ភ្នំពេញ ៖ បុរសជនជាតិ អាល្លឺម៉ង់ម្នាក់ ត្រូវបានបុគ្គលិក របស់ផ្ទះសំណាក់ អង្គរមិថុនា ដែលមានទីតាំង ស្ថិតនៅផ្ទះលេខ១៩E0 ផ្លូវ លេខ១៧២ កែង១៣ ភូមិទី១៩ សង្កាត់ជ័យ ជំនះ ខណ្ឌដូនពេញ ប្រទះឃើញ ដេកស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់ កាលពីវេលាម៉ោង ប្រមាណ១រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៣ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាជន ជាតិអាល្លឺម៉ង់ អាយុ២៣ឆ្នាំ ឈ្មោះក្លាហ្សា វិចទ័រអាឡិចសាន់ឌើ មុខរបរជាភ្ញៀវទេស ចរ កាន់លិខិតឆ្លងដែនលេខC1T54XT89 ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ តាមច្រកទ្វារអន្ដរជាតិ ភ្នំពេញ ។
សមត្ថកិច្ចបានដកស្រង់សំដីស្ដ្រីឈ្មោះគង់ ឃុំវីណា អាយុ៣៤ឆ្នាំ ជនជាតិថៃ មុខរបរ ជាភ្ញៀវទេសចរ នៅក្នុងប្រទេសកម្ពុជា ដែលបាននិយាយថា ខ្លួនបានស្គាល់ជនរង គ្រោះលើក ដំបូងនៅភោជនីយដ្ឋានជប៉ុន ក្នុងក្រុងបាង កក ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ហើយបានចាប់ដៃគ្នាជាសង្សារ ដោយជនរងគ្រោះ គឺជាមនុស្សម្នាក់ចូលចិត្ដ ញ៉ាំស្រា និងប្រើប្រាស់គ្រឿងញៀនដូចជាកញ្ឆានិងថ្នាំយ៉ាម៉ា ។
ស្ដ្រីរូបនេះ បានបន្ដទៀតថា ជនរងគ្រោះ តែងតែនិយាយប្រាប់ខ្លួនថា មានជំងឺបេះដូង ប៉ុន្ដែពួកគេទាំង ពីរនាក់ រស់នៅជាមួយគ្នា ដូចប្ដីប្រពន្ធ ។ លុះដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៣ ពួកគេទាំងពីរនាក់ បានចាកចេញពី ប្រទេសថៃ មកដល់ប្រទេសកម្ពុជា នៅវេលា ម៉ោងប្រមាណ១០យប់ ក៏នាំគ្នាជិះតាក់ស៊ី ទៅក្រុងព្រះសីហនុ ដើរលេងរហូតដល់ថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៣ ទើបត្រឡប់មក រាជធានីភ្នំពេញវិញ ដោយឈប់នៅចំណត
រថយន្ដផ្សាររាត្រី ។ បន្ទាប់មកពួកគេទាំង ពីរនាក់ បាននាំគ្នាទៅជួលបន្ទប់ផ្ទះ សំណាក់ អង្គរមិថុនា ហើយជនរងគ្រោះក្រោយពីហូប អាហាររួចបានផឹកស្រាអស់ប្រហែល១០កែវ បណ្ដាល ឱ្យស្រវឹង រួចដល់ វេលាម៉ោងប្រមាណ ១២ពាក់កណ្ដាលអធ្រាត្រ ពួកគេក៏បន្ដទៅ ហូបនៅខាង ក្រៅ ដល់ម៉ោង២យប់ ទើបត្រ ឡប់មកផ្ទះសំណាក់វិញ ៕ ដោយ៖ ព្រហ្ម វិលៀម
» Breaking News, ព័ត៌មានជាតិ » ប្រទះឃើញជនជាតិអាល្លឺម៉ង់ ដេកស្លាប់