ភ្នំពេញ ៖ នៅក្នុងសន្និសីទកាសែត កាលពីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ តំណាងរោង ចក្រអេសអិល ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវលេខ ៣៧១ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ បានប្រកាសថា រោងចក្រគ្មានគម្រោងបិទទ្វារ ផ្លាស់ប្ដូរ ឈ្មោះ ឬរើទៅវិនិយោគនៅប្រទេសផ្សេង ទៀតនោះឡើយ ។
ជម្លោះដ៏រ៉ាំរ៉ៃ រវាងថៅកែ រោងចក្រអេសអិល និងក្រុមកម្មករគាំទ្រ ដោយសហជីព ស៊ីខៅឌូ របស់លោក អាត់ ធន់ បានអូសបន្លាយអស់រយៈពេលជាង៣ ខែមកហើយ មិនទាន់មានដំណោះស្រាយ លេចចេញដែលនាំឱ្យភាគីទាំងពីរទទួលយក នោះឡើយ ។ សម្រាប់ក្រុមកម្មករដែល គាំទ្រដោយសហជីព ត្រូវបានតំណាងរោង ចក្រអះអាងថា មាន
ត្រឹមជាង ៣០០នាក់ ប៉ុណ្ណោះ បន្ដតវ៉ា ហើយតែងតែបិទផ្លូវ ៣៧១ មិនឱ្យធ្វើចរាចរ ខណៈដែលកម្មករ ជាច្រើនពាន់នាក់ផ្សេងទៀត បាន និងកំពុង បន្ដចង់បានការងារ នៅក្នុងរោងចក្រហើយ កម្មករជាច្រើននាក់ បាន និងកំពុងបម្រើធ្វើ ការ ទទួលយកប្រាក់ខែ ។
បើទោះបីក្រុមកម្មករ គាំទ្រដោយសហ ជីព លោក អាត់ ធន់ បន្ដបិទផ្លូវតវ៉ាទាម ទារលក្ខខណ្ឌការងារមួយចំនួន ក៏ដោយនោះ ប៉ុន្ដែ ថៅកែរោងចក្រជនជាតិចិន និងខ្មែរ បាន ប្រកាសមិនបិទទ្វាររោងចក្រនោះឡើយ ហើយក៏មិនមានគម្រោង ផ្លាស់ប្ដូរឈ្មោះ យីហោ រោងចក្រ ឬក៏រើទីតាំងដែរ ។
តំណាងរោងចក្រ ក៏បានអំពាវនាវដល់ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធជួយ អន្ដរាគមន៍ ជាមួយបងប្អូនកម្មករដែលមិន ទាន់ចូលធ្វើការ ឱ្យទទួលយកការងាររបស់ ខ្លួន នៅក្នុងរោងចក្រ ខណៈដែលកម្មករ ជាង ៧០ភាគរយ បាន និងកំពុងធ្វើការ ជៀសវាងកុំឱ្យចាញ់បោក ឬទទួលការញុះ ញង់ ពីជនមួយក្ដាប់តូច នាំគ្នាតវ៉ាខាត
ប្រយោជន៍ផ្ទាល់ខ្លួន និងសណ្ដាប់ធ្នាប់សង្គម ៕