ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​សាលាដំបូង ​

ប៉ូលិស​បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​សាលាដំបូង ​

ក្រចេះ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣ បន្ទាប់ពី​ពួក គេ​ធ្វើ​សកម្មភាព កាច់​សោក​ម៉ូតូ​រួចមក  ។​​នគរបាល​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងបី​នាក់ នេះ ធ្វើឡើង​បន្ទាប់ពី កម្លាំង អធិការ​រដ្ឋា​ន​ស្រុក​ចិត្រ​បុរី សហការ ជាមួយ អធិការ នគរបាល​ក្រុង​ក្រចេះ ធ្វើការ​ស្ទាក់ ចាប់​ឃាត់ខ្លួន បាន​កាលពី​យប់​ថ្ងៃទី ២៧ ឈាន ចូល​ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០១៣ ។​
​ជនសង្ស័យ​ដែល សមត្ថកិច្ច ឃាត់ខ្លួន​ទី​១ ឈ្មោះ ឡាង សុខ​រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូ​ឫស្សី សង្កាត់​អូ​ឫស្សី ក្រុង​ក្រចេះ ទី​២ ឈ្មោះ​ហួរ ច្រឹង ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ក្បាល​ស្នួល ឃុំ​/​ស្រុក​ស្នួល ខេត្តក្រចេះ  និង​ទី​3​ឈ្មោះ ឡាង សុខ​រ៉េត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ /​សង្កាត់​អូ​ឫស្សី  ក្រុង​ក្រចេះ ហើយ​បន្ទាប់ពី
​ការសាកសួរ ពី​កម្លាំង មន្ត្រី​ជំនាញ ជនសង្ស័យ​ទាំង​បួន​នាក់​គឺជា​មុខសញ្ញា​ធ្លាប់បាន ធ្វើ​សកម្មភាព បានសម្រេច​នៅក្នុង ទឹកដី​ស្រុក​ស្នួល នាពេល​កន្លងមក ។​
​ជនសង្ស័យ​ទាំងបី​នាក់ រួម​និង​វត្ថុ​តាំង ត្រូវបាន អធិការ​នគ​បាល ស្រុក​ចិត្រ​បុរី កសាង​សំណុំរឿង ប​ញ្ចូ​ន​ខ្លួន​ទៅសាលាដំបូង​ខេត្ត ដើម្បី​ចាត់​បន្ត ទី​តាម​និតិ​វិធី​ច្បាប់ ៕ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya