ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក សឿង វ៉ាន់ នាយកវិទ្យាល័យ ហ៊ុនសែនកំពង់ចាម មានអំណាចយកលុយពីសិស្សម្នាក់៦៥ដុល្លា ថ្លៃចុះឈ្មោះចូលរៀន ប្រឆាំងគោលនយោបាយរាជរដ្ឋាភិបាល​  ||     មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្តស្ទឹងត្រែង ប្រតិកម្ម​និង​គម្រោង តែងតាំង​ប្រធាន​មន្ទីរ​ថ្មី ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ក្រសួង​វប្បធម៌​រង់​ការ​ចោទថា សមគំនិត​  ||     ឡាន​សាំ​យ៉ុង​នឹង​បា​ឡែ​ន រាប់រយ​គ្រឿង​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​វៀតណាម អត់​ឃើញ​សមត្ថកិច្ច​បង្ក្រាប​  ||     លោក ឌួង​ឆាយ សា​វុ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​កំពុង​ត្រូវប៉ាន់ ដោយ​ឲ្យ​កូនចៅ​ចាំ នៅ​ស្នាក់ការ​កំពោ​ត​គយ ជា​អ្នក​ប្រមូលប្រាក់​ឲ្យ?​  ||     ប្រជាពលរដ្ឋ​ប្រមាណ​ជាង៥០នាក់ ផ្ទុះ​តវ៉ា​រារាំង មិន​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន តំឡើង​បង្គោល​អត់​តែ​ន​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » នៅ​ខេត្ត​ឆៃ​ភូមិ ប្រទះឃើញ​ឆ្អឹង «ដាយ​ណូ​ស័​រ» ជា​លើក​ទី២

នៅ​ខេត្ត​ឆៃ​ភូមិ ប្រទះឃើញ​ឆ្អឹង «ដាយ​ណូ​ស័​រ» ជា​លើក​ទី២

ប្រទេស​ថៃ៖  បំណែក​ឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ ដែលមាន​អាយុកាល ប្រមាណ​ជាង១០០លាន​ឆ្នាំ ត្រូវ​ក្រុម​អធិបតី​បុរាណ​វិទូ​ថៃ ស្រាវជ្រាវ និង​រុក​រកឃើញ​មួយចំនួន​បន្ថែមទៀត​ប​ន្ទា​ប់​ពី​ពួកគេ​បាន​រកឃើញ​បំណែក​ឆ្អឹង​ម្តង​រួចមកហើយ កាលពី​អំឡុង​ឆ្នាំ២០១៦ នៅក្នុង​ខេត្ត​ឆៃ​ភូមិ។ គេ​សន្និដ្ឋានថា ឆ្អឹង​នេះ អាចមាន​អាយុកាល​រហូតដល់​ជាង១០០លាន​ឆ្នាំ​មកហើយ។

ការរុករក​ឃើញ​នៅ​លើក​ទី២នេះ គឺ​នៅ​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅក្នុង​តំបន់​ផ្នាំ​ង​សឿ ក្នុងស្រុក​ណង​បួ​រ៉ា​ក់​ហេវ ខេត្ត​ឆៃ​ភូមិ ប្រទេស​ថៃ ដែល​លើក​នេះ ត្រូវបាន​ក្រុម​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ  ប្រទះឃើញ​ឆ្អឹង​ស្មងជើង​ខាងមុខ និង​ឆ្អឹងខ្នង ជា​ប្រភេទ​ដាយ​ណូ​ស័​រ មាន​ឈ្មោះថា Titanosauriforma ដែលជា​ពពួក​សុ​ី​រុក្ខជាតិ​ជា​អាហារ បើទោះបីជា​រាងកាយ​របស់​វា មានការ​ដាច់ដោច​ចេញពី​គ្នា​ក៏ដោយ ក៏​ក្រុម​ជំនាញ​បាន​សន្និដ្ឋានថា ជា​ពូជ​ដាយ​ណូ​ស័​រដែ​ល​ធំ​ជាង​ពូជ​ដទៃ​នៅក្នុង​តំបន់​អា​សុ​ី​ខាងកើត​ឈាង​ខាងត្បូង ហើយ​វា​ជា​ពូជ​ដ៏​កម្រ​ផងដែរ។

លោក និ​វ​ត្តិ មុនី​ខាត់ ជា​អធិបតី​នៃ​ក្រុម​ឯកទេស​ស្រាវជ្រាវ ប្រវត្តិសាស្ត្រ បាន​អះអាងថា កាលពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ថ្នម ហ្លួង​ណាន់ រស់នៅក្នុង​តំបន់​ខាងលើ បាន​កាយ​ដី ហើយ​បាន​ប្រទះឃើញ​បំណែក​ឆ្អឹង ដាយ​ណូ​ស័​រ​មួយចំនួន​ម្តង​រួចមកហើយ ដោយ​កាលណោះ ក្រុម​ជំនាញ​របស់លោក បាន​ចុះ​ស្រាវជ្រាវ ព្រមទាំង​បាន​សន្និដ្ឋានថា  ឆ្អឹង​ដាយ​ណូ​ស័​រ​នោះ គឺមាន​អាយុកាល​ប្រមាណ​ជាង១០០លាន​ឆ្នាំ​មកហើយ។ ចំណែក​ឆ្អឹង​ដទៃទៀត ក៏​នៅ​មិន​ឆ្ងាយ​ពីគ្នា​ដែរ ទើប​ក្រុមការងារ​បានរៀបចំ​ក​ម្លាំ​ង​ចុះ​សិក្សា ព្រមទាំង​បាន​រុករក រហូតមក​ទល់នឹង​ពេលនេះ ក៏បាន​ប្រទះឃើញ​បំណែក​នៃ​រាងកាយ​មួយចំនួន​បន្ថែមទៀត គឺជា​ឆ្អឹង​ស្មងជើង​ខាងមុខ ដែលមាន​ប្រវែង ១៧៨សង់ទីម៉ែត្រ ហើយ​ឆ្អឹង​នេះ គឺជា​ឆ្អឹង​ដាយ​ណូ​ស័​រ​ប្រភេទ​កវែង​កន្ទុយ​វែង និង​ជើង​មុខ​ខ្លី​ជាង​ជើង​ក្រោយ ហើយ​បណ្តោយ​ខ្លួន​របស់​វា អាចមាន​ប្រវែង​ចាប់ពី២៣ម៉ែត្រ ដល់៣០ម៉ែត្រ។

លោក និ​វ​ត្តិ មុនី​ខាត់ បាន​បន្តថា បើ​សរុបមក​ទល់នឹង​ពេលនេះ ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​បំណែក​ឆ្អឹង​លើ​រាងកាយ​របស់​ដាយ​ណូ​ស័​រ សរុប​ចំនួន២០ដុំ​ហើយ ហើយក៏​ជា​ឆ្អឹង​របស់​ដាយ​ណូ​ស័​រ​តែ១ផងដែរ ។ ពពួក​ដាយ​ណូ​ស័​រ ដែលមាន​ជើង​មុខ​ខ្លី​ជាង​ជើង​ក្រោយនេះ គឺ​ស្ថិតនៅក្នុង​ក្រុម  Somphos pondyli ។ ចំណែក​ពពួក​ដែលមាន​ជើង​មុខ​វែង​ជាង​ជើង​ក្រោយ គឺមាន​រាង​តូច​ជាង ហើយ​ស្ថិតក្នុង​ក្រុម Rachiosauridae ។

បច្ចុប្បន្ន​ក្រុម​ស្រាវជ្រាវ​របស់​របស់​ប្រទេស​ថៃ នៅតែ​បន្ត​រុករក​ក្នុង​តំបន់​មួយចំនួនទៀត ដែល​ស្ថិតក្នុង​ខេត្ត​ឆៃ​ភូមិ ដើម្បី​តាមរក​ឆ្អឹង​សត្វ​ដាយ​ណូ​រ​ស័​រ១ក្បាល​នេះ ឲ្យ​បាន​គ្រប់​ចំនួន ព្រោះ​វា​មាន​អាយុកាល​រាប់រយ​លាន​ឆ្នាំ​មកហើយ ដើម្បី​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានឃើញ និង​បាន​ស្គាល់៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya