ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក សឿង វ៉ាន់ នាយកវិទ្យាល័យ ហ៊ុនសែនកំពង់ចាម មានអំណាចយកលុយពីសិស្សម្នាក់៦៥ដុល្លា ថ្លៃចុះឈ្មោះចូលរៀន ប្រឆាំងគោលនយោបាយរាជរដ្ឋាភិបាល​  ||     មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្តស្ទឹងត្រែង ប្រតិកម្ម​និង​គម្រោង តែងតាំង​ប្រធាន​មន្ទីរ​ថ្មី ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ក្រសួង​វប្បធម៌​រង់​ការ​ចោទថា សមគំនិត​  ||     ឡាន​សាំ​យ៉ុង​នឹង​បា​ឡែ​ន រាប់រយ​គ្រឿង​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​វៀតណាម អត់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​  ||     លោក ឌួង​ឆាយ សា​វុ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​កំពុង​ត្រូវប៉ាន់ ដោយ​ឲ្យ​កូនចៅ​ចាំ នៅ​ស្នាក់ការ​កំពោ​ត​គយ ជា​អ្នក​ប្រមូលប្រាក់​ឲ្យ?​  ||     ប្រជាពលរដ្ឋ​ប្រមាណ​ជាង៥០នាក់ ផ្ទុះ​តវ៉ា​រារាំង មិន​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន តំឡើង​បង្គោល​អត់​តែ​ន​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » ភ្ញាក់ផ្អើល​ខ្លាំង! ម្តាយ ឱក សុគន្ធ​កញ្ញា ច្រានចោល​រឿង​កូនស្រី ត្រៀម….

ភ្ញាក់ផ្អើល​ខ្លាំង! ម្តាយ ឱក សុគន្ធ​កញ្ញា ច្រានចោល​រឿង​កូនស្រី ត្រៀម….

ភ្នំពេញ ៖  ភ្ញាក់ផ្អើល​ខ្លាំង​សម្រាប់​អ្នកគាំទ្រ និង​អ្នក​ក្នុង​ចង្កោម​សិល្បៈ​ក្រោយពី​គេ​លេចចេញ​ដំណឹង​ថា តារា​ស្រី​លំដាប់​ជួរមុខ​កញ្ញា ឱក សុគន្ធ​កញ្ញា ត្រៀម​ចូល​រោងការ​ជាមួយ​កូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស។ ទោះជា​យ៉ាងណា ការលើកឡើង​នេះ ត្រូវបាន​ម្តាយ​តារា​ស្រី​រូបនេះ​ចេញមុខ​បដិសេធ​មិន​ទទួលស្គាល់ ហើយ​ចាត់ទុកថា​ជាការ​កេងចំណេញ​ពី​ដំណឹង​ខាងលើ​តែប៉ុណ្ណោះ។

ក្នុង​វ័យ៣០ឆ្នាំ ហើយ ឱក សុគន្ធ​កញ្ញា នៅតែ​មិនទាន់​បង្ហាញមុខ​គូស្នេហ៍​ថ្មី​ជា​ផ្លូវការ​នៅឡើយ ក្រោយពី​បែក​ស្នេហ៍​ជាមួយ​តន្ត្រីករ​លោក រ៉េត ធី​ដូ​ណា អស់​ជាច្រើន​ឆ្នាំ​មក​នោះ។

ប៉ុន្តែថ្មីៗនាង​បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ក្រោយពី​លេ​ចេញ​ដំណឹង​ជាមួយនឹង​រូបថត​រួមគ្នា​ជាមួយ​កូនប្រុស​ថៅកែ​ផលិតកម្ម​ក្នុង​ថ្ងៃ​ខួបកំណើត​នាង ហើយ​ត្រូវបាន​អ្នកធ្វើការ​ក្នុង​ផលិតកម្ម​ខាងលើ​លើកឡើងថា ពួកគេ​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​នឹង​គ្នា​រហូត​ភ្ជាប់ពាក្យ​រួចហើយ​ដែរ។ កូនប្រុស​ថៅកែ​ផលិតកម្ម​ហង្ស​មាស និង​ជា​អ្នកដឹកនាំ​សម្តែង​ល្បីឈ្មោះ​ម្នាក់​ដែរនោះ​គឺ​លោក អ៊ឹង សុខលី ។ ឱក សុគន្ធ​កញ្ញា និង​លោក​អ៊ឹង សុខលី​ធ្លាប់​បែកធ្លាយ​ដំណឹង​ស្នេហា​ម្ដង​រួចមកហើយ​កាលពី៥ឆ្នាំមុន អំឡុងពេល​តារាចម្រៀង​ល្បីឈ្មោះ​រូបនេះ បាន​ចែកផ្លូវ​គ្នា​ជាមួយ​អតីត​សង្សារ​ជា​តន្ត្រីករ។

អ្នកស្រី អ៊ឹង ថាច ត្រូវជា​ម្ដាយ​របស់​តារាចម្រៀង​នាង ឱក សុគន្ធ​កញ្ញា បាន​ចេញមុខ​បញ្ជាក់​ជំនួស​កូនស្រី​ថា រឿង​កំពុង​ផ្ទុះ​រវាង​កូនស្រី​របស់ខ្លួន និង​អ្នកដឹកនាំ​ល្បីឈ្មោះ​របស់​ទូរទស្សន៍ ហង្ស​មាស គឺជា​រឿង មិន​ពិត​នោះទេ ពោលគឺ​មាន​អ្នក​បំភ្លៃ​ដើម្បី​ផលចំណេញ និង​ចង់​បំបាក់មុខ​កូនស្រី​របស់​អ្នកស្រី។

អ្នកស្រី​បញ្ជាក់ថា គឺ​គ្មានអ្វី​ត្រូវ​លាក់បាំង​នោះទេ ប្រសិនបើ​វា​ជាការ​ពិតមែន តើ​ឲ្យ​អ្នកស្រី​ត្រូវ​ប្រាប់​យ៉ាងម៉េច។ ទោះជា​បែបនេះ​ក្ដី អ្នកស្រី​អះអាងថា ដំណឹង​ភ្ជាប់ពាក្យ ឬ​អាច​ចូល​រោងការ​ជាមួយ​អ្នកដឹកនាំ​ល្បីឈ្មោះ​រូបនេះ​ទៅ​ថ្ងៃមុខ​មាន​ភាព ប្រែប្រួល​យ៉ាងណា អ្នកស្រី​មិនអាច​បញ្ជាក់​បានទេ ដោយ​ទុក​ឲ្យ​កូនស្រី ជា​អ្នកសម្រេចចិត្ត។

ដោយឡែក លោក អ៊ឹង សុខលី ដែលជា​អ្នកដឹកនាំ​ល្បីឈ្មោះ​របស់​ស្ថានីយទូរទស្សន៍ ហង្ស​មាស មិនអាច​សុំ​ការបញ្ជាក់​បានទេ ចំពោះ​ដំណឹង​ភ្ជាប់ពាក្យ​ជាមួយ​តារាចម្រៀង​ស្រី​ឈានមុខ របស់​ផលិតកម្ម រស្មី​ហង្ស​មាស​រូបនេះ។

 

ដំណឹង​ប្លែក​ធ្លាយ​ការភ្ជាប់​ពាក្យ​របស់​ឱក សុគន្ធ​កញ្ញា និង​លោក អ៊ឹង សុខលី បាន​កើតឡើង​កាលពីពេលថ្មីៗ ខណៈ សុគន្ធ​កញ្ញា បាន​ប្រារព្ធ​កម្មវិធី​គម្រប់​ខួប ៣០ឆ្នាំ​របស់ខ្លួន។ ក្នុងនោះ​កញ្ញា​បាន​បង្ហោះ រូបភាព​ផ្អែមល្ហែម​ជាច្រើន​សន្លឹក​ជាមួយ​អ្នកដឹកនាំ​សម្ដែង​លោក អ៊ឹង សុខលី រហូតដល់​បាន​អ្នកសិល្បៈ​ខ្លះ​អះអាងថា អ្នក​ទាំងពីរ បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​រួចទៅហើយ​ដែល​រង់ចាំតែ​ថ្ងៃ​មង្គលការ កើតឡើង​នា​ឆ្នាំ២០១៨ ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya