ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ​​អសមត្ថភាព​ហ៊ានស៊ី​តែ​មិន​ហ៊ាន​សង​ ​

ប្រធាន​​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ​​អសមត្ថភាព​ហ៊ានស៊ី​តែ​មិន​ហ៊ាន​សង​ ​

ព្រះសីហនុ​៖​អ្នកកាសែត​និង​ទូរទស្សន៍​ប្រមាណ​២០​អង្គភាព​ដែលមាន​វត្តមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​​បាន​ខកចិត្ត​យ៉ាងខ្លាំង​ដោយសារតែ​ប្រធាន​អង្គភាព​អគ្គិសនី​មិន​ហ៊ាន​ចេញមុខ​ស្រាយ​បំភ្លឺ​ចំពោះ​​សំ​ណូ​រ​របស់​អ្នកកាសែត​និង​ទូរទស្សន៍​កាលពី​រសៀល​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៣​។​បន្ទាប់ពី​អ្នកកា​​សែត​និង​ទូរទស្សន៍​ក្នុងស្រុក​ប្រមាណ​២០​អង្គភាព​បានដាក់​សំណើ​សុំ​ជួប​សម្ភាសន៍​តាំងពី​ថ្ងៃទី​២១​ខែ​​តុលា​ឆ្នាំ​២០១៣​មកម្ល៉េះ​។​
​    ​តំណាង​អ្នកកាសែត​ក្នុងស្រុក​ម្នាក់​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​បាតុភាព​មិន​ប្រក្រតី​រឿង​បំណុល​​របស់​អតិថិជន​នៅក្នុង​ក្រុង​ព្រះ​សិ​ហ​នុ​កើន​ឡើងដល់​រាប់សិប​លាន​រៀល ហើយ​មាន​បាតុភាព​ធ្លាយ​បែកធ្លាយ​យ៉ាង​ស្អុយគគ្រុក​មក​ខាង​មជ្ឈដ្ឋាន​ខាងក្រៅ​ថា មាន​អនុប្រធាន​អគ្គិសនី​ម្នាក់​ទទួលបន្ទុក​ផ្នែក​អាជីវកម្ម បាន​យក​បំណុល​រដ្ឋ​មក​ធ្វើជា​ផលប្រយោជន៍​បុគ្គល ដោយសារតែ​បាតុភាព​នេះ​ត្រូវបាន​ទម្លាយ​អគ្គិសនី​កម្ពុជា​ខេត្ត​ព្រះសីហនុ​ដែលមាន​លោក ឈឹម សឿន ជា​ប្រធាន​បានចេញ​នូវ​សេចក្តី​​ប្រកាសអាសន្ន​មួយ​ថា​ម្ចាស់បំណុល​ទាំងអស់​ត្រូវ​ចូលខ្លួន​មក​បង់ប្រាក់​ជាបន្ទាន់​ក្នុង​រយះពេល​មួយ​សប្តាហ៍​ត្រូវ​អគ្គិសនី​ផ្តាច់​ចរន្ត​ជា​បណ្តោះអាសន្ន ដោយឡែក​ចំពោះ​កិច្ចសន្យា​នាៗ​ត្រូវ​ទុកជាមោឃ​ផង​ដែរ ។ សេចក្តីប្រកាស​អាសន្ន​នោះ​ត្រូវបាន​គេ​បង្ហោះ​ក្នុងសង្គម​វេស្ស​បុក​ជា​ចំហរ បានធ្វើ​ឲ្យ​ម្ចាស់​​បំណុល​ធំៗ​ដូចជា​មន្ទីរ​អង្គភាព​រដ្ឋ កាស៊ីណូ​សណ្ឋាគារ មួយចំនួន​មានប្រតិកម្ម ដោយ​អះអាងថា​បំណុល​ទាំងនោះ​មាន​ជា​យូរយា​មកហើយ​មិនមែន​កើត​មាននៅ​បច្ចុប្បន្ននេះ​ទេ ហើយ​ពួកគាត់​បាន​ចុះកិច្ចសន្យា​បង់​រំ​លោះ​ជា​យូរ​មកហើយ​ដែរ ដូចនេះ​ប្រធាន​អង្គភាព​អគ្គិសនី​ថ្មី​មិនអាច​បដិសេធ​​នូវ​កិច្ចសន្យា​ទាំងនោះ​បានទេ​។​
​    ​ជា​កិច្ច​ឆ្លើយតប​ទៅ​និង​ប្រតិកម្ម​របស់​អតិថិជន​ប្រើប្រាស់​អគ្គិសនី​ខាងលើ អ្នកកាសែត​និង​​ទូរទស្សន៍​ប្រមាណ​២០​អង្គភាព​ប្រចាំ​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន ធ្វើជា​លិខិត​ស្នើសុំ​ជួប​សម្ភាសន៍​ជាមួយ​លោក​ប្រធាន​អង្គភាព​អគ្គីសនី​ខេត្ត​មួយច្បាប់ ដែល​បានដាក់​ជូនទៅ​ផ្នែក​រដ្ឋបាល​តាំងពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៣​មកម្ល៉េះ​។​ដោយ​ភាគី​ខាង​អគ្គីសនី​បាន​បើកភ្លើង​ខៀវ​ឲ្យ​អ្នកកាសែត​និង​ទូរទស្សន៍​​បាន​ជួប​សម្ភាសន៍​នៅវេលា​ម៉ោង​៥,០០​នាទី​រសៀល​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៣​នេះ​។​តែ​អកុសល​នៅ​​ពេលនោះ​លោក​ប្រធាន​អគ្គិសនី​មិន​ហ៊ាន​ចេញមុខ​ជួប​អ្នកកាសែត​ទេ បែ​ជាមាន​ថ្នាក់ដឹកនាំ​ម្នា​ក់មក​
​ពី​ភ្នំពេញ​មក​ឆ្លើយ​ជំនួស​ទៅវិញ ។​ប្រការនេះ​បានបង្ហាញ​យ៉ាង​ជាក់លាក់​ថា អង្គភាព​អគ្គិសនី​ខេត្ត​​ព្រះសីហនុ​បានត្រឹមតែ​ស៊ី​តែ​មិន​ហ៊ាន​សង​ទេ​គឺ​បានត្រឹមតែ​គម្រាម​កាត់ផ្តាច់​ភ្លើង​និង​បង្ខំ​ទារបំណុល​តែប៉ុណ្ណោះ ហើយ ប្រការនេះ​ក៏​អាច​ទស្សន៍ទាយ​បាន​ថា​ជា​លក្ខណៈ​ប្រព័ន្ធ​យ៉ាងច្បាស់​ក្រឡែត ​និយាយ​ឲ្យ​ចំ​ទៅ​បើ​ពុករលួយ​ក៏​ជា​លក្ខណៈ​ប្រពន្ធ​ដែរ​។​
​    ​តំណាង​អ្នកកាសែត​រូប​នោះបាន​បញ្ជាក់ថា ទោះបី​យ៉ាងនេះ​ក្តី​អគ្គិសនី​កម្ពុជា​ខេត្ត​ព្រះសីហនុ​​នៅតែ​មិនទាន់​អាច​លប់បំបាត់​រឿងអាស្រូវ​នៅក្នុង​អង្គភាព​ខ្លួន​បានដែរ ព្រោះ​មហាជន​យល់ថា​​ចាប់ចោរ​មក​សាកសួរ​ចម្លើយ ស្រាប់​តែមាន​ប៉ូលិស​ឆ្លើយ​ជំនួស​ចោរ​ទៅវិញ គួរ​ឲ្យ​កោត​ស​សើរ​មែន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya