ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||   

» Breaking News, ព័ត៌មានជាតិ » ពេទ្យឆ្មប​៤​នាក់ ប្តឹងតវ៉ា​រឿង​ពង្រាយ​ពេទ្យឆ្មប​​ទៅកាន់​មណ្ឌល​សុខភាព​ជនបទ​

ពេទ្យឆ្មប​៤​នាក់ ប្តឹងតវ៉ា​រឿង​ពង្រាយ​ពេទ្យឆ្មប​​ទៅកាន់​មណ្ឌល​សុខភាព​ជនបទ​

ស្វាយរៀង ៖ រឿង ចម្រូងចម្រាស់​មួយ​បាន​ផ្ទុះឡើង នៅក្នុង​ស្ថាប័ន​មន្ទីរ សុខាភិបាល​ខេត្ដ​ស្វាយរៀង បន្ទាប់ពី​លោក​កែវ រដ្ឋា ប្រធាន​មន្ទីរ សុខាភិបាល​ខេត្ដ​ផ្ទេរ​ភារកិច្ច​ឆ្មប​៤​រូប ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ដ​ស្វាយរៀង ឱ្យទៅ​បម្រើ​ការងារ​នៅ​មណ្ឌល​សុខភាព តាម​ជនបទ គ្រា​ដែល​ការផ្ទេរ​នេះ​ខុស ប្រក្រតី​ដែល​មន្ដ្រី​ទាំង​៤​មិនអាច​ទទួល យកបាន ។
​មន្ដ្រី ពេទ្យឆ្មប​ដែល​បាន​ផ្ទេរ​ត្រូវគេ​ស្គាល់​ទី​.​ឈ្មោះ​ចាន់ សាមុត ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​ពេទ្យឆ្មប​បឋម​ឱ្យទៅ បម្រើ​ការងារ​ជា​បុគ្គលិក​មណ្ឌល​សុខភាព អង្គ​ប្រស្រែ ស្រុក​ប្រតិ​បិ​ត្ដ​រមាសហែក​, ទី​២. ឈ្មោះ​រស់ ម៉ា​ឡា ភេទ​ស្រី អាយុ​២៤ ឆ្នាំ ជា​ពេទ្យឆ្មប​មធ្យម​ទៅ​បម្រើ​ការងារ ជា​បុគ្គលិក​នៅ​មណ្ឌល​សុខភាព​ម្រាម ស្រុក​រមាសហែក​, ទី​៣.​ឈ្មោះ
​ប្រាក់ ចន្ទ្រា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​ពេទ្យឆ្មប​ទៅកាន់ មណ្ឌល​សុខភាព​ត្រញំងស្ដៅ ស្រុក​រមាស ហែក អ្នក​ទាំង​៣​ជា​បងប្អូន​ជីដូនមួយ​នឹង គ្នា ហើយ​ពួកគេ​បាន​បម្រើ​ការងារ​នៅ ក្នុង​មន្ទីរពេទ្យ​ខេត្ដ​ស្វាយរៀង​អស់​រយៈ ពេល​៥​ឆ្នាំ​មកហើយ និង​ទី​៤.​ឈ្មោះ​សែម ដា​នី ជា​ពេទ្យឆ្មប​មធ្យម​ទៅកាន់​មណ្ឌល សុខភាព​ស្វាយជ្រុំ ស្រុក​ស្វាយជ្រុំ ។​
​ឈ្មោះ​រស់ ម៉ា​ឡា​, ឈ្មោះ​ប្រាក់ ចន្ទ្រា និង​ឈ្មោះ​ចាន់ សាមុត បានឱ្យដឹងថា កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣ លោក កែវ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ បាន​កោះហៅ​ពួកគេ​ទាំង​៣​នាក់​បងប្អូន រួមទាំង​ឈ្មោះ​សែម ដា​នី ផង ហើយ​បាន ប្រាប់​ឱ្យទៅ​បម្រើ​ការងារ​នៅតាម​មណ្ឌល សុខភាព​ខាងលើ​ដែល​នៅតាម​ជនបទ ឆ្ងាយៗ ។
នៅពេលដែល​លោក​ប្រធាន មន្ទីរ​ហៅ​ទៅ​នោះបាន​ប្រាប់​ដែរ​ថា ការ ចាត់តាំង​ខាងលើ គឺ​យោងតាម​គោល ការណ៍​ក្រសួងសុខាភិបាល​ឱ្យ​ពង្រាយ​ពេទ្យ នៅតាម​មណ្ឌល​សុខភាព ។ ​ពួកគេ ទាំង​៣​បាន​បន្ដថា មូលហេតុ ដែល​ពួកគេ​ទាំង​៣​នាក់​ចង់​តវ៉ា​នាពេល នេះ គឺ​បំណង​សុំឱ្យ​ក្រសួងសុខាភិបាល យល់យោគ​ដល់​ពួកគេ​ឱ្យបាន​បម្រើការ ងារ​នៅ​មន្ទីរពេទ្យ​ជាធម្មតា​វិញ ពីព្រោះ ពួកគេ​មាន​ក្រុមគ្រួសារ និង​ស្វាមី​នៅ ទីរួមខេត្ដ ។ ម្យ៉ាងទៀត​មាន​ផ្ទៃពោះ​ជិត គ្រប់​ខែ​ដែល​មិនអាច​ទៅធ្វើ​ការ​បាន ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ផង និង ជីវភាព​ក្នុង​គ្រួសារ​ផង ។
​ពួកគេ ទាំង​៣​បាន​លើកឡើងថា តាម ច្បាប់​ស្ដីពី​សហ​លក្ខន​ក្ដិៈ​មន្ដ្រីរាជការ ស៊ីវិល​មាត្រា​៦-៧​បាន​ចែងថា រាល់​ការ ដក​ឬ​ផ្ទេរ​មន្ដ្រី​ពី​ក្របខណ្ឌ​មួយ​ទៅ​ក្រប ខណ្ឌ​មួយ​ត្រូវមាន​ការយល់ព្រម​ពីសា​មី ខ្លួន​ជាមុនសិន តែ​ផ្ទុយទៅវិញ​ពួកគេ​ត្រូវ បាន​ដក​ចេញពី​មន្ទីរពេទ្យ​ខេត្ដ​ដោយ​មិន មានការ​ពិភាក្សា និង​គ្មាន​កំហុស​ក៏​ដូច ជា​ពុំបាន​ដឹងខ្លួន​ជាមុន​សោះ ។​
​ជុំវិញ ប្រតិកម្ម​ខាងលើនេះ​លោក​កែវ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​បាន បំភ្លឺថា ការពង្រាយ​ឆ្មប​៤​នាក់​ខាងលើនេះ គឺ​លោក​ធ្វើឡើង​តាម​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល​ស្ដីពី​ការពង្រាយ មន្ដ្រី​សុខាភិបាល​ឱ្យធ្វើ​ការ​ចំ​ជំនាញ និង ពង្រាយ​ពេទ្យឆ្មប​ទៅតាម​ម​ណ្ឌ​ក​សុខភាព នៅ​ជនបទ​ដាច់​ស្រ​យ៉ា​ល ។ ដូចនេះ​រូប លោក
​បានធ្វើ​កំណែរ​ទម្រង់រដ្ឋបាល​ឱ្យ មន្ដ្រី​ពេទ្យ​ទាំងអស់​រៀបចំ​ធ្វើការ​ងារ​ឱ្យ ចំ​ជំនាញ​របស់ខ្លួន ។​
​លោក​បាន បន្ដថា ចំពោះ​ឆ្មប​៣​នាក់ ឈ្មោះ​រស់ ម៉ា​ឡា​, ប្រាក់ ចន្ទ្រា និង​ចាន់ សាមុត គឺ​ពួកគេ​មាន​ជំនាញ​ឆ្មប ប៉ុន្ដែ បែរជា​ទៅ​បម្រើ​ការងារ​នៅ​អគារ​របួស  និង​សង្គ្រោះបន្ទាន់​ទៅវិញ តែ​ពេលនេះ នៅតាម​មណ្ឌល​សុខភាព​ខ្វះ​ឆ្មប ទើប លោក​សម្រេច​ផ្ទេរ​ភារកិច្ច​ពួកគេ​បែប នេះ ។
​តាម​ប្រភព ព័ត៌មាន​ជុំវិញ​ការដក និង​ផ្ទេរ​ភារកិច្ច​មន្ដ្រី​ពេទ្យឆ្មប​ទាំង​៤​ខាង លើ​នេះ​បាន​បង្ហើប​ឱ្យដឹងថា មូលហេតុ ដែល​ប្រធាន​មន្ទីរ​សុខាភិបាល​ដក​មន្ដ្រី ពេទ្យឆ្មប​ទាំង​៤​ខាងលើ ព្រោះតែ​ប្រធាន មន្ទីរ​សុខាភិបាល​ដាក់​ការសង្ស័យ​ទៅលើ អ្នក​ទាំងនេះ​ថា បាន​លួច​យក​អ្នកជំងឺ​ត្រូវ វះកាត់​ចេញពី​មន្ទីរពេទ្យ​ខេត្ដ​ទៅ​វះកាត់ នៅក្នុង​គ្លីនិក​ឯកជន​ដើម្បី
​បាន​សេ​វ៉ា​ក្រៅ​។​ដូច្នេះហើយ ការដក​ពួកគេ​ចេញពី​មន្ទីរ ពេទ្យ​អាច​និយាយបានថា ជាការ​កាត់​ដៃ កាត់​ជើង​កុំឱ្យ​ពួកគេ​នាំ​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ ។
​តាម​ប្រភព ពី​មន្ដ្រី​ក្រសួងសុខាភិបាល បានឱ្យដឹងថា កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៣ ស្ដ្រី​ជា​ពេទ្យឆ្មប​ទាំង​៣​នាក់ ខាងលើ​បាន​យល់ព្រម​ផ្ដិត​មេដាយ​ធ្វើ កិច្ចសន្យា​ជាមួយ​ក្រសួងសុខាភិបាល​យល់ ព្រម​ទៅតាម​មណ្ឌល​សុខភាព​ដោយ​គិត ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៣​រហូត ដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៤ ទើប​ចូល មក​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ខេត្ដ​វិញ​។​ព័ត៌មាន​នៃ​ការសន្យា​របស់ ស្ដ្រី​ជា​ពេទ្យ ឆ្មប​ទាំង​៣​នេះ គឺ​ស្រប​ពេលដែល​ពួកគេ ទាំង​៣​បាន​អះអាងថា មូលហេតុ​ដែល ពួកគេ​ព្រម​ផ្ដិតមេដៃ​ទៅ​បម្រើ​ការងារ នៅតាម​ម​ណ្ឌុ​សុខភាព​រយៈពេល​៣​ខែ ដោយសារ​មានការ​កៀបសង្កត់​ពី​មន្ដ្រី​ថ្នាក់ខ្ពស់​នៅ​ក្រសួងសុខាភិបាល​។ ទោះបីជា​យ៉ាងណា​ក៏ ដោយ ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន​បាន​រិះគន់ថា ការពង្រាយ​ពេទ្យឆ្មប​នេះ ពុំ​ត្រឹមត្រូវ​ទៅ តាម​លក្ខណ្តិកៈ ការងារ​នោះទេ ដោយសារ​ពេទ្យឆ្មប​ទាំង​៤​នាក់​នោះ​ពុំមាន​កំហុស ហើយ​ខាង​មន្ទីរ​សុខាភិបាល ពុំបាន​ជូនដំណឹង​ជាមុន ស្រាប់តែ​ដក​ពេទ្យឆ្មប ទាំង​៤​នាក់​នេះ​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ សង្ស័យ​មាន​អំពើ​មិន​ប្រក្រតី​ណា មួយ​ជាក់​ជាមិនខាន​ឡើយ ដូច្នេះ​គួរតែ​ក្រសួងសុខាភិបាល ចុះ​អង្កេត​ឱ្យបាន​ច្បាស់ លាស់​ជុំវិញ​បញ្ហា​ខាងលើនេះ​៕ ដោយ ៖ នុត នាង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya