ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក សឿង វ៉ាន់ នាយកវិទ្យាល័យ ហ៊ុនសែនកំពង់ចាម មានអំណាចយកលុយពីសិស្សម្នាក់៦៥ដុល្លា ថ្លៃចុះឈ្មោះចូលរៀន ប្រឆាំងគោលនយោបាយរាជរដ្ឋាភិបាល​  ||     មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្តស្ទឹងត្រែង ប្រតិកម្ម​និង​គម្រោង តែងតាំង​ប្រធាន​មន្ទីរ​ថ្មី ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ក្រសួង​វប្បធម៌​រង់​ការ​ចោទថា សមគំនិត​  ||     ឡាន​សាំ​យ៉ុង​នឹង​បា​ឡែ​ន រាប់រយ​គ្រឿង​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​វៀតណាម អត់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​  ||     លោក ឌួង​ឆាយ សា​វុ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​កំពុង​ត្រូវប៉ាន់ ដោយ​ឲ្យ​កូនចៅ​ចាំ នៅ​ស្នាក់ការ​កំពោ​ត​គយ ជា​អ្នក​ប្រមូលប្រាក់​ឲ្យ?​  ||     ប្រជាពលរដ្ឋ​ប្រមាណ​ជាង៥០នាក់ ផ្ទុះ​តវ៉ា​រារាំង មិន​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន តំឡើង​បង្គោល​អត់​តែ​ន​  ||   

» ព័ត៌មានជាតិ » ឡើង​កំដៅ! ឌុ​ច លីដា ផ្ទុះ​ជម្លោះ​នឹង​ថៅកែ​កុន បង្កើត​រឿងរ៉ាវ​ជា​ហូរហែ….

ឡើង​កំដៅ! ឌុ​ច លីដា ផ្ទុះ​ជម្លោះ​នឹង​ថៅកែ​កុន បង្កើត​រឿងរ៉ាវ​ជា​ហូរហែ….

ភ្នំពេញ៖ អ្នកដឹកនាំ​សម្តែង លោក គាំ ច​ន្ធី បានចេញ​មុខមក​ប្រកាស​តែម្ដង​ថា ផលិតករ​ដែល ឌុ​ច លីដា បង្ហោះ​បង្ខូចឈ្មោះ ដោយ​មិន​បញ្ជាក់​អត្តសញ្ញាណ​នោះ គឺជា​រូបលោក ដោយសារតែ​មុន​ការ​បង្ហោះ​របស់​នាង​ប៉ុន្មាន​ម៉ោង គឺ​នាង និង​លោក បាន​ផ្ទុះ​សម្ដី​ដាក់គ្នាធ្ងន់។លោក​ប្រកាសថា មិន​ខ្វះ​លុយ​ត្រឹម៥០ភាគរយ​បើក​ឲ្យ​នាង​នោះទេ បើ​នាង​ពិតជា​បាន​បំពេញការងារ​ច្បាស់លាស់​ជាមួយនឹង​ផលិតកម្ម FCI របស់លោក ក្នុងនោះ​លោក​ប្រកាស​ដាក់ពាក្យ​បណ្ដឹងបន្ថែម​ពីលើ​ការ​បកអាក្រាត​ទៀតផង ប្រសិនបើ​នាង​ស្រាប់តែ​ឈប់​ថត​រឿង​ឲ្យ​លោក​ក្រោយ​ផ្ទុះ​រឿងចម្រូងចម្រាស់​នេះ។លោក គាំ ច​ន្ធី និយាយថា ឌុ​ច លីដា បាន​ចុះ​កុងត្រា​ថត​រឿង​ភាគ​ឲ្យ​លោក ក្រោម​ចំណងជើង​ថា «ទូក​បាត់​ច្រ​វ៉ា» ដោយ​ក្នុងពេល​កុងត្រា នាង​បាន​សន្យា​ឲ្យ​ថ្ងៃ​ថត​លើសពី​មួយថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​ភាគតិច ដែល​នាង​គោរព​ពាក្យសន្យា នៅពេល​ថ្ងៃ​ខ្លះ នាង​មក​យឺតយ៉ាវ​ដល់​ទៅមួយព្រឹកៗធ្វើ​ឲ្យ​លោក​ខាតបង់។លោក​ថា ឌុ​ច លីដា បាន​សន្យា​ជាមួយ​លោក​ក្នុងអំឡុង​ខែ៦ នាង​ឲ្យ​មួយ​សប្ដាហ៍​មួយថ្ងៃ ខែ៧ឲ្យ២ថ្ងៃ និង​អំឡុង​ខែ៨ នាង​ឲ្យ​មួយ​សប្ដាហ៍៣ថ្ងៃ ប៉ុន្តែ​តិច​ណាស់ ដែល​នាង​ឲ្យ​មួយ​សប្ដាហ៍៣ថ្ងៃ តាម​ការព្រមព្រៀង។
ឌុ​ច លីដា បានបង្ហាញ​សារ​អាក់អន់ស្រពន់ចិត្ត​ចំពោះ​ផលិតករ​ម្នាក់​ដែល​មិនបាន​បើក​លុយ​ឲ្យ​នាង​ដូច​បាន​សន្យា។ សារ​នោះបាន​បង្កើត​រឿងរ៉ាវ​ជា​ហូរហែ ហើយ​នាំ​ឲ្យ​ផលិតករ​មួយចំនួន លើកឡើង​ពី​ចំណុច​មិនល្អ​របស់ តារា​រូប​ស្រី​រូបនេះ​ថា ជា​តារា​ពិបាក​ធ្វើការ​ជាមួយ មិន​គោរព​ម៉ោង​ពេល​ជាដើម។
តារា​សម្តែង​ស្រី​តូច​ច្រឡឹង ឌុ​ច លីដា ស្រាប់តែ​បង្ហោះ​លើ​គណនី​យ​ផ្ទាល់ខ្លួន ជុំវិញ​ករណី​រឿង​ផលិតករ​ក្រឡិចក្រឡុច និង​គេចវេះ​មិន​ព្រម​បើក​លុយ​ថ្លៃ​សម្ដែង​ឲ្យ​នាង។ ទោះ​មិន​បញ្ចេញ​អត្តសញ្ញាណ​ប៉ុន្តែ​ផលិតករ​រូបនោះ​ត្រូវបាន​គេ​លើកឡើងថា គឺជា​លោក គាំ ច​ន្ធី ថៅកែ​ផលិតកម្ម​FCI។

ឌុ​ច លីដា​មិនបាន​បញ្ជាក់​វែងឆ្ងាយ​ទេ​នាង​គ្រាន់តែ​លើកឡើងថា​នាង​ទទួលស្គាល់ថា​ខ្លួន​ពិតជា​មាន​កំហុស​ខ្លះ ចំពោះ​ភាពយឺតយ៉ាវ​ក្នុងការ​បំពេញការងារ ដោយសារ​មូលហេតុ​មាន​បេសកម្ម​បន្ទាន់ ឬក៏​ឈឺ មិនមែន​ទៅ​ថត​ឲ្យ​អ្នកណា​ផ្សេង​នោះទេ។ «តែ​ផលិតករ​ក៏​គួរ​មើល​ពី​កំហុស​ខ្លួនឯង​ដែល​មិន​គោរព​ពាក្យសន្យា ហើយ​បែរជា​មក​និយាយ​ជា​ពាក្យដោះសារ​ធ្វើ​ដូច​ខ្លួន​ល្អ​ណាស់​ទៅវិញ។
លោក គាំ​ច​ន្ធី​បញ្ជាក់ថា​ការដែល​ឲ្យ​នាង​សម្ដែង​ជា​តួ​ក្នុង​រឿង «ទូក​បាត់​ច្រ​វ៉ា» លោក​មាន​សម្ពាធ​យ៉ាងខ្លាំង ដោយសារតែ​នាង​ជា​អ្នកធ្វើ​ឲ្យ​យឺតយ៉ាវ ចំពោះ​ការផលិត​របស់លោក ខណៈដែល​រឿង «ទូក​បាត់​ច្រ​វ៉ា» ត្រូវដាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ PNN តាំងពី​ថ្ងៃទី១៦ ខែ៩ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​នៅ​ថត​មិនទាន់​ចប់ ដោយសារតែ ឌុ​ច លីដា ឲ្យ​ថ្ងៃ​តិចពេក ហើយ​ក្នុងពេល​មក​ថតម្ដងៗក៏​សុំ​សម្រាក ព្រោះតែ​ជាប់​ស្រវឹង​ពី​យប់ និង​ជួនកាល គឺ​ណាត់​ម៉ោង៦ព្រឹក មក​ថត​ម៉ោង៨ និង​ម៉ោង១០ជាដើម។

លោក​ថា PNN ត្រូវ​បង្ខំចិត្ត​ដាក់​រឿង​ចាស់​ជំនួស ដោយសារតែ​បញ្ហា​ការផលិត​របស់លោក​មិនទាន់​ពេលនេះ​ឯង ប៉ុន្តែ​លោក​មិនដែល​បន្ទោស​តារា​សម្ដែង​ណា​ម្នាក់​ទេ គឺ​នៅតែ​បន្ត​ការអត់ធ្មត់​អូសបន្លាយ​តាម​ការកំណត់​របស់ ឌុ​ច លីដា មករ​ហូត៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya