ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||   

» ព័ត៌មានជាតិ » ខឹង​ប្តី​មាន​ស្រី​មិន​គិតពី​គ្រួសារ នាំ​កូន​មក​លោតទឹក​សម្លាប់ខ្លួន​

ខឹង​ប្តី​មាន​ស្រី​មិន​គិតពី​គ្រួសារ នាំ​កូន​មក​លោតទឹក​សម្លាប់ខ្លួន​

​ស្ដ្រី​ម្នាក់​បានសម្រេច​ចិត្ត​ដឹក​ដៃ​កូន ប្រុស​-​ស្រី​ដែល​គ្មាន​ដឹង​អ្វី​សោះ​នោះ មក​ប៉ង​ធ្វើ​អត្ដ​ឃាត​ដោយ​លោតទឹក តែ​ត្រូវបាន​នគរបាល​មើល​ការខុសត្រូវ​ស្ពាន​ឃាត់ និង​អប់រំ​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ ការប៉ង​ធ្វើ​អត្ដ​ឃាត របស់​ស្ដ្រី​រូបនេះ បានធ្វើឱ្យ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១​និង ៣០​នាទី​រសៀល ថ្ងៃទី​២៩ ខែតុលា ឆ្នាំ ២០១៣ លើ​ស្ពាន​ជ្រោយចង្វា ។​
​ស្ដ្រី​រូបនេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សាត អាយុ​៣០​ឆ្នាំ និង​មាន​ប្ដី​ឈ្មោះ ធូ អាយុ​៣២​ឆ្នាំ មានកូន​នៅក្នុង​បន្ទុក​២​នាក់ ប្រុស​អាយុ​៦​ឆ្នាំ និង​កូនស្រី​ទើបតែ​អាយុ ២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ទាក់ទិន​នឹង​ការ ង​ធ្វើ​អត្ដ​ឃាត​របស់​ស្ដ្រី​រូបនេះ ត្រូវបាន​គេ​ដឹងថា ដោយសារតែ​ខឹង​ប្ដី​របស់ខ្លួន​បែកគំនិត​មាន​ស្រី​ខាងក្រៅ ហើយ​មិន​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ ក្រុមគ្រួសារ ទើប​សម្រេច​ចិ​ត្ដ​នាំ​កូន​ទាំង ២​នាក់​មកឈរ​យំ​កាន់​បង្កា​ន់​ស្ពាន​សម្រក់​ទឹកភ្នែក​ទម្លាក់​ចូល​ទឹកទន្លេ​មុននឹង​ធ្វើ​អត្ដ​ឃាត តែ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ទាន់ ។​
​មន្ដ្រីនគរបាល​ស្ពាន​ជ្រោយចង្វា​បានឱ្យដឹងថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុង​សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ  1BL-7217 ដោយ​ដឹក​កូន​ទាំង​២​នាក់ ឡើង មកដល់​ពាក់កណ្ដាល​ស្ពាន​ជ្រោយចង្វា រួច​ក៏​ឈប់​អែប​នៅ​នឹង​ជិត​បង្កាន់ដៃស្ពាន និង​ដឹក​ដៃ​កូន​ទាំង​២​នាក់​ឈរ​យំ​សម្លឹង​មើលទៅ​ទឹកទន្លេ មួយសន្ទុះ​ឃើញ​យ៉ាង​ដូច្នេះ សមត្ថកិច្ច​ក៏បាន​ស្ទុះ​ទៅ​ឃាត់​និង សួរនាំ​ទើប​ដឹងថា នាង​មកលើ​ស្ពាន​ប៉ង​ធ្វើ​អត្ដ​ឃាត ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya