ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​រក​មិនឃើញ សង្ស័យ​ខ្មោចលង​ ​

សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​រក​មិនឃើញ សង្ស័យ​ខ្មោចលង​ ​

កណ្តាល ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ តុលា ២០១៣ នេះ  ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ប្ញ​ស្សី ក្រុង​តាខ្មៅ បន្ទាប់ពី​មានសេចក្តីរាយ ការណ៍​តាម​ទូរស័ព្ទ និង​ប្រជាពលរដ្ឋ​នៅ​ជិតខាង​នោះ​ថា បានឮ​សូរសំឡេង​មនុស្ស​ស្រី​ស្រែក​ទ្រហោយំ​រាល់​យប់ និង​ស្រែក​ឱ្យគេ​ជួយ​ផង ។ ប៉ុន្តែ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ចូល
​ឆែកឆេរ និង​ត្រួតពិនិត្យ​ជាមួយ​ម្ចាស់ផ្ទះ​ខាងលើ​នោះ​រួច  គឺ​នៅ​ក្នុងផ្ទះ​មិនមាន​អ្វី​គួរឱ្យកត់សម្គាល់​នោះទេ ។​
​ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ​អ៊ឹង ចាន់ សព្វថ្ងៃ​បាន​ជួល​ផ្ទះ​នេះ​ទៅឱ្យ​បរទេស​ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី ស្នាក់នៅ ។ សមត្ថកិច្ច​ចម្រុះ​បានបញ្ចប់​ការត្រួតពិនិត្យ ក្នុងផ្ទះ​នោះ​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៩ តុលា តែ​នៅតែ​រក​មិនឃើញ​អ្វី​ទាក់ទង​នឹង​សំឡេង​ស្រែកយំ​ឱ្យជួយ​ដូច​គេ រាយការណ៍​នោះទេ ។ ករណីនេះ​បានធ្វើ​ឱ្យគេ​សង្ស័យថា ផ្ទះ​នេះ​មាន​ខ្មោចលង​ហើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya