ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ក្រសួង​សង្គមកិច្ច​គឺ​រឿង​ក្របខ័ណ្ឌ​ពិសេស​ប្រហែល​ពាក់ព័ន្ធ​កូន ប្អូន​នឹង​បក្ខពួក​ច្រើន ?​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់​ថ្មាំ​តិចតួច នៅ​ផ្នែក​ខ្លះ​អគារ​ជាន់​ទី២និង​ទី៣ នៃ​អគារ​ធំ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||     ផ្ទះ​ទទួល​ទិញ​នៅ​ផល​ចោរកម្ម​ពី​ឡាន​ដឹក​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង កំពុង​លួច​សំ​ង៉​ទិញ​យ៉ាង​រំភើយ​  ||     ចាប់​ឡាន​ដឹកឈើ​ប្រណិត​មួយគ្រឿង មិនបាន​មួយ​ដង្ហើមចង្រិត​លែង​វិញ​បាត់​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់ថ្នាំ​តិចតួច នៅ​អគារ​ធំ ផ្នែក​ខ្លះ​នៃ​ជា​ន់ទី២និង​ទី៣ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||   

» Breaking News, ព័ត៌មានជាតិ » ឈ្មួញ​រកស៊ី​ឈើប្រណិត​ ឈ្មោះ​វី និង​ឈ្មោះ​សុខ ដែល​មិន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ឡើយ

ឈ្មួញ​រកស៊ី​ឈើប្រណិត​ ឈ្មោះ​វី និង​ឈ្មោះ​សុខ ដែល​មិន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ឡើយ

(កំពង់ឆ្នាំង)៖ ឈ្មួញ​រកស៊ី​ឈើប្រណិត​ដ៏​ល្បីឈ្មោះ ម្នាក់ ឈ្មោះ​វី​ជា​ឈ្មួញ ប្រចាំ​នៅ​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី១១ខែតុលា ឆ្នាំ២០១៧ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ទៅ កងកម្លាំង​អាវុធ​ហេ​ត ខេត្តថា​មាន ឈើប្រណិត​លាក់ទុក​យ៉ាងច្រើន​ដុំ នៅផ្ទះ ឈ្មោះ វ៉ន វ៉ុ​ព ត្រូវជា​ម្តាយ​របស់ ឈ្មួញ ឈ្មោះ វី ដែលមាន ផ្ទះ​លេខF03 ក្រុមទី1 ផ្លូវ​គ្រាំង​ល្វា ភូមិ តាំង​គ្រង ឃុំ​គ្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​និង ផ្ទះ ឈ្មោះ សុខ ដែល​នៅ​ជិតគ្នា ហើយ​ផ្ទះ ឈ្មោះ សុខ នេះ មាន​ឈើប្រណិត​ច្រើន លាក់ទុក​ខាងក្រោយ​ផ្ទះ និង​ក្រោមផ្ទះ។

 

កងកម្លាំង​ក៏បាន​ចុះទៅ​បង្ក្រាបភ្លាមៗហើយ​ការចុះ​បង្ក្រាប​នោះ បង្ក្រាប​បានតែ​ផ្ទះ ឈ្មោះ វ៉ន វ៉ុ​ព ដែលជា​ផ្ទះ ម្តាយ ឈ្មួញ ឈ្មោះ វី ទេ ចំណែក ផ្ទះ​ឈ្មោះ សុខ មិនបាន​បង្ក្រាប​ឡើយ គ្រាន់តែ​កងកម្លាំង​ទៅ​មើល​មួយ​ភ្លែត​តែប៉ុណ្ណោះ។ សម្ភារៈ ដែល​ត្រូវ​ឃាត់​បាន​រថយន្ត​មួយគ្រឿង ម៉ាក Grankrea ពណ៌​ស ពាក់​ស្លាក​លេខ កោះ កុង 2A .0042 និង​ឈើ​ជាច្រើន​ដុំ តែ​កងកម្លាំង​មិនបាន​ឃាត់ខ្លួន ឈ្មួញ​ឈើ​ឈ្មោះ វី ឡើយ។

ប្រតិបត្តិ​ការចុះទៅ​បង្ក្រាប​នេះ មាន កងកម្លាំង​មា​វុ​ធ​ហ្ថ​ត ខេត្ត ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ត្រឡាច និង​នគរបាល​ប៉ុស្តិ៍ គ្រាំ​ល្វា​ប៉ុស្តិ៍ បឹង​ខ្នា​ផងដែរ ហើយ​មានការ​អនុញាត​ពី ព្រះ​រា​ជ្ញា​ខេត្ត​ទៀតផង។

ក្នុងការ​ចុះបង្ក្រាប​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ និង​អ្នកធ្វើដំណើរ ឆ្លងកាត់​ទីនោះ បាន​ឆ្ងល់​និង​ដាក់​ការសង្ស័យ​លើក​ជា​សំនួ​រថា ចុះ​ហេតុអ្វី​បាន ជា​មិន​ឃាត់​ឈ្មួញ​ជា​ម្ចាស់​ឈើ ឈ្មោះ វី ? ហើយ ឈើ​ផ្ទះ​ឈ្មោះ​សុខ ក៏​មិន​ចាប់​យកទៅ​ផងដែរ ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya