កណ្តា ល ៖ យុវជនម្នាក់ត្រូវភ្លើងឆក់ស្លាប់ភ្លាមៗក្បែរឆ្នាំងដាំទឹក អគ្គិសនី ខណៈយកមាន់ទៅជ្រលក់ទឹក ហើយខ្សែភ្លើងរលាត់ឆ្លងទៅឆ្នាំងអគ្គិសនី កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ នៅចំណុចលើផ្លូវរថភ្លើង ក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះ មានឈ្មោះ នួន ភារុន អាយុ១៧ឆ្នាំ មានស្រុកកំណើតភូមិព្រែកជ្រូក ឃុំកំពង់ត្រាំង ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ ធ្វើជាកម្មករបោចមាន់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ឲ្យដឹងថា មុនពេលកើតហេតុបុរសឈ្មោះ នួន សៅ អាយុ៤០ឆ្នាំ ត្រូវជាបងប្រុសជនរងគ្រោះ ដែលធ្វើការជាមួយគ្នា បានជិះម៉ូតូទៅដឹកទឹក ចំណែកជនរងគ្រោះនៅជ្រលក់មាន់ក្នុងឆ្នាំងដាំទឹកអគ្គិសនីតែ ម្នាក់ឯង ពេលកំពុងជ្រលក់ខ្សែភ្លើងរលាត់ទៅប៉ះឆ្នាំងអគ្គិសនី ក៏បណ្តាលឲ្យឆក់ជនរងគ្រោះស្លាប់ភ្លាមៗតែម្តង រីឯបងប្រុសរំលងប្រហែល១០ជាងនាទីទើបត្រឡប់មកវិញ ក៏ឃើញប្អូនប្រុសដេកស្លាប់ ក្បែរឆ្នាំងអគ្គិសនីបាត់ទៅហើយ ។
ក្រោយពីសមត្ថកិច្ចពិនិត្យសាកសពរួចរាល់ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
» ព័ត៌មានជាតិ » យកមាន់ទៅជ្រល់ក្នុងឆ្នាំអគ្គិសនីខ្សែភ្លើ ដើម្បីធ្វើម្ហូបត្រូវឆក់ស្លាប់