ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទះ​ទទួល​ទិញ​នៅ​ផល​ចោរកម្ម​ពី​ឡាន​ដឹក​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង កំពុង​លួច​សំ​ង៉​ទិញ​យ៉ាង​រំភើយ​  ||     ចាប់​ឡាន​ដឹកឈើ​ប្រណិត​មួយគ្រឿង មិនបាន​មួយ​ដង្ហើមចង្រិត​លែង​វិញ​បាត់​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់ថ្នាំ​តិចតួច នៅ​អគារ​ធំ ផ្នែក​ខ្លះ​នៃ​ជា​ន់ទី២និង​ទី៣ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||     មេព្រៃ​ខេត្តក្រចេះ មើលមិនឃើញ​ក្រុម​រកស៊ី​ដឹកឈើ​ប្រណីត​តាម​រថយន្ត​យី​ឌុប សាំ​យ៉ុង ម៉ូតូ​ជាច្រើន​គ្រឿង ដែល​ដឹក​តាម​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ សង្ស័យ​ត្រូវ​ថ្នាំ​សណ្ដំ​ឈ្មួញ​  ||     បែកធ្លាយ​លុយ៥ម៉ឺន​ដុល្លា​សម្រាប់​រត់ការ​ដាក់​ឆ្នុក​បំផ្លាញ​ម​ឆ្ឆា​ជាតិ ជូន​ដល់​អង្គភាព​ពាក់​ព័​ន្ឋ​ខេត្តកំពង់ធំ?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ស្ត្រី​ម្នាក់ ត្រូវ​អតីត​ប្ដី ចាក់​របួស រួច​ញាត់​ក្នុង​គូទ​ឡាន បំនង​អោយស្លាប់ តែ …..

ស្ត្រី​ម្នាក់ ត្រូវ​អតីត​ប្ដី ចាក់​របួស រួច​ញាត់​ក្នុង​គូទ​ឡាន បំនង​អោយស្លាប់ តែ …..

អន្តរជាតិ ៖ កាលពីពេលថ្មីៗនេះ ស្ថិតក្នុង​ខេត្ត សុរា​ត​ថា​នី  ក្នុង​កន្លែងកើតហេតុ ស្ត្រី​រងគ្រោះ​ត្រូវគេ​ញាត់​ក្នុង​គូទ​ឡាន​ម៉ាក ម៉ា​សដា ពណ៌​ស ផ្លាកលេខ กท 6924 អ្នក​ជួយ​សង្គ្រោះបាន​ប្រើ​ឧបករណ៍​គាស់​ទើប​អាច​យក​ស្ត្រី​រងគ្រោះ​ចេញមក​បាន ។ ស្ត្រី​ម្នាក់​គួរអោយ​អាណិត​ណាស់ ត្រូវ​ប្ដី​វាយ​ធ្វើ​ទារុណកម្ម រួច​យក​ញាត់​ក្នុង​គូទ​ឡាន បំណង​អោយស្លាប់​យ៉ាង​វេទនា​បំផុត ។
ស្ត្រី​រងគ្រោះ​មានឈ្មោះ​ថា សុ​ណាន់ ថា អាយុ ៣៨ឆ្នាំ មាន​របួស​ចាក់​ត្រង់​ចង្កេះ​ខាងក្រោយ ២កន្លែង និង​អន្ទាក់​ជើង​មួយកន្លែង រាងកាយ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ប៉ូលីស​បាន​បញ្ជូន​ប្រ​ញ៉ាប់​ទោស​ង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ក្រោយ​ការសាកសួរ​ជនរងគ្រោះ​បន្ទាប់ពី​ដឹងខ្លួន បានអោយដឹងថា នាយ ណៈ​រុង អាយុ ៤០ឆ្នាំ ជា​អតីត​ប្ដី បាន​បើកឡាន​មក​ទទួល​ពី​កន្លែងធ្វើការ ដើម្បី​និយាយ​គ្នា​ពី​ការសុំ​ត្រូវ​គ្នា ក្រោយពី​ការ​បែកផ្លូវ​គ្នា​មួយរយៈ។តែ​មិនមាន​ការចុះ​សំរុង​នឹង​គ្នា ហើយ​មាន​ការឈ្លោះគ្នា​យ៉ាងខ្លាំង បន្ទាប់មក​នាយ​ណៈ​រុង បាន​វាយ​ធ្វើបាប និង​យក​អាវុធ​ចាក់​ពីក្រោយ​របួសធ្ងន់ និង​បី​នាង​ទៅ​ដាក់​នៅ​គូទ​ឡាន បំណង​គឹ​ចង់អោយ​នាង​ស្លាប់​យ៉ាង​វេទនា​ដោយ​គ្មាន​ខ្យល់​ដកដង្ហើម ។ តែ​នាង​ព្យាយាម​តាំង​សតិ ស្រែកហៅ​អោយគេ​ជួយ​សំណាង​មាន​គេ​មក​លឺ​និង​ជួយ​អោយ​នាង​រួច​ជីវិត ហើយ​នាង​បាន​បាត់បង់​របស់​មាន​តំលៃ​មួយចំនួន​ផងដែរ។ ក្រោយពី​ដឹង​ពី​ហេតុការណ៍ ប៉ូលីស​បានដាក់​កំលាំង​តាម​ចាប់​បុរស​ជា​ប្ដី មក​ផ្ដន្ទារ​ទោស ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya