ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » ជាប់គុក​មិន​រាងចាល ចេញ​វិញ​លួច​ដដែល ចាប់បាន​ចូល​គុក​ទៀត​ ​

ជាប់គុក​មិន​រាងចាល ចេញ​វិញ​លួច​ដដែល ចាប់បាន​ចូល​គុក​ទៀត​ ​

បាត់ដំបង ៖ លោក សំ វី​ឡុង មេ​បញ្ជ​ការរង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​មានឈ្មោះ សុង យ៉​ន ហៅ​ខ្មៅ អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​សង្ស័យ​បាន​សារភាពថា មុនពេល​កើតហេតុ​ខ្លួន​បាន មកសុំ​ផ្ទះ​មិត្ត​ភ័ក្តិ​ឈ្មោះ លៀប នៅក្បែរ​វត្ត​ពោធិ៍​ក្នុងភូមិ​-​សង្កាត់​រតនៈ ស្នាក់នៅ តែ​មិនបាន​ប៉ុន្មាន​យប់​ផង ពួកម៉ាក​ដេញចេញ​ដោយ គ្មាន​ប្រាក់​ទិញ​បាយ​ម្ហូប​អោយ​ហូប​ទេ ។ ប៉ុន្មាន​យប់​ដែល​មក​ស្នាក់​នៅផ្ទះ​មិត្តភក្តិ​នេះ ខ្លួនគេ​ដើររក​លួច​អ្វី​ក៏​មិន​បានដែរ ដោយ​អត់លុយ​លេងល្បែង ហើយ​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្រុមទី​១៤ ភូមិ អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខ្លួន​គ្រាន់តែ​ចូលក្នុង​ផ្ទះ​គេ​មិនទាន់បាន​លួច​ស្អី​ផង ក៏ត្រូវ​ម្ចាស់​ទាន់​ស្រែកហៅ​អ្នកស្រុក​មក​ព័ទ្ធ​វាយ​ទ្រោម​ខ្លួន ហើយ​ប្រគល់​ឲ្យ សមត្ថកិច្ច​តែម្តង ។ ជនសង្ស័យ​សារ​ទៀតថា ខ្លួន​ធ្លាប់​ជាប់គុគ​នៅ
​ខេត្តពោធិ៍សាត់​ពីបទ​ទទួលផល​ចោរ​ចំនួន​៨​ខែ ។ ជាប់គុក​នៅ​ខេត្តបន្ទាយមានជ័យ ចំនួន​១៨​ខែ ពីបទ​លក់​ចែកចាយ​គ្រឿងញៀន និង​ជាប់គុក​នៅ​ខេត្តបាត់ដំបង ចំនួន​៥០​ខែ ពីបទ​លួច​ម៉ូតូ​។​
​លោក សំ វី​ឡុង បាន​បញ្ជាក់ថា សង្ស័យ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​កាលពី​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៣ ចាត់ការ​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya