ប៉ោយប៉ែត៖ស្របពេលដែលនាយរដ្ឋមន្រីនៃប្រទេសទាំងពីរ កម្ពុជានិងថៃបាន
ប្រកាសរក្សាជំហរងស្ងៀមស្ងាត់មុនពេលតុលាការយុត្តិធម៌អន្តរទីក្រុងឡាអេ ប្រកាសសាលក្រមលើ សំណុំរឿងព្រះសាទព្រះវិហាររបស់ខ្មែរ និងតំបន់ជុំវិញ ដែលភាគីថៃហៅ តំបន់ ៤.៦នៅសល់តែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។ ក្រសួងការបរទេសកម្ពុជាដឹកនាំ ដោយឧបនាយករដ្ឋមន្ត្រីហោ លោក ណាំហុង រដ្នមន្ត្រីក្រសួងការបរទេសកម្ពុជានិងក្រុមការងារថៃ ដឹកនាំដោយលោក សូរ៉ាពង្ស តូវីចាក់ឆៃគល់រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានដឹកនាំគណៈប្រតិភូបើកកិច្ចប្រជុំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងកាស៊ីណូហូលីដេផាលេសនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣។ជំនួបពិភាក្សាបិទទ្វារខាងលើនេះបើយោងតាមប្រភពព័ត៌មានបានអោយដឹងថាទាំងពីរភាគីោកម្ពុជានិងថៃបានផ្តោតសំខាន់ទៅ
លើបញ្ហាព្រំដែន ជាពិសេសបញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន និងការបើកច្រកព្រំដែនថ្មីគឺច្រកស្ទឹងបត់ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់កផ្សារកណ្តាលក្រុងប៉ោយប៉ែត ដែលជាច្រកសេដ្ឋកិច្ចសម្រាប់ការដឹកជញ្ជូន រវាងប្រទេសទាំងពីរ ។ដោយទុកច្រកទ្វារអន្តរជាតិបច្ចុប្បន្ននេះជាច្រកទេសចរណ៌តែប៉ុណ្ណោះ។សូមជំរាបផងដែរថាក្នុងជំនួបប្រជុំនោះក៌មានការពិភាក្សាអំពីបញ្ហាបន្ថែមថេរវេលានៃការឆ្លងដែនផងដែរ ដោយអោយដំណើរការបើក
ច្រកទ្វារអន្តរជាតិចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ទើបបិទទ្វាព្រំដែនដែលបច្ចុប្បន្ននេះគេបើកច្រកទ្វារចាប់ពីម៉ោង៨ព្រឹកត្រឹមម៉ោង៨យប់ប៉ុណ្ណោះ៕ខៀវ បូរី
» Breaking News, ព័ត៌មានជាតិ » ក្រសួងការបរទេសកម្ពុជានិងថៃនបើកកិច្ចប្រជុំមុនគ្រាតុលាការ អន្តរជាតិប្រកាសសាលក្រម