ប្រភពព័ត៌មានពីគេហទំព័រកម្សាន្តដ៏ពេញនិយមមួយនៅក្នុងប្រទេសថៃបានចេញផ្សាយកាលពីពេលថ្មីកន្លងទៅនេះថា កំពូលតារាម៉ូដែលកូនកាត់២សាសន៍នាង EllfieAlmonGulicoបានធ្វើឲ្យកក្រើកទីលានប្រណាំងរថយន្តគួរជាទីដាស់អារម្មណ៍បំផុត ដោយនាងបានបញ្ចេញគល់សុដន់ដ៏ស្រស់ស្អាត និងសិចស៊ី ។
តារាម៉ូដែលនាង EllfieAlmonGulicoជាតារាម៉ូដែលមួយរូបដែលកំពុងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេសជាមួយនឹងរូបសម្រស់ដ៏ស្រសើសោភា និងភាពសិចស៊ីរបស់នាងជាកត្តាចម្បងបំផុតដែលធ្វើឲ្យនាងទទួលបាននូវការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ជាពិសេសបណ្តាយុវវ័យ ។
នាង EllfieAlmonGulicoជាតារាកូនកាត់ចិន-ថៃដែលមានទេពកោសល្យ ហើយថ្មីៗនេះនាងហាក់ដូចជាត្រូវប៉ាន់ណាស់នៅក្នុងទីផ្សារតារាម៉ូដែលសិចស៊ី ពិសេសសម្រាប់ព្រឹត្តិការណ៍ប្រណាំងរថយន្តខ្នាតអន្តរជាតិនៃប្រទេសថៃ ។
លើសពីនេះតារារូបនេះមានឥទ្ធិពលទាក់ទាញនូវប្រជាប្រិយភាពពីទស្សនិកជនជាច្រើននៅក្នុងប្រទេសនេះទៀតផង ។
ក្រៅពីអាជីពជាតារាម៉ូដែលនាង EllfieAlmonGulicoក៏ជានិស្សិតម្នាក់ផងដែរ និងបានសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយទៀតតាមរយៈប្រព័ន្ធទំនាក់ទំងសង្គម Facebook ដោយភាពសិចស៊ី និងការបញ្ចេញទេពកោសល្យបែបក្តៅសាច់ជាច្រើនទៀត ដែលត្រូវបានទស្សនិកជនដាក់រហស្សនាមថា រាជិនីកំពូលសម្រស់ប្រចាំព្រឹត្តិការណ៍ប្រណាំង
រថយន្តលំដាប់ថ្នាក់អន្តរជាតិផងដែរ ។
រាល់រូបភាពទាំងអស់នៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តបរស់ប្រទេសថៃនាង EllfieAlmonGulicoភាគច្រើនបង្ហាញតែឈុតបញ្ចេញគល់សុដន់ និងគល់ភ្លៅនៃល្វែងជើងខាងតែ ទើបនាងបានក្លាយជាតារាសំណព្វចិត្តមួយដួងតែងតែស្ថិតនៅក្នុងអារម្មណ៍តម្រេកកាមនៃពួកបុរសដែលជាអភិជន និងប្រភេទកំលោះចិត្តកន្លង់ជានិច្ច ៕
» ព័ត៌មានអន្តរជាតិ » នាង EllfieAlmonGulicoតារាម៉ូដែលសិចស៊ីកាត់២សាសន៍របស់ថៃ