ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||   

» Breaking News, ព័ត៌មានជាតិ » អាមេរិក​ផ្តល់ជំនួយ​ដល់ កម្ពុជា ២០​លាន​ដុល្លារ ជួយ​កុមារ ១៥​ម៉ឺន​នាក់ សម្រាប់​ផ្នែក អាហារូបត្ថម្ភ និង​ស​ក្សា​រៀនសូត្រ​

អាមេរិក​ផ្តល់ជំនួយ​ដល់ កម្ពុជា ២០​លាន​ដុល្លារ ជួយ​កុមារ ១៥​ម៉ឺន​នាក់ សម្រាប់​ផ្នែក អាហារូបត្ថម្ភ និង​ស​ក្សា​រៀនសូត្រ​

​ភ្នំពេញៈ យោងតាម​គេហទំព័រ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ឲ្យ​ដឹង នា​ថ្ងៃទី​២៩ ខែតុលា​នេះ​ថា ក្រសួងកសិកម្ម របស់​សហរដ្ឋ​អាម៉េរិក នឹង​ផ្តល់​ថវិកា​ចំនួន ២០​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​អាហារូបត្ថម្ភ ចំពោះ​កុមារ​កម្ពុជា​ចំនួន​១៥​ម៉ឺន​នាក់ ក្នុង​ខេត្ត​ចំនួន​បី​គឺ ខេត្តបាត់ដំបង កំពង់ធំ និង​សៀមរាប ។​
​ជំនួយ​មនុស្សធម៌ ដែល​គ្រោង​នឹង​ផ្តល់​តាមរយៈ អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ប្រចាំ​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ ហើយ​ជំនួយ​នេះ នឹង​ជួយ​ដល់​កុមារ​កម្ពុជា ចំនួន​១៥​ម៉ឺន​នាក់ ឲ្យ​បាន​រៀនសូត្រ​ជាប្រចាំ​ថ្ងៃ​ក្នុង​រយៈពេល​បី​ឆ្នាំ​។​
​គេហទំព័រ​ដដែល​បាន​បន្តថា “​អាហារូបត្ថម្ភ​គ្រប់គ្រាន់ សម្រាប់​កុមារ គឺជា​ផ្នែក​មនុស្សធម៌​បន្ទាន់ និង​ការអភិវឌ្ឍន៍​ជា​អតិ​ភាព​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រទេស​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា បាន​កែលម្អ​សូចនាករ​ដ៏​សំខាន់​មួយចំនួន នៅក្នុង​ផ្នែក​សុខភាព​ជាច្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​អត្រា កង្វះ​អាហារូបត្ថម្ភ ក្នុងចំណោម​កុមារ នៅតែមាន​ខ្ពស់ គឺមាន​រហូតដល់ ៤០​ភាគរយ​ឯណោះ​”​។​
​ជំនួយ​មនុស្សធម៌ របស់​សហរដ្ឋអាមេរិក​នេះ គឺ​ក្នុង​គោលបំណង ជួយ​កាត់បន្ថយ​ការស្រេកឃ្លាន ដល់​កុមារ​កម្ពុជា ដែល​កំពុង​កើតមាន​នោះ ហើយ​ជំនួយ​នេះ ក៏​ជាការ​បញ្ជាក់ អំពី​ការជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​អត្រា​ក្មេង​មិន​ចូល​សាលា​ផងដែរ​។​
​ការទទួល​ទាន​អាហារ មិនបាន​គ្រប់គ្រាន់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សុខភាព​របស់​កុមារ​នោះទេ ប៉ុន្តែ​វា​ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ប្រទេស​សម្រាប់​ការអភិវឌ្ឍន៍ ទៅ​ថ្ងៃមុខ​ថែម​ទៀតផង​។
​សូម​រំលឹកថា ចាប់តាំងពី​ឆ្នាំ​២០០៣ មក​រហូតដល់​បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក បាន​ផ្តល់ជំនួយ​បែប​មនុស្សធម៌​នេះ តាមរយៈ​អង្គការ​កម្មវិធី ស្បៀងអាហារ​ពិភពលោក (WFP) ចំនួន​៧៥​លាន​ដុល្លារ​ដល់​កម្ពុជា ហើយ​ជំនួយ​ចុង​ក្រោង​នេះ នឹង​ជួយ​ដល់​កុមារ​កម្ពុជា ឲ្យ​បាន​សិក្សា​យ៉ាងហោចណាស់ ចំនួន​៨០​ភាគរយ​ក្នុងចំណោម​កុមារ​នៅ​កម្ពុជា ៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya