ញា ខ្លឹម ស្រី​គា ធ្វើជា​តំណាង​ប្រទេស នាង​នឹង​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី ដែលមាន​ឈ្មោះថា «ទេវី​ក្រុង​កម្ពុជា​ធិបតី» ដើម្បី​ចូលរួម​ប្រកួត ដើម្បី​មានឱកាស​ឈ្នះ​ពានរង្វាន់​សម្លៀកបំពាក់ ប្រពៃណីជាតិ​ស្អាត​បំផុត។

ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់ក​ញ្ញា ខ្លឹម ស្រី​គា សូមជួយ​ផ្ដល់​ការ Vote លើ​រូបថត​ជំហរ​ខ្លួន​របស់​នាង តាមរយៈ​ផេ​ក «Miss Grand International» ដើម្បី​ឲ្យ​បេក្ខភាព​កម្ពុជា ទទួលបាន​នូវ​ពិន្ទុ​គាំទ្រ ជា​បេ​ក្ខ​នារី៥រូប ដែលមាន​ពិន្ទុ​ការនិយម​ចូលចិត្ត​គាំទ្រ តាមរយៈ​រូបថត​មួយ​ជំហរ ដ៏​ស្រស់ស្អាត។

ដោយ​ក្នុងនោះ វិធីងាយៗ សូម​អញ្ជើញ​ចូលទៅ​កាន់ LINK ផ្នែក​ខាងក្រោម​នេះ បន្ទាប់មក​ផ្តល់​ជាការ Vote ដោយ​ចុច (Like) និង (Share) រូបថត​ដ៏​ស្រស់ស្អាត​របស់​បេ​ក្ខ​នារី Miss Grand Cambodia នៅក្នុង​អាល់​ប៊ុ​ម​នេះ​តែប៉ុណ្ណោះ! ចុច LIKE ដើម្បី​ផ្តល់១ពិន្ទុ (១ Like = ១ point), និង ចែកចាយ​បន្ត (១ Share = ៥ points) ។ ការបោះឆ្នោត​នឹងត្រូវ​បានចាប់ផ្តើម ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី១២ ខែតុលា វេលា​ម៉ោង ៦៖០០នាទី ល្ងាច (ម៉ោង​ក្នុងប្រទេស​វៀតណាម) ប្រិយមិត្ត គឺជា​គណៈកម្មការ ក្នុងការ​ចុច (Like) និង (Share) សម្រាប់​រូបថត​ដ៏​ស្រស់ស្អាត​របស់​បេ​ក្ខ​នារី Miss Grand Cambodia ដែល​អ្នក​ពេញចិត្ត!។

សម្លៀក​ក​បំពាក់​ប្រពៃណី ដែលមាន​ឈ្មោះថា «ទេវី​ក្រុង​កម្ពុជា​ធិបតី» ដែល​កញ្ញា ខ្លឹម ស្រី​គា នឹង​គ្រង​ឈុត គឺ​ពិត​ជាមាន​ឆ្លុះបញ្ចាំង នឹងមាន​អត្ថន័យ​យ៉ាង​ធំធេង ដែល​បវរកញ្ញា​តែ​ម្នាក់ ប៉ុន្តែ​កំពុង​តំណាង ឲ្យ​ប្រជាជន​ខ្មែរ​ជាង ១៥លាន​នាក់ ដើម្បី​ឲ្យ​ប្រទេស​នានា​បានដឹង ពី​វប្បធម៌​ខ្មែរ​ដ៏​យូរលង់ សិល្បៈ​ប្រពៃណី​ផងដែរ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya