ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញ​ឈើ២នាក់ ឈ្មោះ កែវ សុធា (ហៅ​មាន)សហការ​ជាមួយ លោក​ជិប តា​រ៉ា(ហៅ​តូង) និង​មាន​មេការ​ម្នាក់​គ្រប់​គ្រង់​ចាប់​ចែង​រាល់​ជំនួញ​ឈើ​ខុសច្បាប់​​  ||     ឡាន​ដឹកឈើ៣០ទៅ៥០គ្រឿង​របស់​ណុប ណាក់ ជា​មន្ត្រី​ប៉េអឹម​ឆ្លងកាត់​ខេត្តរតនគិរី​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ស​ម​ត្ថ​កិច្ច​ខ្ជិល​បង្ក្រាប?​  ||     ជនខិលខូច​លួច​ដាក់រ​បាំងបិត​ផ្ចិត​មាត់​ព្រែក ក្បែរ​វត្ត​ដូន​វៀត​នៅ​រដូវ​បិទ​នេសាទ​ដែល​ត្រី​កំពុង​ធ្វើ​ចរាចរណ៍​រក​កន្លែង​ពង​កូន​  ||     សកម្មភាព​កាប់​ទន្ទ្រាន​និង​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​ដែលជា​ជំរក​សត្វ​ស្លាប កើនឡើង​កាន់តែខ្លាំង លោក សោម ភិ​រុណ គ្មាន​បង្ក្រាប​សោះ?​  ||     លោក​វុ​ធ ល្បី​នាំ​ឈើ​ទៅ​វៀតណាម​តាម​ច្រករបៀង១១៥ សមត្ថកិច្ច​មិន​បង្ក្រាប ?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អាណិត​ណាស់ ! ឪពុកម្តាយ​ជិះ​ម៉ូតូ​សឹងតែ​គ្រប់​ខេត្ត រក​កូនស្រី​ដែល​បាត់​ខ្លួន ព្រោះ​នាង…

អាណិត​ណាស់ ! ឪពុកម្តាយ​ជិះ​ម៉ូតូ​សឹងតែ​គ្រប់​ខេត្ត រក​កូនស្រី​ដែល​បាត់​ខ្លួន ព្រោះ​នាង…

អន្តរជាតិ ៖ កាលពីពេល​ថ្មី​នេះ រឿងរ៉ាវ​នេះ​ត្រូវបាន​គេ​យកមកចែក​រំលែក​ក្នុង​បណ្តាញ​សង្គម​កាលពី​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧  ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ប្រុស​និង​ស្រី​ត្រូវបាន​បើកទូលាយ​ខ្លាំងណាស់​ក្នុងពេល​បច្ចុប្បន្ននេះ មិន​ថា​ពួកគេ​ស្ថិតនៅក្នុង​វ័យ​ណាក៏ដោយ។ ប្រភពព័ត៌មាន​របស់​ថៃ​បាន​រាយការណ៍​ពី​ករណី​មួយ​ដែល​កំពុង​ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសា​តែ​ឪពុកម្តាយ​មួយគូ​ជិះ​ម៉ូតូ​ស្វែងរក​កូន​សឹងតែ​គ្រប់​ខេត្ត។ ប្តី​ប្រពន្ធ​មួយគូ​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​ខេត្ត​ជាច្រើន​ដើម្បី​ស្វែ​ករក​កូនស្រី​ដែលមាន​វ័យ១៧ឆ្នាំ​របស់ខ្លួន។ ប្រភព​ដដែល​នេះ​បានអោយដឹងថា​បុរស​ជា​ប្តី​ឈ្មោះ Sunthorn Jaroonkanarn មាន​វ័យ៤៦ឆ្នាំ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ Boonpun Punnanont វ័យ៤២ឆ្នាំ​ជិះ​ម៉ូតូ​អសា​រយៈពេល២ថ្ងៃ​ស្វែងរក​កូនស្រី​ដែល​បាន​បាត់​ខ្លួន​ក្រោយពី​និយាយ​ទូរស័ព្ទ​ជាមួយ​មិត្ត​ប្រុស។

ក្រោយពី​ព័​ត៌​ពួកគាត់​ទាំងពីរ​ជិះ​ម៉ូតូ​ស្វែ​ករ​កកូន​អស់​ជាច្រើន​ខេត្ត គាត់​ក៏បាន​ទទួល​ទូរស័ព្ទ​របស់​សាច់ញាតិ​ម្នាក់​ថា​បានឃើញ​កូនស្រី​របស់គាត់​នៅ​ជាមួយនិង​មិត្ត​ប្រុស​របស់គេ។ ពួកគេ​ក៏បាន​ធ្វើដំណើរ​ទៅរក​កូន​ខ្លួនភ្លាមៗ បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​កូន កូនស្រី​របស់គាត់​បាន​លុតជង្គង់​សុំទោស​អ្នកមានគុណ​ទាំងពីរ​របស់​នាង​ហើយ​បាន​សារភាព​ពី​រឿង​របស់​នាង​និង​មិត្ត​ប្រុស​របស់​នាង​អោយ​ឪពុកម្តាយ​បាន​ដឹងឮ។ ស្ត្រី​ជា​ម្តាយ​របស់​ក្មេងស្រី​វ័យ១៧ឆ្នាំនេះ​រំភើប​សឹងតែ​ស្រក់​ទឹកភ្នែក​នៅពេលដែលរ​កកូ​ន​របស់ខ្លួន​ឃើញ​វិញ​យ៉ាងនេះ នាង​ក៏​មិនបាន​ជំទាស់​ទំនាក់ទំនង​រប​ស់​គេ​ទាំងពីរ​នាក់​នោះដែរ។នាង​ថែមទាំង​បាន​អគុណ​ដល់​សារព័ត៌មាន​និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដែល​បាន​ចុះផ្សាយ​ពី​រឿង​គាត់ បើ​មិន​យ៉ាងនេះ​ទេ​នាង​មិនអាច​រកឃើញ​កូនស្រី​វិញ​នោះទេ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya