ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទូច ហឹ​ង មេ​ប៉ុស្ដិ៍នគរបាល​ការពារ​ព្រំដែន​ផា​តាម ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ផា​តាម?​  ||     ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​ស្វាយ​រំពារ​មានការ​ខកចិត្ត​និង​ខឹងសម្បា​រយ៉ាង​ខ្លាំង ព្រោះ​ពួកគាត់​នឹកស្មាន​មិន​ដល់​ដែល​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ហ៊ាន​បើកដៃ?​  ||     លោក គង់ ក្រឹ​ង នៅតែ​បន្ត​លួចលាក់​ដឹកជញ្ជូន​ឈើ​និង​កាង​ឈ្មួញ​ដឹកឈើ​ទៅ​ស្រុក​យួន តាម​ច្រករបៀង ដោយ​តម្រូវ​ឲ្យ​អ្នកដឹកឈើ​តាម​ម៉ូតូ​និង​គោយន្ត​ឬ​ឡាន​សាំ​យ៉ុង ដឹក​ឆ្លង​បា​រ៉ា​ស់​នៅ​ចំណុចD3 ?​  ||     បែកធ្លាយ! លោក ពេជ្រ ហោះ នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម មានអំណាច​យក​ភាស៊ី​ផ្សារ​បុសខ្នុរ និង​ផ្សារ​ស្ពឺ ស្រុក​ចំការលើ មក​ដេញថ្លៃ​ឡង​វិញ ក្រោយពី​រដ្ឋ​ដកហូត​ពី​អ្នកវិនិយោគ?​  ||     មេទ័ព ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា សត្រូវ​បំផ្លាញ​សន្លឹកឆ្នោត​បក្ស!គឺ​ក្រុម​លួច​ឈូសឆាយដី​អតីតយុទ្ធជន​ដែលមាន​អនុក្រឹត្យ​ប្រមុខ​រដ្ឋាភិបាល​គួរតែ​វែក​រកមុខ​ជនខិលខូច​  ||   

» ព័ត៌មានជាតិ » លា​ហើយ លា​រហូត លា​គ្មាន​ថ្ងៃ​ជួប​ទៀត​ទេ ឈប់​បាន​ស្តី​បន្ទាស​បងហើយ

លា​ហើយ លា​រហូត លា​គ្មាន​ថ្ងៃ​ជួប​ទៀត​ទេ ឈប់​បាន​ស្តី​បន្ទាស​បងហើយ

ឧ​ត្ត​រ​មានជ័យ៖ នា​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅវេលា​ម៉ោង១និង០០នាទី​យប់ មាន​ករណី​ចង ក ធ្វើអត្តឃាត​សម្លាប់ខ្លួន នៅ​ចំណុច​ផ្ទះ​របស់​សាកសព ដែល​ស្ថិតនៅក្នុង ភូមិ​ឈើ​ក្រំ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជនរងគ្រោះ​មាន ឈ្មោះ ស្គុន សៀវ ភេទ​ប្រុស អាយុ ៣៦ឆ្នាំ ស្រុកកំណើត នៅ​ភូមិ​ម៉ោង ឃុំ​ម៉ោង ស្រុក​ស្រីស្នំ សៀមរាប បច្ចុប្បន្ន រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មុខរបរ​កសិករ ប្រពន្ធ​មាន ឈ្មោះ មន ហែ​ន អាយុ ៣៣ឆ្នាំ មានកូន​ក្នុងបន្ទុក០១នាក់។តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ដោយសារ​មូលហេតុ ៖ ទំនាស់​ពាក្យសម្តី​ជាមួយ​ប្រពន្ធ ដោយសារ​បុរស​ជា​ប្តី ឧស្សា​ហ៌​ដើរ​ផឹកស៊ី​រៀងរាល់​យប់ ទើប​ប្រពន្ធ​ស្តីបន្ទោស មាន​ការខឹង​ជាមួយ​ប្រពន្ធ ក៏​សម្រាច​ចិត្ត​ចង ក ធ្វើអត្តឃាត សម្លាប់ខ្លួន​តែម្តងទៅ។
នាយប៉ុស្តិ​នគរបាល​ស​ង្កា​ត់​កូន​គ្រៀល បាន​សហការ​ជាមួយ​លោក​មេភូមិ ធ្វើ​ការចុះទៅ​ត្រួតពិនិត្យ​រួចរាល់ ក៏​ប្រគល់​សព​ជូន​សាច់​ញា​ត្តិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya