ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » ឃើញ​គេ​ឆ្ងាញ់​ចង់​សាក​ខ្លួនឯង​ម្តង មិត្តភក្តិ​នាង​មក​ទាន់​ចោទថា​ចាប់រំលោភ​ ​

ឃើញ​គេ​ឆ្ងាញ់​ចង់​សាក​ខ្លួនឯង​ម្តង មិត្តភក្តិ​នាង​មក​ទាន់​ចោទថា​ចាប់រំលោភ​ ​

បាត់ដំបង ៖  កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃទី​២៧ តុលា ២០១៣ ខណៈដែល​នារី​រងគ្រោះ​ក៏​ស្រវឹងស្រា​ដែរ​ដេក​ក្នុង​បន្ទប់​ម្នាក់ឯង​។ បុរស​ម្នាក់​ដែល​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ផង​ត្រូវ​សមត្ថ កិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ក្រោយពី​ឮ​សំឡេង​ស្រែក​ផ្អើលឆោឡោ​ថា បុរស​នេះ​បាន​ចូលចាប់​រំលោភ​នារី​ម្នាក់​នៅក្នុង​បន្ទប់​ផ្ទះជួល​មួយ កន្លែង​ស្ថិតនៅ​ខាងត្បូង​របង​ស្នងការដ្ឋាន​ខេត្ត ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​
​សមត្ថកិច្ច​និយាយថា បុរស​នោះ​ឈ្មោះ​ភេទ សុខ​ជា អាយុ​២៨​ឆ្នាំ ជាជាង​កាត់​កញ្ចក់ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង រីឯ​នារី​រងគ្រោះ​ឈ្មោះ​យ​.​ផ អាយុ​១៨​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ​ជាមួយ​មិត្តភក្តិ​ស្រី​ឈ្មោះ​ឈី​គា អាយុ​២០​ឆ្នាំ ជា​អ្នកបម្រើ​ក្នុង​ភោជនីយដ្ឋាន​មួយ​។​
​នាង​ឈី​គា​ដែលជា​សាក្សី​បាន​ប្រាប់ថា ពេល​នាង​ជិះ​ម៉ូតូ​មកដល់​នាង​បានឮ​សំឡេង​ថ្ងូរ​ក្នុង​បន្ទប់​ដូច​សំឡេង យំ ហើយ​នាង​ក៏​បើកទ្វារ តែ​ទ្វារ​ជាប់គន្លឹះ​នាង​ក៏​គោះទ្វារ​ហៅ​ឈ្មោះ​ផល្លា​ឱ្យ​បើក​។ គ្រានោះ​ស្រាប់​តែមាន​មនុស្ស​ប្រុស​ម្នាក់​បើកទ្វារ​ដើរ​ចេញមក​ទប់ខ្លួន ស្ទើរ​មិន​នឹង រីឯ​មិត្តភក្តិ​របស់​នាង​អង្គុយ​យំ​។ នាង​បាន​សួរនាំ​បុរស​នោះ​ពី​រឿង​ចូល​បន្ទប់ តែ​ជន​នោះ​មិន​និយាយ​ទេ និង​ព្យាយាម​ដើរ​ចេញពី​ទីនោះ ទើប​នាង​ស្រែក​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ភ្លាមៗ​តែម្តង​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ជោកជាំ ជនសង្ស័យ​ឈ្មោះ​ភេទ សុខ​ជា បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចូលទៅ​រួមរ័ក​ជាមួយ​នារី​នោះ​មែន ដោយសារ​ខ្លួន​ធ្លាប់​ស្គាល់​នាង និង​ស្គាល់​ប្រវត្តិ​នាង​ច្បាស់​។ បុរស​នេះ​ថា កន្លងមក​នាង​ធ្លាប់​ផឹកស៊ី​ជាមួយ​ខ្លួន និង​កូនជាង​ជា​ញឹកញាប់ ពេលខ្លះ​គេ​ឃើញ​កូនជាង​ចូលដេក​ជាមួយ​នាង​ជា
​ញឹកញាប់​ក្នុង​បន្ទប់ ពេល​ផឹកស៊ី​ជាមួយគ្នា​។ ជននេះ​ថា ដោយសារតែ​ឃើញ​នាង​បណ្តោយ​ខ្លួន​ឱ្យ​កូនជាង​រួមរ័ក​ស្រួលៗ​បែបនេះ ខ្លួន​ក៏​ចូលទៅ​ដេក​ឱបថើប និង​រួមមេត្រី ដោយ​នាង​ក៏បាន​ព្រមព្រៀង​ដែរ ខណៈនោះ​ស្រាប់តែ​មិត្តភក្តិ​នាង​មក​ទាន់​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល ហើយ​ចោទថា ខ្លួន​ចាប់រំលោភ​នាង​ទៅវិញ ៕
​ដោយ​៖ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya