ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ជា វិបុល -​គង់ សុជាតិ​ចូល​រោងការ នៅ​ថ្ងៃទី​៩ វិច្ឆិកា​ ​

ជា វិបុល -​គង់ សុជាតិ​ចូល​រោងការ នៅ​ថ្ងៃទី​៩ វិច្ឆិកា​ ​

ភ្នំពេញ ៖ ពិធីករ​-​ពិធី​ការិនី​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​អ្នកនាង គង់ សុជាតិ​និង លោក ជា វិបុល​ដែល​កន្លងមក​ធ្លាប់មាន​ព័ត៌មាន​លេច​ឮជា​បន្តបន្ទាប់​ថា មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយគ្នា​លើសពី​មិត្ត​រួមការ​ងារ ។​ប៉ុន្តែ​ទន្ទឹមនឹង​ការលើកឡើង​បែប​នោះ​ជា​រើ​យៗ​ទស្សនិកជន​ក៏​តែងតែ​ឃើញ​វត្តមាន​របស់
​អ្នក​ទាំងពីរ ចេញមុខ​បដិសេធ​ជា​បន្តបន្ទាប់​ថា ពួកគេ​គ្មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយគ្នា​ទេ ។ តែ​រហូតមក​ដល់ពេលនេះ អាថ៌កំបាំង​ស្នេហា​ដែល ពិធីករ​-​ពិធី​ការិនី មួយគូ​នេះ​ធ្លាប់បាន​លាក់បាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ ត្រូវបាន​ទម្លាយ​ឡើង​ក្រោយពី​ពួកគេ​ទាំងពីរ​នាក់ បាន​ដឹក​ដៃ​គ្នា​ដើរ​ចែក​ធៀប​ការ ធ្វើ​ឲ្យ​មិត្ត​អ្នកសិល្បៈ​មានការ
​ភ្ញាក់ផ្អើល​ខ្លាំង ស្ទើរ​មិនគួរ​ឲ្យ​ជឿ ។​
​ក្រោយពី​មាន សិល្បករ​-​សិល្បការិនី​មួយចំនួន ដែល​បានទទួល​សំបុត្រ​អញ្ជើញ​ការ​របស់​ពួកគេ ហាក់​មានការ​ភ្ញាក់ផ្អើល​ប្លែក​អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​គូស្នេហ៍​ដែល​ចូលប្រឡូក​ក្នុង​វិថី​សិល្បៈ ចាស់វស្សា​មួយគូ​នេះ​បាន​សម្រេចចិត្ត​ទម្លាយ​អាថ៌កំបាំង​ស្នេហា​របស់​ពួកគេ​ដឹក​ដៃ​គ្នា​ចូល​រោងការ​តាម​ប្រពៃណី​ដោយ​មិន​គិតពី​អតិ​ត​កាល នៅ
​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខាងមុខនេះ​នៅ​សណ្ឋាគារ​ផ្កាយ​៥ អ៊ី​ន​ធើ​កង់​ទី​ណង់​តា​ល់ ដែល​តាម​គម្រោង​អាច​អញ្ជើញ​ភ្ញៀវ​ប្រមាណ​៣០០​នាក់ ចូលរួម​អបអ​សាទរ ក្នុង​ថ្ងៃ​មង្គលការ របស់​ពួកគេ​។​
​លោក ជា វិបុល បាន​ឲ្យ​ដឹងថា អ្វីដែល​លោក​សម្រេចចិត្ត​រាប់អាន​មើលចិត្ត​គ្នា​នោះ​ត្រឹមតែ រយៈពេល​ជាង​១​ឆ្នាំនេះ​តែប៉ុណ្ណោះ​។​លោក​និយាយថា ដោយសារតែ​មានចិត្ត​ស្រឡាញ់​គាត់​(​គង់ សុជាតិ​)​ទើប​ចាប់ផ្តើម​សង្កេត លួច​មើល​គាត់​ឃើញ ពី​ចំណុច​ល្អ​ច្រើន ហើយ​មួយទៀត លោក​ក៏មាន​ចិត្ត​អាណិត​គាត់ ដូច​ពាក្យចាស់​ពោលថា “​អាណិត​ធំ​ជាង​ស្រលាញ់​”​យើង​ក៏​ចាប់ផ្តើម​សាកសួរ​គ្នា ក៏​ចាប់ផ្តើម​គិតគូរ​ថ្ងៃ​រៀបការ ព្រោះថា​ធម្មតា​អ្នកសិល្បៈ​តែងតែ​ចង់​លាក់ ប៉ុន្តែ​ក្រដាស​ខ្ចប់​ភ្លើង​មិន​ជិត​ទេ ត្រូវតែ​ឆេះ​ហើយ​ការធ្វើ​បែបនេះ ចង់ បញ្ជាក់ថា ឥឡូវនេះ​យើង​ទាំងពីរ​នាក់​បាន​រៀបការ​តាមផ្លូវ​ច្បាប់ ជា​ប្តី​ប្រពន្ធ​គ្នា​ពេញសិទ្ធិ​ហើយ​..​។​
​ពិធីករ លោក ជា វិបុល ក៏បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា “ បើតាម​ខ្ញុំ​ស្គាល់​គាត់​មិន​ធ្លាប់មាន​ការបែកបាក់​ច្រើន ដូច​ការលើកឡើង​នោះទេ គឺមាន​តែម្តង​ជាមួយ​ស្វាមី​គាត់​តែប៉ុណ្ណោះ​។ ខ្ញុំ​ចេះតែ​មើល​តាមដាន​គាត់​រហូត​ប៉ុន្តែ​ខ្ញុំ​មិនទាន់​ហ៊ាន​សារភាព ប្រាប់​គាត់​ទេ ទើបតែ​ចុងឆ្នាំ​មុននេះ​ខ្ញុំ​សម្រេចចិត្ត សារភាព​សាកសួរ​ចិត្ត​គាត់​។ ខ្ញុំ​គ្មាន​អី​ត្រូវ​ខ្លាចរអា​ជាមួយ​ការបង្កើត​ស្នេហា ជាមួយ​គាត់​ទេ​ដោយសារ​ខ្ញុំ និង​គាត់​បានបង្ហាញ​ឲ្យ​គ្នា​ច្បាស់លាស់​ហើយ​។ ខ្ញុំ​មិន​គិតពី​អតីតកាល​ចាស់ របស់ អ្នកនាង គង់​សុជាតិ ទេ បើទោះជា​ពេលនេះ គាត់​មានកូន ២​នាក់​ក៏ដោយ ក៏​ខ្ញុំ​អាច​ទទួលយកបាន​ខ្ញុំ​យល់ថា​ខ្ញុំ​អត់​មានកូន​ទេ ដូច្នេះ​ខ្ញុំ​ចាត់ទុក​កូន​ទាំង​២​នេះ​ដូចជា​កូនបង្កើត​របស់ខ្ញុំ បំពេញ​តួនាទី​ការស្រឡាញ់​ភាពកក់ក្តៅ​ដល់​កូន​ទាំង​២​នាក់ ដូចជា​ឪពុក​បង្កើត ” ។​
​លោក​បាន​ប្រាប់ បន្ថែមទៀតថា លោក​ពិតជា​សំណាង​ណាស់ ដែល​បាន​រៀបការ​ជាមួយ គង់​សុជាតិ ហើយ​គាត់​ក៏​សំណាង​ដែល​រៀបការ​ជាមួយ​លោក ដោយសារតែការ​ស្រឡាញ់​យល់ចិត្ត​យល់​ថ្លើម​គ្នា យ៉ាងពិត​ប្រាកដ ។​
​ដោយឡែក អ្នក​មេម៉ាយ​ចាយ​សម្រស់ អ្នកនាង គង់ សុជាតិ ក៏បាន​ប្រាប់​ឲ្យ​ដឹង​ពី​ដំណើរ​ដើមចម​នៃ​ការបង្កើត​ពន្លក​ស្នេហា ស្រដៀង​គ្នា​ថា “ មូលហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​រៀបការ​ជាមួយ​គាត់ (​ជា វិបុល​) ដោយសារ​ខ្ញុំ​ស្គាល់គ្នា​ច្បាស់​។​ម្យ៉ាង​ក៏​ដល់ពេល​វេលា​មួយ ខ្ញុំ​គិតថា ប្រសិនបើ​ខ្ញុំ​ជ្រើសរើស អ្នកណាម្នាក់​គឺ​ត្រូវ​ចំណាយពេល​មើលគ្នា
ទៅ​វិញទៅមក សិក្សា​ពីគ្នា​ទៅវិញទៅមក​ដឹង​ពីគ្នា​ច្បាស់​អាច រស់នៅ​ជាមួយ គ្នា​រហូតដល់​ចាស់ ” ។​
​តារា​ស្រី មានឈ្មោះ​សំឡេង ឈរជើង​ជា​ពិធី​ការិនី លេចធ្លោ​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ រូបនេះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា “​ខ្ញុំ​គិតថា ក្រោយពី​ខ្ញុំ​ទាំងពីរ​នាក់​រៀបការ ហើយ​និង​បញ្ចប់​ព័​ត៌ មាន​ទាំងអស់​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ខាងមុខនេះ រឿង​សំខាន់​មុន និង​ពួក​ខ្ញុំ​អាចឈាន​ដល់​ចំណុច​នេះ គឺ​ខ្ញុំ​បាន​មើល​សិក្សា​ច្បាស់ ។ សូម្បីតែ​កូន​ខ្ញុំ​ក៏
​ស្រឡាញ់​ពេញចិត្ត​លើ​គាត់ ហើយ​គាត់​ក៏​ស្រឡាញ់​កូនក្រុម​គ្រួសារ​ខ្ញុំ ដូចគ្នា​ព្រោះថា​ខ្ញុំ​មិន​ទទួលយក​ទេ បើសិនជា​បុរស​ណា​ម្នាក់ ដែលមាន​ចិត្ត ស្រឡាញ់​តែ​ខ្ញុំ​ហើយ​មិន ស្រលាញ់​កូន​ខ្ញុំ​ទេ ខ្ញុំ​ក៏​មិនអាច​ទទួលយក​បានដែ​រ​។ តែ​សម្រាប់​ខ្ញុំ និង​លោក​ជា វិបុល បានសម្រេច​ចិត្ត​ច្បាស់លាស់ អស់ហើយ ទើប​សម្រេចចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ​នេះ
​តែម្តងទៅ​” ។​
​ជាការ​ពិត គ្រាន់តែ​ដំណឹង នៃ​ការរៀបចំ​ពិធី​មង្គល​ជ័យ ក្រាប​ក្បាល​ដល់​កន្ទេល​របស់​តារា​ល្បីៗ​ទាំងពី​ដួង​នេះ លេចឮ​យ៉ាង​ប្រាកដ រហូត​មាន​សំបុត្រ​ការចែកជូន​ដល់​អ្នកសិល្បៈ​ភ្លាម​រួចមក មិត្តភក្តិ​ដែលជា​អ្នកសិល្បៈ​ដូចគ្នា​ក៏ដូចជា​មហាជន បាន​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល អបអរសាទរ ចំពោះ​ចំណង​ស្នេហ៍​មួយ​នេះ​និង​ម្នាក់​បាន​ជូនពរ​ជូន​ជ័យ ឲ្យ​គូ​ស្វាមីភរិយា​ថ្មី​ទាំងពី​ដួង​នេះ ជួប​នូវ​សុភមង្គល​ជានិច្ច​និរន្តរ ថែរក្សា​គ្នា ដល់​ចាស់​កោង​ខ្នង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya