ភ្នំពេញ ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ពីយុវនារីម្នាក់ បានសម្រេច ហើយរត់គេចខ្លួនបាន រយ:ពេល៤ថ្ងៃ ត្រូវសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន បាននៅចំណុចបេនឡានផ្សារ ច្បារអំពៅ ស្ថិតក្នុងសង្កាត់ ច្បារអំពៅ២ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ ។
ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួន ខាងលើនេះ ម្នាក់ឈ្មោះ សយ ភារម្យ អាយុ២៣ឆ្នាំ មុខរបរ និង ទីលំនៅ មិនពិតប្រាកដ ។
នាយនគរបាល ប៉ុស្តិ៍រដ្ឋបាល ច្បារអំពៅទី២ បានឲ្យដឹងថា យោងតាមពាក្យបណ្តឹងរបស់ ស្ត្រីរងគ្រោះ និងការរៀបរាប់ ពីភិនភាគ ជនសង្ស័យដែល ឆក់ទូរស័ព្ទនោះ នៅព្រឹកថ្ងៃទី២៩ ខែតុលា សមត្ថកិច្ចបានឈានទៅដល់ឃាត់ខ្លួន ជនសង្ស័យម្នាក់នេះ ដែលកំពុងតែដើរនៅម្តុំបេន រថយន្តផ្សារច្បារអំពៅ នគរបាលក៏ឃាត់ខ្លួនតែម្តង និងធ្វើការឆែកឆេរ ក៏ឃើញទូរស័ព្ទដៃម៉ាកអាយហ្វូន ដែលឆក់ពីនារីរងគ្រោះ កាលពីថ្ងៃមុន ។
តាមចម្លើយសារភាពរបស់ ជនសង្ស័យ ឈ្មោះ សយ ភារម្យ បាននិយាយថា ខ្លួនបានធ្វើសកម្មភាពឆក់ទូរ ស័ព្ទដៃអាយហ្វូន ពីនារីម្នាក់ ដែលកំពុងអង្គុយលេងហ្គេម ហើយរត់គេចខ្លួន រហូតដល់ថ្ងៃនេះ ក៏ត្រូវ នគរបាលឃាត់ខ្លួនតែម្តង។
នាយប៉ុស្តិ៍ លោក ទេព បូរ៉ា បានឲ្យដឹងទៀតថា ជនសង្ស័យជាមុខសញ្ញា ទើបចេញពីពន្ឋនាគារ កាលពីថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០១៣ ក្នុងករណីគាស់ ផ្ទះលួច ទ្រព្យសម្បត្តិ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការ ដ្ឋាននគរបាលខណ្ឌ មានជ័យ ដើម្បីកសាងសំណុំ រឿងបញ្ជូនខ្លួនទៅតុលារការ ផ្តន្ទាទោសតាមច្បាប់៕