ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||   

» Breaking News, ព័ត៌មានជាតិ » កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង សហការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ ​

កម្លាំង​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង សហការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​ ​

​កំពង់ធំ​៖ នៅវេលា​ម៉ោង ៦ និង​៤០​នាទី​ព្រឹក​ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៣ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ស្ទោង ចុះបង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត នៅត្រង់ចំណុច​ភូមិ ជាយ​សំពៅ ឃុំ​សំបូរ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ នៅពេលដែល​រថយន្ត ប៉ា​ស៊ី​រ៉ូ កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ ចេញ​មកពី​ខេត្តព្រះវិហារ បើកបរ​លើ​កំណត់​ផ្លូវជាតិ​លេខ ៦២ ពី​ជើង​ទៅ​ត្បូង​។ យោងតាម​ប្រភព​ពត៌មាន​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្ទោង បានអោយដឹងថា កម្លាំង​សមត្ថកិច្ច​ជំនាញ​បានទទួល​ពត៌មាន​បណ្តា​ញ​យ៉ាង​ច្បាស់ការ​ថា​មានមុខ​សញ្ញា​រថយន្ត​ដឹកឈើ​ប្រណិត កំពុង​ធ្វើចរាចរ សំដៅ​មក​ដី​ខេត្តកំពង់ធំ ពេល​ភ្លាមៗ​នោះ កម្លាំងចម្រុះ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង បានធ្វើ​ការឃាត់​ចាប់​រថយន្ត​ប៉ា​ស៊ី​រ៉ូ មួយគ្រឿង​ដែល​កំពុងបើក​រថ​គេច ត្រលប់​ក្រោយ ចូល​តាម​ផ្លូវលំ​ប្រសាទ​ព្រៃគុហ៍ ហើយ​បើក​គេច​ចូល​ផ្ទះ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។ ពេលនោះ​កម្លាំង​ព្រៃឈើ​ស្ទោង​បាន​ទៅដល់​ភ្លាមៗ ស្រាប់តែ​ម្ចាស់​រថយន្ត​ប៉ា​ស៊ី​រ៉ូ​នោះ បើកទ្វារ​រថយន្ត​រថ​គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត​និង​ឈើ​ធ្នុង ចំនួន ១២​ដុំ ប្រភេទ​ម៉ៃ​តាប់ ក្រោយពី​ការត្រួតពិនិត្យ​ហើយ សមត្ថកិច្ច​ជំនាញ​បាន​រឹបអូស​យក​វត្ថុតាង មាន​រថយន្ត​ប៉ា​ស៊ី​រ៉ូ នឹង​ឈើ​ធ្នុង ទាំង​១២​ដុំ​នោះ មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕​ដោយ​សុផាត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya