ព្រះសីហនុ៖ប្រជាពលរដ្ឋរស់នៅជុំវិញ រង្គសាលបាឌីស្កូ ស៊ីធីហ្គោល(អតីតមង្គលជ័យ)បានធ្វើការអំពាវនាវម្តងហើយម្តងទៀតចំពោះការបំពងសំឡេងចេញក្រៅធ្វើឲ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ដែលមានទីលំនៅជុំវិញទីតាំងនោះ។
ប្រជាពលរដ្ឋម្នាក់តំណាងឲ្យពួកគាត់ច្រើននាក់បានប្រាប់ថា ពួកគាត់មានការលំបាក
រស់នៅជិតរង្គសាល បាឌីស្កូ អត់ច្បាប់មួយនេះណាស់ មួយយប់ៗស្នូរធុងបាស់លាន់ទ្រហឹងចេញមកក្រៅរកតែដេកក៏ដេកមិនលក់ ដើរទៅប្រាប់សន្តិសុខគេឲ្យក្រុមការងារគេបន្ថយសម្លេងក៏ឥតប្រយោជន៍ ដូចនេះពិតជាមានការលំបាកណាស់ ពួកគាត់សូមធ្វើការអំពាវនាវដល់អាជ្ញាធរដែនដីក្រុង-ខេត្តព្រះសីហនុមេត្តាជួយប្រាប់ម្ចាស់រង្គសាលនោះផង ។ ប្រជាពលរដ្ឋទាំងនោះគាត់បានអះអាងថាកន្លងមកគាត់ធ្លាប់បានប្រាប់ទៅអាជ្ញាធរម្តងរួចមកហើយនិងក៏មានការអំពាវនាវតាមបណ្តាញពត៌មានក្នុងស្រុកផងដែរ ប៉ុន្តែហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះ នេះសង្សយ័ថា អាជ្ញាធរដែនដីទាំងនោះកំពុងប្រព្រឹត្តអំពើពុករលួយជាមួយរង្គសាលនោះបងប្អូនប្រជាពលរដ្ឋបានគម្រាមដាក់ពាក្យបណ្តឹងទៅថ្នាក់លើប្រសិនបើអាជ្ញាធរដែនដីអសមត្ថភាពដូចសព្វថ្ងៃនេះ ។
ទាក់ទិននិងករណីនេះក្រុមប្រឹក្សាសង្កាត់លេខ៤ក្រុងព្រះសីហនុម្នាក់បានបង្ហើបថា ករណីនេះអាជ្ញាធរសង្កាត់បានប្រងប្រាប់ទៅម្ចាស់រង្គសាលនោះរួចហើយ ប៉ុន្តែពួកគេមិនយកចិត្តទុកកដាក់ទេ។ដោយសារតែអាជ្ញាធរសង្កាត់មិនមាននៅក្នុងក្រសែភ្នែករបស់ពួកគេទេ ៕ដោយកំពង់សោម
» Breaking News, ព័ត៌មានជាតិ » រង្គសាលឌីស្កូថេក ស៊ីធីហ្គោលបំពងសំឡេងបាស់ចេញមកក្រៅ ប៉ះពាល់ដល់អ្នករស់នៅ