ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទូច ហឹ​ង មេ​ប៉ុស្ដិ៍នគរបាល​ការពារ​ព្រំដែន​ផា​តាម ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ផា​តាម?​  ||     ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​ស្វាយ​រំពារ​មានការ​ខកចិត្ត​និង​ខឹងសម្បា​រយ៉ាង​ខ្លាំង ព្រោះ​ពួកគាត់​នឹកស្មាន​មិន​ដល់​ដែល​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ហ៊ាន​បើកដៃ?​  ||     លោក គង់ ក្រឹ​ង នៅតែ​បន្ត​លួចលាក់​ដឹកជញ្ជូន​ឈើ​និង​កាង​ឈ្មួញ​ដឹកឈើ​ទៅ​ស្រុក​យួន តាម​ច្រករបៀង ដោយ​តម្រូវ​ឲ្យ​អ្នកដឹកឈើ​តាម​ម៉ូតូ​និង​គោយន្ត​ឬ​ឡាន​សាំ​យ៉ុង ដឹក​ឆ្លង​បា​រ៉ា​ស់​នៅ​ចំណុចD3 ?​  ||     បែកធ្លាយ! លោក ពេជ្រ ហោះ នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម មានអំណាច​យក​ភាស៊ី​ផ្សារ​បុសខ្នុរ និង​ផ្សារ​ស្ពឺ ស្រុក​ចំការលើ មក​ដេញថ្លៃ​ឡង​វិញ ក្រោយពី​រដ្ឋ​ដកហូត​ពី​អ្នកវិនិយោគ?​  ||     មេទ័ព ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា សត្រូវ​បំផ្លាញ​សន្លឹកឆ្នោត​បក្ស!គឺ​ក្រុម​លួច​ឈូសឆាយដី​អតីតយុទ្ធជន​ដែលមាន​អនុក្រឹត្យ​ប្រមុខ​រដ្ឋាភិបាល​គួរតែ​វែក​រកមុខ​ជនខិលខូច​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បុរស03 នាក់ ចាប់​ក្មេងស្រី​ជំទង់ រំលោភ​និង​វាយ​រហូតដល់​ស្លាប់ តែ​ទីបំផុត…

បុរស03 នាក់ ចាប់​ក្មេងស្រី​ជំទង់ រំលោភ​និង​វាយ​រហូតដល់​ស្លាប់ តែ​ទីបំផុត…

អន្តរជាតិ ៖ កាលពីពេលថ្មីៗនេះ ប៉ូលីស​យោធា​បាន​ចាប់ខ្លួន​បុរស​ចំនួន 03 នាក់​ជា​ក្មេង​ជំទង់​និង​បុរស​ពេញវ័យ​ចំនួន 02 នាក់​ទៀត​ដោយ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ក្នុងការ​រំលោភ​និង​សម្លាប់​ក្មេងស្រី​ជំទង់​នៅ​ទីក្រុង Capistrano ចម្ងាយ (102 គីឡូម៉ែត្រ​ពី​ទីក្រុង Fortaleza) ក្នុង Massif Baturité ប្រទេស​ប្រេ​ស៊ី​ល។

បើ​យោងតាម​របាយការណ៍​ប​ទ​ល្មើស​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ពុធ ដែលជា​កន្លែង​ក្មេងស្រី​ជំទង់​ត្រូវបាន​គេ​រំលោភ​និង​វាយ​រហូតដល់​ស្លាប់​ដោយ​ឧក្រិដ្ឋជន។ មិត្ត​របស់​នាង​ក៏​ជា​ជនរងគ្រោះ​នៃ​អំពើហិង្សា​ផ្លូវភេទ​នេះដែរ​ប៉ុន្តែ​នាង​បាន​រត់គេចខ្លួន។ យោងតាម​ព័ត៌មាន​ដែល​ទទួលបាន​នោះ​ជនសង្ស័យ​ចំនួន 05 នាក់​ត្រូវបាន​ទទួលស្គាល់​ដោយ​ជនរងគ្រោះ​ដែល​បាន​រត់គេចខ្លួន។ នាង​បាន​រាយការណ៍​ដល់​ប៉ូលីស​ថា ដំបូង​មាន​បុរស​ពីរ​នាក់ ហើយ​បន្ទាប់មក​បានចេញ​ជាមួយនិង​ក្មេងប្រុស​បីនាក់​ទៀត មក​រំលោភ​តាម​ក្រោយ ហើយ​នាង​មិនដឹង​អ្វី​ទៀត​ទេ​ដោយសារ​នាង​បាន​រត់ចេញ​ទាន់។

ក្មេង​ជំទង់ 16 និង 17 ឆ្នាំ​ត្រូវបាន​គេ​វាយដំ​និង​រំលោភបំពាន​នៅលើ​ចំណែក​ដី​នៅក្នុង​ភូមិ​ជា​កន្លែង​យក​ថ្ម​មួយ​នៅ​ជិត​ទីក្រុង​នេះ នៅក្នុង​ចំពោះមុខ​ប៉ូលីស ជនរងគ្រោះ​បាន​និយាយថា​មិត្ត​របស់​នាង​មិនអាច​គេចខ្លួន​បាន​ទើប​ស្លាប់​បែបនេះ។ មន្ត្រី​ប៉ូលីស​បាន​ទៅ​កន្លែងកើតហេតុ​កាលពី​យប់​ថ្ងៃ​ពុធ​ហើយ​មិនបាន​រក​មិនឃើញ​ក្មេងស្រី​នោះទេ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ដែល​អ្នកស្រុក​បាន​រកឃើញ​សាកសព​របស់​ជនរងគ្រោះ​ក្នុង​អណ្ដូង​ហើយ​បាន​រាយការណ៍​ប្រាប់​ប៉ូលិស។ ឯ​ក្មេងស្រី​ជំទង់​ម្នាក់​ដែល​ត្រូវគេ​រំលោភ​បានតែ​ម្នាក់ នោះ នាង​បាន​រត់គេចខ្លួន​ពី​ជនល្មើស​ត្រូវបាន​គេ​ដោះលែង​ហើយ​និង​បាន​បញ្ជូនទៅ Baturité កន្លែង​ដែលជា​ផ្ទះ​របស់​នាង​រស់នៅ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya