ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក សឿង វ៉ាន់ នាយកវិទ្យាល័យ ហ៊ុនសែនកំពង់ចាម មានអំណាចយកលុយពីសិស្សម្នាក់៦៥ដុល្លា ថ្លៃចុះឈ្មោះចូលរៀន ប្រឆាំងគោលនយោបាយរាជរដ្ឋាភិបាល​  ||     មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្តស្ទឹងត្រែង ប្រតិកម្ម​និង​គម្រោង តែងតាំង​ប្រធាន​មន្ទីរ​ថ្មី ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ក្រសួង​វប្បធម៌​រង់​ការ​ចោទថា សមគំនិត​  ||     ឡាន​សាំ​យ៉ុង​នឹង​បា​ឡែ​ន រាប់រយ​គ្រឿង​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​វៀតណាម អត់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​  ||     លោក ឌួង​ឆាយ សា​វុ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​កំពុង​ត្រូវប៉ាន់ ដោយ​ឲ្យ​កូនចៅ​ចាំ នៅ​ស្នាក់ការ​កំពោ​ត​គយ ជា​អ្នក​ប្រមូលប្រាក់​ឲ្យ?​  ||     ប្រជាពលរដ្ឋ​ប្រមាណ​ជាង៥០នាក់ ផ្ទុះ​តវ៉ា​រារាំង មិន​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន តំឡើង​បង្គោល​អត់​តែ​ន​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » រំជួលចិត្ត! ក្មេងស្រី​វ័យ១២ឆ្នាំ​ម្នាក់​ សម្រេចចិត្ត​បោះបង់ចោល​ការសិក្សា ព្រោះតែ….

រំជួលចិត្ត! ក្មេងស្រី​វ័យ១២ឆ្នាំ​ម្នាក់​ សម្រេចចិត្ត​បោះបង់ចោល​ការសិក្សា ព្រោះតែ….

អន្តរជាតិ ៖ កាលពីពេលថ្មីៗនេះ មាន​កុមារ​ច្រើនណាស់​ដែល​ត្រូវ​បោះបង់ចោល​ការសិក្សា​រប​ស់​ខ្លួន​ដោយសារតែ​កត្តា​ប​ញ្ហ​ជីវភាព​របស់​គ្រួសារ ពួកគេ​ត្រូវយក​ពេលវេលា​ទាំងអស់នោះ​ទៅ​ស្វែងរក​ប្រាក់។ ប្រភពព័ត៌មាន​របស់​ថៃ​បាន​រាយការណ៍​ពី​ករណី​មួយ​ដែល​ធ្វើអោយ​មានការ​រំជួលចិត្ត​យ៉ាងខ្លាំង ដោយសារតែ​កុមារី​វ័យ១២ឆ្នាំ​ម្នាក់​បែរជា​ត្រូវ​ទទួលបន្ទុក​គ្រួសារ​ទាំ​ង​មូល​ថែមទាំង​ត្រូវ​មើ​ថែ​ឪពុក​ពិការ​ទៀត។ រឿងរ៉ាវ​របស់​ក្មេងស្រី​កំសត់​ម្នាក់នេះ​ត្រូវបាន​គេ​យកមក​ចែករំលែក​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម ។

សម្តី​របស់​នាង​ផ្ទាល់​ថា នាង​ត្រូវ​ទៅ​រើស​សំរាម​ដើម្បី​យកទៅលក់​ប្តូរ​ជា​ប្រាក់​ពី៥០ ទៅ ១០០បាត​ក្នុង​មួយថ្ងៃ ប្រាក់​ដែល​នាង​រកបាន​នាង​ត្រូវ​យកទៅ​ចំនាយ​គ្រប់យ៉ាង​ក្នុង​គ្រួសារ​និង​ទិញ​សម្ភារៈ​សំរាប់​ឪពុក​ពិការ។ នាង​មិន​ដែលមាន​ពេលទំនេ​ទៅ​រត់​លេង​ដូច​ក្មេង​ដទៃ​នោះទេ តែ​នាង​ក៏​មិន​ដែលមាន​អារម្មណ៍​ថា​អន់ចិត្ត​ដែល​នាង​អាច​ធ្វើបាន​គ្រប់យ៉ាង​ដើម្បី​ជួយ​គ្រួសារ។ អ្វីដែល​ធ្វើអោយ​អ្នក​ដែល​បានដឹង​រឿង​រំជួលចិត្ត​សឹងតែ​ស្រក់​ទឹកភ្នែក​នោះ គឺ​នាង​តូច​បាន​និយាយថា “មូលហេតុ​ដែល​នាង​ធ្វើ​ការងារ​គ្រប់យ៉ាង​ដោយសារតែ​នាង​ស្រលាញ់​ឪពុក​របស់ខ្លួន​ខ្លាំងណាស់។ នាង​តែងតែ​កុហក​ឪពុក​ថា​ទៅ​រៀន តែ​កា​ពិត​នាង​យក​ពេលវេលា​ទាំងអស់នោះ​ទៅរក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ទៅវិញ។ ចុងក្រោយ​ឪពុក​នាង​ក៏បាន​ដឹង​រឿង នាង​បាន​សុំទោស​ឪពុក​តែ​នាង​នៅតែ​ត្រូវ​ទៅរក​ប្រាក់​ដដែល​ដើម្បី​រក​អាហារ​បរិភោគ​និង​ទិញ​របស់​ចំ​បាច់​ជាច្រើន​សំរាប់​ឪពុក​ជាប្រចាំ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya