ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||   

» ព័ត៌មានជាតិ » ប្រចណ្ឌ​ប្រពន្ធ​មាន​​ប្រុស​ថ្មី​អារ​.​ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ ​

ប្រចណ្ឌ​ប្រពន្ធ​មាន​​ប្រុស​ថ្មី​អារ​.​ក​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ ​

បាត់ដំបង ៖ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣ ស្ថិត ក្នុងភូមិ​ស្នួល​កោង ឃុំ បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ដ​បាត់ដំបង ។​
​លោក​យឹម វិចិត្រ អធិការ​ស្រុក​ថ្ម គោល​បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​ឈ្មោះ សល់ សឿត អាយុ​២៨​ឆ្នាំ ជា​ប្រពន្ធ​ជនល្មើស ។ ចំណែក​ប្ដី​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ​សួន រី អាយុ​២៨​ឆ្នាំ កម្មករ​សិប្ប កម្ម​លូ រស់នៅ​កន្លែងកើតហេតុ​ជាមួយ គ្នា ។ ពេល​ចាប់ខ្លួន​សមត្ថកិច្ច​ដក​ហូត កាំបិត​មួយ​ប្រវែង​៧​តឹក ។​
​មេភូមិ ស្នួល​កោង និង​ឪពុក​ជន សង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា បុរស សង្ស័យ​ជា​មនុស្ស​សរសៃប្រសាទ និង ធ្លាប់ប្រើ​ប្រាស់​ថ្នាំ​សរសៃ​ប្រាសាទ​ហើយ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​មិន ធ្លាប់មាន​ទំនាស់​គ្នា​ទេ ។ ម្យ៉ាងទៀត​ជនសង្ស័យ​រាល់ថ្ងៃ ទៅធ្វើ​ការ​នៅ​សិប្បកម្ម​ចាក់​លូ​ឱ្យគេ​នៅ​ឃុំ​ល្វា​ទើប​មក​ស្នាក់​នៅផ្ទះ បាន​២-៣  យប់​ប៉ុណ្ណោះ ។ មុនពេល​កើតហេតុ​២ នាក់​ប្ដី​ប្រពន្ធ​មិនមាន​ឈ្លោះ​គ្នា​ទេ គាត់ ជា​ឪពុក​ក៏​ចេញទៅ​មើល​ស្រែ​ក្រោយមក​ក៏​ត្រឡប់មកវិញ​ដើរចូល​ក្រោមផ្ទះ ប្រទះ ឃើញ​ឈាម​ស្រក់​ពីលើផ្ទះ ។ ពេលនោះ គាត់​ក៏​ឡើងលើ​ផ្ទះ ស្រាប់តែ​ឃើញ​កូនប្រសា​ដេកស្លាប់​ក្នុង​ថ្លុកឈាម​ហើយ​កូន​បង្កើតជា​ជនល្មើស​នៅក្បែរ​សព​ដុត ធូប ទៀតផង ។ ភ្លាមៗ​នោះ​គាត់​ក៏បាន​ប្រាប់ សមត្ថកិច្ច​ឱ្យមក​ឃាត់ខ្លួន​កូនប្រុស​យក ទៅ​សាកសួរ​តែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya