ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» ព័ត៌មានជាតិ » បង​លា​អូន​ហើយ ចាំ​ជួបគ្នា​ជាតិ​ក្រោយ​ចុះ​

បង​លា​អូន​ហើយ ចាំ​ជួបគ្នា​ជាតិ​ក្រោយ​ចុះ​

​ភ្នំពេញ​៖ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​០១ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ក្នុងភូមិ​អង្គ សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ខណៈដែល​បុរស​ម្នាក់​ជាជាង​ប៉ះ​កង់​ម៉ូតូ​បានគិត​ខ្លី​សម្រេច​ចងក​ធ្វើអត្តឃាត​ខ្លួនឯង ដោយសារតែ​គ្មាន​លុយ​ដណ្តឹងប្រពន្ធ និង​ក្រុមគ្រួសារ​មិន​ធ្វើតាម​បំណង​របស់ខ្លួន​។​

​ជនរងគ្រោះ​មានឈ្មោះ រស់ ខ្វិន អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ប៉ះ​កង់​ម៉ូតូ មាន​ទីលំនៅ​ភូមិ កើតហេតុ​ខាងលើ​។ ចំណែក​នារី​ដែល​ជនរងគ្រោះ​ទំនាក់ទំនង​នោះ​ឈ្មោះ ណុប រ៉េត អាយុ​១៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​តា​គឹម ឃុំ​តា​ភែ​ន ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប្រទះ​ឡាង លោក ម៉ាច ហុង ចុះ​ដល់ផ្ទះ​កើតហេតុ​បាន​ឲ្យ ដឹងថា ករណី​ដែល​ជនរងគ្រោះ​គាត់​ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​នោះ​ប្រហែល​ម៉ោង​១​រសៀល​។ នៅ​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃកើតហេតុ រូបលោក​ដឹកនាំ​កម្លាំង​ចុះ​ដល់ផ្ទះ​កើតហេតុ ។ លោក ម៉ាច ហុង បន្តថា បើតាម​ប្រភពពី​ក្រុមគ្រួសារ​ជនរងគ្រោះ​និយាយថា គាត់​បាន​ស្រឡាញ់​នារី​ម្នា​ក់នៅ​អង្គតាសោម ខេត្តតាកែវ ហើយក៏​មិនទាន់បាន ស្គាល់គ្នា​ស្និទ​ប៉ុន្មាន​ទេ ទើបតែ​ស្គាល់គ្នា​តាមរយៈ​ទូរស័ព្ទ​បាន​រយៈពេល​២​ថ្ងៃ ។ ប្រភព​បន្តថា នៅ​ថ្ងៃអាទិត្យ​ទី​២៧ ខែតុលា ជនរងគ្រោះ​និង​អ្នកភូមិ​ម្នាក់ទៀត​ឈ្មោះ ចេក បាននាំគ្នា​ជិះ​ម៉ូតូ​ទៅលេង​ផ្ទះ​នារី​នៅ អង្គតាសោម​មួយ​ព្រឹក ក៏​នាំគ្នា​ត្រឡប់មកវិញ​។​

​លោក ម៉ាច ហុង បាន​បន្តទៀតថា ស្រាប់តែ​នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែតុលា ជនរងគ្រោះ​ក៏បាន ឡើងទៅ​លើផ្ទះ​ចងក​និង​ក្រមា​ភ្ជាប់​ទៅ​និង​ធ្នឹម​ផ្ទះ​ស្លាប់​តែម្តង ហើយ​នៅ ក្បែរ​សាកសព​មាន​លិខិត​បណ្តាំ​តូច​មួយ មាន​តាំងពី​លេខ​ទូរស័ព្ទ​ផងដែរ ក្នុង​លិខិត​នោះ សរសេរថា “​បើ​បង​មិនបាន​អូន​ទេ បង​ស៊ូស្លាប់​” ។​

​បុរស​ឈ្មោះ ចេក ដែល​ទៅលេង​ផ្ទះ​នារី​ដែល​ជនរងគ្រោះ​ស្រឡាញ់​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ខ្ញុំ​បាន​ឌុប​ជនរងគ្រោះ​ទៅលេង​ផ្ទះ​នារី​នោះគេ​ខាង​ស្រី​មែន​កាលពី​ថ្ងៃអាទិត្យ ហើយ​ពេលទៅដល់ គេ​ទទួល​បាយទឹក​តាម​ធម្ម​តា ហើយ​ខាង​ស្រី​និយាយថា គេ​យល់ព្រម​ហើយ បើ​ស្រឡាញ់​ចូលមក​ស្តី​មក ។ ឈ្មោះ ចេក បន្តទៀតថា ក្រោយពី​ជជែក​គ្នា​លេង​បន្ទាប់ពី​ហូបបាយ​ហើយ ប្រហែល​ម៉ោងជាង​១១​ថ្ងៃត្រង់ ខ្ញុំ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ​។ នៅពេល​ជិះ​ម៉ូតូ​បណ្តើរ​វា​(​ជនរងគ្រោះ​)​ប្រាប់ ថា អត់លុយ​ចូល​ស្តីដណ្តឹង​គេ​ទេ ។ ពេលនោះ​ខ្ញុំ​ប្រាប់​វិញ​ថា បើ​ឯង​អត់លុយ​ទេនោះ​ខ្ចី​អញ​ទៅ រួចហើយ​សឹម​សង​អញ​វិញ​តាម​ដំណើរ​ទៅ ។ ស្រាប់តែ​មកដល់​ផ្ទះ​វា​(​ជនរងគ្រោះ​)​ប្រាប់​បងប្អូន​ម្តាយមីង​និង​តា​វា​ថា ចូល​ស្តីដណ្តឹង​ប្រពន្ធ​។ ពេលនោះ​ក្រុមគ្រួសារ​ប្រាប់ថា ឯង​ចង់​ស្តីដណ្តឹង​ប្រពន្ធ​ស្អី បងៗ​ឯង​មិនទាន់មាន​ប្តីសី​នៅឡើយ​ទេ ។ ឈ្មោះ ចេក បញ្ជាក់ទៀតថា ខាង​ស្រី​ថា បើ​ការ​ហើយ​គេ​ឲ្យ​ទៅ​នៅ​ខាង​ស្រី តែ​លោកតា​វា​ថា អត់​ឲ្យ​ឯង​ទៅណា​ទេ រៀបការ​ហើយ​គឺ​នៅ​ហ្នឹងហើយ ។ ស្រាប់តែ​នៅពេល​ថ្ងៃ​ទើប​មាន​ភ្ញាក់ផ្អើល​ថា វាច​ងក​ស្លាប់​បាត់ទៅហើយ​។​

​កញ្ញា ណុប រ៉េត ក៏បាន​សម្តែង​ក្តី​ក្តួល​ក្នុង​ចិត្ត​ផងដែរ ហើយ​និយាយថា ក្នុងនាម​ជា​អ្នក​រាប់អាន​គ្នា មិនត្រូវ​គិត​ខ្លី​បែបនេះ​ទេ​។ កញ្ញា​ណុប រ៉េត ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែមទៀតថា នៅក្នុង​ថ្ងៃនោះ (​ថ្ងៃកើតហេតុ​)​គាត់​បាន​ទូរស័ព្ទ​មក​ខ្ញុំ​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ពេលដែល​កម្មករ​រោងចក្រ​ចេញ​ហូបបាយ នៅពេលដែល​គាត់​ទូរស័ព្ទ​មក​ខ្ញុំ​ញឹកញាប់​ពេក ខ្ញុំ​ក៏​ទទួល​និយាយ ហើយ​ឮ​គាត់​និយាយថា “​រ៉េត បង​លា​អូន​ហើយ ចាំ​ជួបគ្នា​ជាតិ​ក្រោយ​” ហើយក៏​បិទ​ទូរស័ព្ទ​វិញ​ទៅ ។ រវាង​នាង​និង​ជនរងគ្រោះ​ទើបតែ​ស្គាល់គ្នា​បាន​២-៣​ថ្ងៃ​ប៉ុណ្ណោះ ។​

​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប្រទះ​ឡាង លោក ម៉ាច ហុង ក៏បាន​ប្រាប់​ឲ្យ​ដែរ​ថា ក្រោយពី​បាន​ពិនិត្យ​កោសល្យវិច័យ​រួច​សាកសព​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ចង​.​ក សម្លាប់ខ្លួន​មែន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya